Chevrolet Tracker 2023
ស្អាត ទំនើប សង្ហារ សុីវីល័យ មិនត្រឹមតែប៉ុន្នឹងទេថែមទាំងមានតម្លៃសមរម្យ នោះគឺរថយន្ត Chevrolet Tracker 2023។ដែលប្រិយមិត្តបានដឹងរួចមកហើយថា Chevrolet គឺជាបងប្អូនជាមួយនឹង Cadillac នៅក្នុងត្រកូលក្រុមគ្រួសារ GM Motor ដែលជា Brand របស់ប្រទេសសហរដ្ធអាមេរិច។ ដែល Chevrolet និង Cadillac តែងតែមានវត្តមាននៅពេលដែលមានការហែហមក្បួនរបស់ប្រធានាធិបតីសហរដ្ឌអាមេរិចគ្រប់ពេលវេលាផងដែរ។
កាលពីថ្ងៃទី 18 ខែ មករា ឆ្នាំ 2023 កាលពី 2 សប្តាហ៏មុន ក្រុមហ៊ុន Chevrolet បានប្រកាសដាក់សម្ភោធដាក់អោយលក់ជាផ្លូវការចូលមកក្នុងទីផ្សាររបស់ប្រទេសកម្ពុជាយើងនូវរថយន្ត Chevrolet Tracker 2023 ដែលជាប្រភេទរថយន្ត Crossover SUV ដោយធ្វើរថយន្តនេះមានការចាប់អារម្មណ៏ខ្លាំងពីប្រិយមិត្តដែលបានទៅចូលរួមនូវក្នុងការសម្ភោធដាក់លក់ជាផ្លូវការនៅឯ Premuim Sensok ក៏ដូចជាអតិថិជនទូទៅផងដែរ។ បើក្រឡេកទៅមើលរថយន្ត Chevrolet Trakcer 2023 វិញគឺថាមិនតូចមិនធំដែលសាកសមសម្រាប់ការជិះនៅក្នុងក្រុង។

Chevrolet Tracker 2023 នេះឌីហ្សាញមកមានការទាក់ទាញនិងស្អាតហើយថែមទាំងបានបញ្ជាក់ពីភាពកាលីបនិងថ្លៃថ្នូរផងដែរ។
ប៉ាណាខាងមុខរចនាមកមានភាពទាក់ទាញជាងមុនដោយលាយជាមួយនិង Logo Chevrolet ពណ៏ខ្មៅ យើងមើលទៅខាងលើបន្តិចយើងឃើញថាភ្លើងបំភ្លឺផ្លូវអមជាមួយនិងភ្លើង LED Day time Running Light ដោយភ្ជាប់គ្នាជាមួយនិងប៉ាណាពណ៏ខ្មៅនិងទៀតដែលធ្វើអោយរថយន្តនេះកាន់តែអេមនិងស្ព័រជាងមុន។

យ៉ានកង់គឺជាប្រភេទអាលុយមីញូមទំហំ 17 អីញ។
ស៊ុមកញ្ចក់ឌីហ្សាញមកជាមួយនិងពណ៏ខ្មៅ។
ដំបូលគឺជាដំបូលបើកកញ្ចក់ខាងលើបានដែលភាសាបច្ចេកទេសហៅថា ( Panoramic Roof )។
សម្រាប់ការរចនាផ្នែកខាងក្រោយគឺមានរូបរាងបែបចាស់ទុំដែលមើលមកមិនលូយឆាយពេកសាមញ្ញតែស្អាតនិងចូលចំណោមគេចុះតាមបែបរថយន្តទីក្រុងដែលគ្រួសារមានសមាជិកល្មមអាចនិងគិតគូរទៅលើរថយន្តមួយនេះបាន។

សម្រាប់ផ្នែកខាងក្នុងយើងឃើញថាមាន ភាពស្អាតនិងទូលាយ។


ប្រព័ន្ធកម្សាន្តមានទំហំ 8 អីញមានភ្ជាប់មកជាមួយនិង Apple Car Paly។

សម្រាប់មុខងារនៅក្នុងកុងទ័រវិញមានមុខងារដូចជា
- សុពលភាពនៃប្រេងម៉ាសុីនរបស់រថយន្ត
- សម្ពាធខ្យល់កង់
- ដំឡើង ទម្លាក់ពន្លឺនៅក្នុងអេក្រង់ប្រព័ន្ធកម្សាន្ត

រថយន្តនេះមាន Option
- Tracksion Control
- Auto hole
- មុខងារម៉ាសុីនត្រជាក់អូតូ។
ម៉ាសុីនរបស់រថយន្តនេះដំណើរការដោយម៉ាសុីនសាំង 1.5 លីត្រ Turbo អាចបង្កើនកម្លាំងសេះបាន 116 Hp និងកម្លាំងរមួលបាន 175 Nm ផ្គូរផ្គងជាមួយនិងប្រអប់លេខ 6 វគ្គ អូតូម៉ាតិច កម្រិតសុីប្រេងឥន្ធនះត្រឹមតែ 5 – 6 លីត្រប៉ុណ្ណោះក្នុងរយះចម្ងាយ 100 គីឡូម៉ែត្រ។ ហើយសម្រាប់តម្លៃវិញចំពោះរថយន្តមួយនេះមានតម្លៃត្រឹមតែ 29999$ តែប៉ុណ្ណោះ។
Chevrolet Tracker គឺជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។
ប្រភព : Chevrolet Cambodia
热门评论
评论