រឿង ទឹកឃ្មុំលាក់ម្ទេស ភាគទី ១១ (២) ប្រលោមលោក
"គឺប្រាប់ហើយនោះអីថាងងុយ ខ្ញុំត្រូវអធិប្បាយឲ្យនាងស្តាប់រហូតឬយ៉ាងម៉េច” អ្នកកំលោះធ្វើសំឡេងកាច ។
"ខ្ញុំដឹងហើយថាលោកងងុយ តែលោកងងុយ ម៉េចក៏មិនទៅគេងបន្ទប់របស់លោកទៅ មកគេងអីនៅបន្ទប់នេះ?” រីវើ ធ្វើភ្នែកស្លឺពេលឃើញគេផ្តួលខ្លួនដេក ។
"ហ៊ើយ!" ជីនហាវ ផ្អៀងខ្លួនគេចពីខ្នើយដែលនាងគប់ "ខ្ញុំចង់ដេក វាទាស់ស្អីនាងណាស់ណា"
គេចាប់ដៃទាំងសងខាងរបស់នាងសង្កត់នៅលើក្បាល រាងកាយផ្នែកខាងលើដែលទទេស្អាតទ្រោបលើរាងកាយរបស់នាង ។
"លោកចង់គេងក៏ទៅគេងបន្ទប់លោកទៅ មកគេងបន្ទប់ខ្ញុំធ្វើអី?” នាងខាំមាត់តបក្នុងស្ថានការណ៍ដែលចាញ់ប្រៀប ។
"ខ្ញុំចង់គេងបន្ទប់នេះ មានបញ្ហាអីណាស់ណា ឬថាស្រែកដាក់ខ្ញុំច្រែតៗនេះ វាជាការដើរតួជាតួឯកស្រីដែលត្រូវការឲ្យតួឯកប្រុសថើប ទើបត្រូវធ្វើជាដេញ”
គេនិយាយ ព្រមទាំងមើលតាមរាងកាយរបស់នាងដែលកំពុងផ្ចាញ់ផ្ចាលខ្សែភ្នែក...មុខរបស់ រីវើ ក្តៅភាយៗពេលត្រូវគេសម្លឹងបែបនោះ ។
"អ្ហា៎យ! មនុស្សឆ្កួត! ខ្ញុំមិនបានឆ្កួតនឹងរឿងប្រលោមលោកដូចលោកគិតទេ ឈប់គិតបែបនោះ ហើយងើបចេញពីខ្ញុំទៅ ខ្ញុំជិតក្លាយជាចេកចៀនហើយ”
"ហា៎សៗ មិនលែង បើសិនខ្ញុំលែងនាងងាយៗ ខ្ញុំនឹងក្លាយជាមនុស្សដែលគ្មានទឹកថ្នាំក្នុងខ្សែភ្នែករបស់នាងហើយ ក្នុងពេលដែលនាងទាមទារ ខ្ញុំនឹងតបស្នងឲ្យ”
"អ្នកណា ...ទៅថាលោកបែបនោះទៅ ខ្ញុំមិនធ្លាប់ចង់ឲ្យលោក អឺ...ធ្វើបែបនោះទេ”
"នាងដឹងទេ...ថាពេលដែលមនុស្សប្រុសត្រូវមនុស្សស្រីពន្យុះរហូតវិលក្បុង គេចង់ធ្វើស្អី?” គេសួរដោយសំឡេងខ្សៀវៗ ។
នាងក្រមុំដឹងច្បាស់ថាគេចង់ធ្វើអី ព្យាយាមរើបម្រះឲ្យចេញពីការទ្រោបរបស់គេ តែក៏មិនបានសម្រេច ។
"កាន់តែរើកាន់តែឈឺ” គេគំរាមនៅជិតបបូរមាត់ ហើយក៏ថើបខ្លាំងៗ ។
នាងក្រមុំខ្សឹកខ្សួល ព្រោះដឹងច្បាស់ថាគេក្លែងឲ្យនាងឈឺ កាន់តែរើកាន់តែឈឺ ត្រូវនៅក្នុងសភាពព្រមចុះចាញ់ ទាល់តែគេពេញចិត្ត ហើយក្រោកចេញទៅដោយខ្លួនឯង ។
វាយូរយារ...រហូតសឹងតែដាច់ខ្យល់ អ្នកកំលោះមើលមាត់របស់នាងដែលក្រហមព្រោះថ្វីដៃរបស់គេដោយការពេញចិត្ត ។ គេលែងដៃនាងឲ្យមានសេរីភាព មុននឹងខិតទៅអង្អែលនៅបរិវេណដើមទ្រូងជំនួស ។
"លោកគ្មានសិទ្ធិធ្វើដាក់ខ្ញុំបែបនេះទេ” រីវើ និយាយដោយ
សំឡេងញ័រៗ ព្យាយាមទប់អារម្មណ៍របស់ខ្លួនមិនឲ្យអណ្ដែតអណ្តូងតាមការប៉ះពាល់របស់គេ ។
"សិទ្ធិឬ នាងថាខ្ញុំគ្មានសិទ្ធិអីចឹងឬ?"
"មែន! លោកគ្មានសិទ្ធិមកធ្វើបែបនេះដាក់ខ្ញុំទេ"
"ត្រូវឲ្យខ្ញុំនិយាយដល់សិទ្ធិស្អីច្រើនម្ល៉េះ ក្នុងពេលមិនយូរប៉ុន្មានទៀត នាងនិងខ្ញុំត្រូវរៀបការជាមួយគ្នាហើយ”
"គឺចាំឲ្យរៀបការរួចសិន ពេលនេះមិនទាន់រៀបការ មកទាមទារសិទ្ធិស្អី” នាងរុញគេចេញខ្លាំងៗ តែដូចជារុញជញ្ជាំងស៊ីម៉ង់ត៍ Gay ឆ្កួតស្អី...ថើបមនុស្សស្រីកើតដែរ!
"រឿងធម្មតាបំផុត ប្រុសស្រីនៅជិតគ្នា មិនឲ្យប៉ះពាល់គ្នាបន្តិចបន្តួចបានយ៉ាងម៉េច”
"តែសម្រាប់ខ្ញុំ វាមិនមែនជារឿងធម្មតា”
"អេ៎ និយាយដូចនាងជាស្រីបរិសុទ្ធ ហើយខ្ញុំជាមនុស្សល្ងីល្ងើដែលចាប់បង្ខំនាងអីចឹង” អ្នកកំលោះចំអក ។
រីវើ ចំហមាត់ធ្លុងពេលឮសម្តីរបស់គេ នាងភ្លេចឲ្យឈឹងថាខ្លួនឯងនៅក្នុងឋានៈជាម្តាយរបស់ ស៊ុងមីង តាមការយល់របស់គេ។
"យ៉ាងម៉េច?" សុខៗគេក៏សួរនាង ។
"ស្អីគេយ៉ាងម៉េច? ឆ្ងល់”
"ប៉ុណ្ណឹងក៏ឆ្ងល់ដែរ” គេក្លែងធ្វើជាច្របាច់ច្រមុះរបស់នាង ។
"គឺមនុស្សវាឆ្ងល់ លោកទៅប្រកាន់ស្អីនឹងខ្ញុំណាស់ណាដែរលែងខ្ញុំបានហើយ ដេកលើបែបនេះ ដកដង្ហើមមិនចេញ"
"អូ! នាងចំមែន ក្រៅពីជាស្រីមេម៉ាយហើយ នៅ...ខ្ញុំលែងនាងយូរហើយ នៅមកស្រែកថាឲ្យលែងទៀត សួរតាមត្រង់ នាងធ្វើបែបនេះព្រោះពេញចិត្តដែលត្រូវខ្ញុំថើបមែនទេ ទើបចង់ទាមទារសុំមួយខ្សឺតទៀត”
"អ្ហា៎យ! មនុស្សឆ្កួត!” រីវើ រុញមុខសង្ហាឲ្យចេញឆ្ងាយ ពេលអ្នកកំលោះលោមកជិត ។
ជីនហាវ សើចក្នុងបំពង់.កព្រោះត្រូវចិត្ត គេព្រមថយចេញតាមសម្រួល មុននឹងអ៊ែនខ្លួនដេកនិងបិទភ្នែក ។
"ស្មានថាជាប់ចិត្តនឹងរសជាតិថើបរបស់ខ្ញុំ នឹងបានថែមឲ្យមួយខ្សឹតពីរទៀត”
"ឆ្កួត! អ្នកណាទៅជាប់ចិត្ត...” សូម្បីតែពាក្យថា ថើប នាងមិនហ៊ាននិយាយចំពោះមុខគេផង ។
ប្រភពអត្ថបទ៖ OBSOK BOOK
热门评论
评论