អបអរសាទរ! កម្ពុជាបានដាក់បញ្ជូលគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌនៃអង្គការយូណេស្កូ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាល ពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហោះសាររបស់លោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជុំវិញការដាក់បញ្ចូលគុនល្បុក្កតោខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌនៃអង្គការយូណេស្កូ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា សម្តេចបានលើកយកនូវខ្លឹមសាររបស់លោកជំទាវ ភឿង សក្កណា ដោយបានរៀបរាប់ថា៖«នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា ក្នុងកិច្ចប្រជុំលើកទី ១៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ បានគោះញញួរសម្រេចចុះបញ្ជី បេតិកភណ្ឌអរូបីនៃមនុស្សជាតិ ‘’គុនល្បុក្កតោ‘’ នៅថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ ២០២២ វេលាម៉ោង ១៦:៣១នាទីម៉ោងនៅទីក្រុង រ៉ាបាត ប្រទេស ម៉ារុក ត្រូវគ្នានឹងម៉ោង ២២:៣១នាទី នៅប្រទេសកម្ពុជាយើង»។
ជាមួយគ្នាផងដែរ លោកជំទាវ ភឿង សក្កណា ក៏បានបញ្ជាក់ពីការផ្ញើឯកសារនានា រួមទាំងវីដេអូ ផ្ញើមកកាន់ខុទ្ទកាល័យសម្តេចរួចរាល់ដែរ៕ ចិនចាវ
热门评论
评论