អត្ថប្រយោជន៍ផ្លែប៉ោមខៀវ ចំពោះសុខភាពអ្នក
ផ្លែប៉ោមខៀវជាផ្លែឈើដែលមានសម្រស់គួរឱ្យទាក់ទាញ និងមានរស់ជាតិជូរអែមទៅតាមប្រភេទ ពូជអំបូររបស់វា។
ផ្លែប៉ោមខៀវជាប្រភេទផ្លែឈើ ដែលគេនិយមយកទៅប្រើប្រាស់ជាផ្លែឈើ នៅក្នុងកម្មវិធីផ្សេងៗ សម្រាប់អ្នកដែលចូលចិត្តរស់ជាតិជូរអែម ។ មនុស្សមួយចំនួន ហាក់នៅមិនទាន់បានដឹងពីអត្ថប្រយោជន៍នៃផ្លែប៉ោមខៀវប្រភេទនេះ ហើយមួយចំនួនទៀតបានពេញចិត្តនូវរស់ជាតិរបស់វា និងបានដឹងខ្លះៗពីគុណតម្លៃនៃអត្ថប្រយោជន៍របស់វា។
អត្ថប្រយោជន៍ដែលអ្នកគួរដឹង៖
១. ជាប្រភេទផ្លែឈើសំបូរដោយវិតាមីន
វីតាមីន C ដែលមាននៅក្នុងផ្លែប៉ោម អាចជួយការពារអ្នកពីហានីភ័យនៃការកើតជំងឺមហារី ការទប់ទល់ជាមួយពន្លឺថ្ងៃ ជួយគ្រប់គ្រងទម្ងន់ជាដើម។
២. ផ្ទុកនូវវិតាមីនE
វីតាមីនEគឺជាវីតាមីនដែលរលាយក្នុងខ្លាញ់ ហើយត្រូវបានរកឃើញថាអាចជួយដល់កត្តាហ្សែននិងទារកកើតមុនខែ ដែលមានទម្ងន់ស្រាលខ្លាំង។
មនុស្សមួយចំនួនបានប្រើប្រាស់វីតាមីនEសម្រាប់ព្យាបាល និង បង្ការជម្ងឺដែលទាក់ទងនឹងបេះដូងនិងសរសៃឈាមដូចជា ជំងឺឡើងរឹងនៃសរសៃអាកទែ ជម្ងឺគាំងបេះដូង ជំងឺឈឺចុកទ្រូង ជំងឺឈឺជើងដោយសារតែការស្ទះសរសៃអាកទែ និង ជំងឺលើសសំពាធឈាម។
៣. ជួយទប់ស្កាត់ហានីភ័យនៃជំងឺបេះដូង
ផ្លែប៉ោម សម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលមានគុណប្រយោជន៍ ក្នុងការធ្វើឲ្យកម្រិតកូលេស្តេរ៉ូលកាន់តែប្រសើរជាងមុន។ អ្នកជំនាញបានរកឃើញថា ស្ត្រីដែលញ៉ាំផ្លែប៉ោមច្រើនជាង៧ឆ្នាំ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានរហូតដល់២២%ផងដែរ។
៤. បង្កើនសុខភាពខួរក្បាល
តាមរយៈការសិក្សាមួយបានឲ្យដឹងថា សម្រាប់មនុស្សវ័យចំណាស់ដែលតែងតែញ៉ាំផ្លែឈើស្រស់ៗ និងបន្លែជាប្រចាំ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងនៃមនុស្សចាស់ បានរហូតដល់៣០ ទៅ៣៥%។
ប្រសិនបើការទទួលទានផ្លែប៉ោមខៀវ ក្នុង១ថ្ងៃឱ្យបាន១-២ផ្លែ នោះលោកអ្នកអាច នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចការរៀបរាប់ពីខាងលើនេះ។ ត្បិតការញុំាផ្លែប៉ោមវាមិនបានផ្តល់នូវប្រសិទ្ធចំពោះអ្នកទទួលទានភ្លាមៗក៏ដោយ ប៉ុន្តែផ្លែប្រភេទនេះ វាអាចប្រើជាជំនួយខ្លះៗ ដល់ប្រព័ន្ធរាងកាយនិងសុខភាពអ្នកបានដែរ៕
热门评论
评论