កំណាព្យ! រៀនរស់ដើម្បីក្ដីសង្ឃឹម បំណិនជីវិត
សួស្ដីបងប្អូនអ្នកអានជាទីនឹករលឹកថ្ងៃនេះខ្ញុំវិលមកវិញហើយដែលនាំមកនូវកំណាព្យមួយឃ្លាដែលមានចំណងជើងថា"រស់ដើម្បីក្ដីសង្ឃឹម" ហើយបើចង់ដឹងថាកំណើតនេះមានអត្ថន័យយ៉ាងណាខ្លះនោះតោះអានកំណាព្យខាងក្រោមទាំងអស់គ្នា។

(រូបព្រះអាទិត្យរះឡើងតំណាងឱ្យក្ដីសង្ឃឹមសម្រាប់ថ្ងៃស្អែក)
រស់នៅគឺប្រាថ្នា សង្ឃឹមដៅថា គ្រប់រូបអង្គកាយ
ទោះមានឬក្រ ខ្វះប្រាក់ចំណាយ ព្រួយឬសប្បាយ សង្ឃឹមរស់ទៀត។
នោះហើយបានជា រាល់រូបគ្រប់គ្នា លៃលោករកឆ្លៀត
សង្វាតរៀនសូត្រ ខំស្រូតរូតទៀត សង្ឃឹមថាជាតិ គ្រួសារសុខសាន្ត។
ទើបយើងម្នីម្នា ស៊ូទ្រាំរស់ជា រួមចិត្តរួមប្រាណ
រួមទាំងបញ្ញា សាស្ត្រាចំណាន សង្ឃឹមថាបាន
កែសុកទុក្ខខ្លួន។
រស់ត្រូវរិះរក សម្ភីលៃលោក ឲ្យខ្ជាប់មាំមួន
ធ្វើការសម្រេច នាំជោគជ័យស្ទួន មិនកប់បំពួន
ក្ដីសង្ឃឹមប៉ង។
នេះជាវិធី នាំចិត្តមួលមីរ បំពេញបំណង
រស់ដោយសង្ឃឹម ទើបយើងផុតឆ្លង គោលដៅចម្លង
ជីវិតសុខសាន្ត។
ដើម្បីឲ្យគោលដៅបានសម្រេច យើងត្រូវរស់នៅដោយមានក្ដីសង្ឃឹម គឺជឿជាក់ លើកម្លាំង កាយ ចិត្ត និងកម្លាំងប្រាជ្ញា របស់ខ្លួនយើងម្នាក់ៗ។ យើងត្រូវមានសង្ឃឹម ដើម្បីបម្រើប្រយោជន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិ ទើបការរស់នៅរបស់យើងបានប្រសើរឡើង។ និងព្យាយាមតស៊ូ ជម្នះឧបសគ្គ ក្នុងការអនុវត្តផែនការរបស់យើងម្នាក់ៗទើបបានសម្រេចតាមគោលដៅ។
អត្ថបទដោយ/ LY SREYMOM

热门评论
评论