អ្នកធ្វើជំនួញ និងពាណិជ្ជករគួរយល់ដឹងពីពន្ធប៉ាតង់
ជារឿយៗពលរដ្ឋតែងឮពាក្យថាប៉ាតង់ និងការបង់ពន្ធប៉ុន្តែប្រហែលជាមិនទាន់បានយល់ន័យឲ្យស៊ីជម្រៅទេ។ ការធ្វើជំនួញ ឬធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនសហគ្រាស គឺម្ចាស់ក្រុមហ៊ុន ឬសហគ្រាសត្រូវចុះបញ្ជីតាមច្បាប់ពន្ធដារ ដើម្បីបង់ពន្ធ រីឯម្ចាស់ត្រូវបានទទួលស្គាល់សិទ្ធិស្របច្បាប់ពីស្ថាប័នពន្ធដារ។ បើតាមការចុះផ្សាយរបស់គរណីPhusphea Work Legle។
លោក សួន វីរៈបញ្ញា មេធាវីប្រធានការិយាល័យមេធាវីជីជីអន្តរជាតិបាននិយាយថា «ពាក្យប៉ាតង់គឺសំដៅទៅលើសកម្មភាពពាណិជ្ជកម្ម ដែលស្របច្បាប់មានការចុះបញ្ជីត្រឹមត្រូវ និងបានបង់ពន្ធរួចជារៀងរាល់ឆ្នាំហើយស្ថាប័នពន្ធដារនឹងចេញវិញ្ញាបនបត្រមួយហៅថាបណ្ណប៉ាតង់»។
លោកបន្តថា «ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំ ដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ និងកម្រិតផលរបរ។ សម្រាប់សហគ្រាសចាស់ ត្រូវបង់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ជារៀងរាល់ឆ្នាំ។ សម្រាប់សហគ្រាសថ្មីត្រូវបង់ដំបូងរយៈពេល ១៥ថ្ងៃ ក្រោយបើកអាជីវកម្ម ឬកាលបរិច្ឆេទនៃការចុះបញ្ជីក្រសួងពាណិជ្ជកម្ម។»
លោកបន្តទៀតថា «ចំពោះអាជីវកម្ម ដែលចាប់ផ្តើមដំបូងក្នុងអំឡុងពេល ៦ខែ នៃដើមឆ្នាំនោះតម្រូវឲ្យបង់ពេញ ១ឆ្នាំ នូវពន្ធប៉ាតង់ ចំពោះអាជីវកម្ម ដែលចាប់ផ្តើមក្នុងអំឡុងពេល ៦ខែ ចុងឆ្នាំតម្រូវឲ្យបង់តែពាក់កណ្តាលតែប៉ុណ្ណោះ»៕
热门评论
评论