គន្លឹះងាយៗ ក្នុងការរចនាបន្ទប់កូនៗលោកអ្នក
បន្ទប់កុមារគឺជាកន្លែងដែលពួកគេចំណាយពេលច្រើន ភាគច្រើនលេង រៀន គេង និងធ្វើសកម្មភាពគ្រប់បែបយ៉ាង។ ដូច្នេះហើយ សម្រាប់ការរចនាខាងក្នុងបន្ទប់របស់កូនអ្នកនឹងមិនត្រឹមតែធ្វើឱ្យទំហំទំនេរប៉ុណ្ណោះទេ ថែមទាំងជួយអ្នកដោយមិនចាំបាច់ប្រឹងប្រែងរៀបចំច្រើនទៀតផង។ នេះជាគន្លឹះមួយចំនួនដែលធ្វើការរចនាផ្នែកខាងក្នុងបន្ទប់កុមារ៖
1. បំផុសគំនិត
ជាការពិតណាស់ បន្ទប់គេងអាចប៉ះពាល់ទៅលើ បញ្ញា ស្មារតី និងសុខភាព របស់កុមារផងដែរ ដូច្នេះអ្នកគួររៀបចំបន្ទប់មួយ ឲ្យបានស្អាតមុននឹងឲ្យកូនៗរបស់អ្នក គេងបែកពីអ្នក។ ជាដំបូង តើគួររចនាបន្ទប់កូនៗលោកអ្នកបែបណា។ ឪពុកម្ដាយអាចសាកសួរកូន ពីចំណង់ចំណូលចិត្តរបស់ពួកគេ ថាតើកូនលោកអ្នកចូលចិត្តការរចនាបន្ទប់បែបណាខ្លះ។ ភាគច្រើនកុមារអាចចាប់អារម្មណ៍លើគំនិតមួយចំនួនដូចជា បន្ទាប់ដែលមានពណ៍ឆើតៗ រូបតុក្កតា ឬតួរក្នុងរឿនMarvel ជាដើម។ លើសពីនេះឪពុកម្ដាយអាចបន្ថែមនូវវត្ថុតាំង ក្នុងបន្ទប់បែបអប់រំ ដែលអាចដាក់តាំងលើក្បាលគ្រែ ឬភ្ជួរលើជញ្ជាំង ដើម្បីជួយជាស្មារតីដល់ការសិក្សារបស់កុមារ។

2. ជ្រើសរើសគ្រឿងសង្ហារឹម
បន្ទប់របស់កុមារ តែងតែមានការខ្វះខាតទំហំផ្ទុក។ ដូច្នេះ ត្រូវប្រាកដថាអ្នកជម្រើសទូខោអាវ គ្រែ ឬគ្រឿងឧបករណ៍ក្នុងបន្ទប់គេងមានទំហំតូច ហើយតូចតាមដែលអាចធ្វើបាន។ ការដាក់គ្រឿងសង្ហារឹមច្រើនពេក ក្នុងបន្ទប់គេង នឹងធ្វើឲ្យបន្ទប់នោះចង្អៀត ហើយបាត់បង់សោភ័ណភាព។ ដូច្នេះអ្នកគួរប្រើគ្រឿងសង្ហារឹមតិច តែមានមុខងារច្រើនវិញ ព្រោះវាមិនត្រឹមតែជួយឲ្យបន្ទប់ទូលាយជាងមុនទេ តែក៏វាជួយបណ្ដុះគំនិត បែបច្នៃប្រឌិតដល់កូនៗរបស់អ្នកផងដែរ។

3. ធ្វើធ្នើជាប់នឹងជញ្ជាំង
ការធ្វើធ្នើជាប់នឹងជញ្ជាំង គឺជាគំនិតច្នៃប្រឌិតមួយដែលអ្នកអាចសាកល្បងបាន។ អ្នកអាចធ្វើធ្នើរជាប់នឹងជញ្ជាំងក្នុងបន្ទប់គេងរបស់ពួកគេ ដោយមិនចាប់បាច់ចំណាចច្រើនក្នុងទិញទូរតាំង ហើយមិនធ្វើឲ្យបន្ទាប់កូនចង្អៀតថែមទៀតផង។ មួយវិញការធ្វើធ្នើជាប់នឹងជញ្ជាំង បង្កើតទម្លាប់ឲ្យកូនៗរបស់អ្នក ចេះទុកដាក់របស់របរ មានសណ្ដាប់ធ្នាប់។ បន្ទាប់មកបង្រៀនពួកគេឲ្យចេះទុកដាក់របស់ ឲ្យត្រូវតាមកន្លែង មានដូចជា តុក្កតា របស់របបក្មេងលេង សៀវភៅ និងឧបរណ៍តន្រ្តីជាដើម។

4. ការលាបពណ៍ឆើតៗ និងគ្រឿងតុបតែង
ការរចនាបន្ទប់សម្រាប់កូនប្រុសស្រីរបស់អ្នកអាចលាបពណ៌ខៀវ ឬផ្ការឈូក នៅលើជញ្ជាំង ដែលជាពណ៍ពេញនិយមសម្រាប់កុមារ ប៉ុន្តែអ្នកលាបពណ៍ទៅតាមកូនរបស់លោកអ្នកចូលចិត្ត។
មធ្យោបាយងាយស្រួល និងរហ័ស ការតុបតែងផ្នែកខាងក្នុងបន្ទប់របស់ក្មេងប្រុសគឺដោយប្រើរូបសញ្ញា ឬស្ទីគ័របិទលើជញ្ជាំង។ សព្វថ្ងៃនេះមានរូបគំនូរបែបកីឡា និងតុក្កតាជាច្រើនដែលអាចរកបានសម្រាប់ដាក់តាំង បិទ ឬព្យួរក៏បាន។

5. កំណត់កន្លែងសិក្សានិងកន្លែងលេង
ដើម្បីជួយកូនរបស់អ្នកឱ្យមានរបៀបរៀបរយ កំណត់កន្លែងសិក្សា និងកន្លែងលេងនៅក្នុងបន្ទប់របស់គាត់។ ដាក់តុសិក្សានៅជិតបង្អួច ដើម្បីធានាបាននូវពន្លឺធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ - វានឹងជួយធ្វើឱ្យពេលវេលាសិក្សាមានភាពរីករាយ។ ត្រូវប្រាកដថាអ្នកមានកន្លែងផ្ទុកសៀវភៅ ដើម្បីមើលទៅមិនរញ៉េរញ៉ៃ និងមានរបៀបរៀបរយ និងជួយកូនរបស់អ្នកឱ្យផ្តោតអារម្មណ៍កាន់តែប្រសើរឡើង។ សម្រាប់ពេលលេង រៀបចំកន្លែងឱ្យនៅដាច់ដោយឡែកដែលមានពន្លឺគ្រប់គ្រាន់។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង៥មុឺន តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: 096 7876 902 (Telegram)/ 066 886 633
WeChat: HB066886633

 
					 
                     
					 
      
 
				
热门评论
评论