ងាយៗ | របៀបបង្កើត Apple ID ផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ និងងាយស្រួលក្នុងការប្រើប្រាស់
សម្រាប់អ្នកប្រើប្រាស់ទូរសព្ទប្រភេទ Iphone ប្រាកដជាស្គាល់ហើយថា Apple ID ជាអ្វីនោះ។ ប្រសិនបើអ្នកគ្មាន Apple ID នោះទេ អ្នកមិនអាចដោនឡូតកម្មវិធីណាមួយឡើយ។ សម្រាប់អ្នកមិនទាន់មាន Apple ID ឬមានហើយតែជារបស់អ្នកដទៃ សូមអានអត្ថបទនេះអ្នកនឹងចេះបង្កើតវាបានដោយខ្លួនឯង ៖

រូបតំណាង
1.ជាដំបូងអ្នកត្រូវបង្កើត Email មួយសិន ដែលការបង្កើត Email នេះខ្ញុំសង្ឃឹមថា អ្នកអាចបង្កើតវាបានចុះដោយសារតែ Email មិនពិបាកក្នុងការបង្កើតនោះទេ ប៉ុន្តែសម្រាប់ពាក្យសម្ងាត់អ្នកត្រូវដាក់អក្សរធំនៅពីមុខ ឧទាហរណ៍ ៖ B12341234 ។
2.បន្ទាប់មកអ្នកត្រូវចូលទៅកាន់ App Store ហើយស្វែងរកកម្មវិធីណាមួយដើម្បីដោនឡូត។
3.បើអ្នកមិនទាន់មាន Apple ID វានឹងឱ្យអ្នក Sign in និងបង្កើតថ្មី។ អ្នកត្រូវជ្រើសរើសយកកន្លែង Create new apple ID ។
4.អ្នកត្រូវតែបំពេញ Email និងពាក្យសម្ងាត់ដែលបានបង្កើត ( កន្លែងពាក្យសម្ងាត់និង Verify ត្រូវតែដូចគ្នា) ហើយចុចពាក្យ Next ។

រូបតំណាង
5.អ្នកត្រូវបំពេញឈ្មោះ ថ្ងៃខែឆ្នាំកំណើត ព្រមទាំងឆ្លើយសំណួរទាំងអស់ ហើយចុច Next ។
6.អ្នកត្រូវចុចយកពាក្យ None ហើយធ្វើការបំពេញអាសយដ្ឋាន ( អាចមើលតាមគំរូខាងក្រោម) ហើយចុច Next ។

រូបតំណាង
7.ពេលអ្នកចុច Next ហើយ វានឹងផ្ញើសារជាលេខ 6 ខ្ទង់ទៅ Email ដែលអ្នកបានដាក់ពីដំបូងនោះ។ អ្នកត្រូវចុចទៅមើល Email នោះ ហើយយកលេខទាំង 6 ខ្ទង់នោះមកបំពេញក្នុងកន្លែងបង្កើត Apple ID វិញ ហើយចុចពាក្យ Continue ។

រូបតំណាង
8.អ្នកបានបង្កើតវារួចរាល់ហើយ ដូច្នេះអ្នកត្រូវចូលទៅកាន់ App store ហើយធ្វើការដោនឡូតកម្មវិធីណាមួយ។
9.សូមចុចត្រង់កន្លែង Install ហើយដាក់ពាក្យសម្ងាត់របស់អ្នក នោះអ្នកអាចដោនឡូតកម្មវិធីនិងហ្គេមបានហើយ។

រូបតំណាង
អត្ថបទដើមដោយ ៖ ឈុនឡេង
热门评论
评论