អត្ថប្រយោជន៍សុខភាពរបស់ផ្លែល្ហុង
ផ្លែល្ហុងគឺជាផ្លែឈើត្រូពិចដែលសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ សមាសធាតុមួយចំនួននៅក្នុងផ្លែល្ហុងអាចមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក និងធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង ក្នុងចំណោមអត្ថប្រយោជន៍សុខភាពផ្សេងទៀត។

ផ្លែល្ហុងមួយផ្លែមានផ្ទុក៖
-កាឡូរី៖ ៥៩
- កាបូអុីដ្រាត
- ១៥ ក្រាម
- ជាតិសរសៃ:៣ ក្រាម
- ប្រូតេអុីន៖ ១ ក្រាម
- វីតាមីន C៖ ១៥៧% នៃ RDI
- វីតាមីន A៖ 33% នៃ RDI
- Folate (វីតាមីន B9): 14% នៃ RDI/ -ប៉ូតាស្យូម៖ ១១% នៃ RDI វាព្រមទាំងមានបរិមាណកាល់ស្យូម ម៉ាញ៉េស្យូម និងវីតាមីន B1, B3, B5, E និង K ផងដែរ ។
ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពរបស់ ផ្លែល្ហុង៖
- ឆ្ងាញ់ និងសំបូរទៅដោយសារធាតុចិញ្ចឹម៖ ផ្លែល្ហុងមានអង់ស៊ីមម្យ៉ាងហៅថា papain ដែលអាចបំបែកខ្សែសង្វាក់ប្រូតេអុីនដ៏លំបាកដែលមាននៅក្នុងសាច់ដុំ។
- មានប្រសិទ្ធិភាពប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល៖ រ៉ាឌីកាល់សេរីគឺជាម៉ូលេគុលប្រតិកម្មដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលរំលាយអាហារក្នុងរាងកាយរបស់អ្នក។ ផ្លែល្ហុងអាចលើកកម្ពស់ភាពតានតឹងអុកស៊ីតកម្មដែលអាចនាំឱ្យមានជំងឺបាន។
- មានលក្ខណៈសម្បត្តិប្រឆាំងមហារីក៖ ការស្រាវជ្រាវបានបង្ហាញថា សារធាតុ Lycopene នៅក្នុងផ្លែល្ហុងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកបាន ។
ប្រភព៖https://www.healthline.com/nutrition/8-proven-papaya-benefits/ប្រែសម្រួលដោយ៖ ល័ង ចាន់ធី

热门评论
评论