នាព្រឹកនេះការចាប់ផ្ដើមដំណើរការកំណែសន្លឹកកិច្ចការ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលកំណែទាំង១០
រាជធានីភ្នំពេញ៖ ប្រធានអនុប្រធានមណ្ឌលនៅតាមមណ្ឌលកំណែទាំងអស់ បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេស ជូនដល់ប្រធាន និងសមាជិកក្រុមកំណែមុខវិជ្ជាទាំង១០ មុននឹងចាប់ផ្ដើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖០៥ ធ្នូ ២០២២ ។
ដំណើរការកំណែបានចាប់ផ្ដើម នាព្រឹកថ្ងៃអាទិត្យទី១១ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសនោះ លោកគ្រូអ្នកគ្រូដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងអស់ ឱ្យយបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែ ដើម្បីជៀសវាងបង្ហោះរាល់សំណៅកិច្ចការបេក្ខជន ឬអត្រាកំណែតាមបណ្ដាញសង្គម ៕
ប្រភព៖ MoEYS Cambodia
សម្រួលអត្ថបទ៖ ឡុង រតនា
សេចក្តីប្រកាសចែករំលែកព័ត៌មាន៖
នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែល support@tnaot.com ឬទូរសព្ទ 023922788 ។
点击查看更多内容
热门评论
评论