ប្រលោមលោក: តាមស្នេហ៍អូនដល់ជើងមេឃ «ភាគទី 2 »
ប្រាំមួយខែមុនពេលដែល ចន ប្លែក ត្រូវគេបាញ់... នៅក្នុងរាត្រីមួយនាខែក្ដៅក្នុងប្រទេសកូរ៉មានភ្លៀងបង្អោរចុះមកយ៉ាង ជោកជាំ។ នៅក្នុងរាត្រីនេះមានស្រីស្រស់ពីរនាក់មិត្តភក្តិជិតស្និទ្ធិកំពុងដើរចេញ ពីពិធីតាំងពិពរណ៍ពេជ្រមួយដែលមានតម្លៃរាប់លានរបស់ក្រុមហ៊ុនសាន់ថ្លាវវិ ដោយមិន។
«អគុណហើយដែលឯងខំជូនយើងមក!» ហេណា ឬ ឆេមី បែរទៅប្រាប់ សូភីឌា អែនតូនី មិត្តភក្តិជិតស្និទ្ធិរបស់នាងដែលនៅតែមាងរាងស្អាតទោះបីមាន កូនដល់ទៅបីនាក់ហើយក៏ដោយ ពួកនាងទាំងពីរជាមិត្តជិតស្និទ្ធនឹងគ្នារាប់សិប ឆ្នាំមកហើយ។
«ហឹម! យូរៗម្តងដែលយើងបានមកកូរ៉េ វាមិនអីទេ ឆេម៌ យើងជូនឯងមក ដើម្បីរំឭកការចងចាំពីអតីតកាលខ្លះមិនបានទេអី?»សូភីឌាប្រាប់ព្រមទាំងញ- ញឹមញញែមយ៉ាងសប្បាយចិត្ត តែដៃនាងនៅតែបញ្ហាចង្កូតឡានជូនមិត្តនាងចូល ទៅផ្ទះមួយក្នុងប្លុកខឿងហែម។

សូភីខា ជាកូរ៉េសុទ្ធដែលបានរៀបបការជាមួយនឹងកូនកាត់បារាំងម្នាក់ តាំងពីនាងមានអាយុ២៥ឆ្នាំ ប្ដីនាងមានឈ្មោះថា អេរិច អែនតូនី សព្វថ្ងៃនេះគេ ទាំងពីរមានសាក្សីស្នេហាគឺកូនភ្លោះដល់ទៅបីនាក់ដែលពេលនេះកំពុងតែស្ថិត ក្នុងវ័យរពឹសនិងគួរឲ្យស្រឡាញ់។ ការដែលនាងបានត្រឡប់មកលេងកូរ៉េដូច្នេះ ព្រោះស្វាមីនាងមករៀបចំការតាំងពិព័រណ៍ពេជ្រដ៏ធំនៅទីនេះទើបនាងឆក់ឱកាស $ មកលែងមួយស្វាមីនិងកូនទាំងបីនាក់តែម្ដងទៅហើយណាមួយក៏ឆ្លៀតពេល នោះមកសួរសុខទុក្ខមិត្តនាងម្នាក់ទៀតឈ្មោះ សុងស៊ឺ ត្រូវជាប្រពន្ធរបស់ជីដូន មួយស្វាមីនាង។
«នឹកកាលពីកាលមុនណាស់ ពេលឯង និង សុងអី មិនទាន់រៀបការយើងបីនាក់តែងតែនាំគ្នាអង្គុយញុំានំនៅហាងរបស់ សុងស៊ឺ ជានិច្ច»
«មែនហើយ! យើងតែងតែទៅយកឯងពីផ្ទះមកហាងរបស់ សុងអី ថែមទាំងជូនឯងទៅដាក់នៅសាលារៀនទៀតតាំងពីអាយុ២៣ដល់២៥តែម្ដងមិនចឹងអី?»
«តែពេលនេះសាមសិបអស់ហើយណា» ឆេមី និយាយព្រមទាំងធ្វើមាត់លេខបី នាងពិតជាអាណោចអាធ័មណាស់សម្រាប់មនុស្សស្រីក្នុងវ័យសាមសិបឆ្នាំដូចនាង។
«ហាហា...យើងនិង សុងស៊ឺ បានរៀបការមានកូនគ្រប់គ្នាអស់ហើយ ចុះពេលណាបានដល់ពេលឯងម្តងទៅ ឆេមី?»
«អូយ! នៅដល់វ័យនេះទៅហើយ មិនចាំបាច់មានប្រសើរជាង ហ្វុតទី»
«ហេតុអីក៏និយាយអ៊ីចឹង?ហាស់...ហាស់...សម័យនេះមនុស្សស្រីអាយុសាមសិបទើបតែរៀបការមានច្រើនសឹងអី យើងគិតថា ឯងគួរតែបើកចិត្តទទួលយកបុរសណាម្នាក់បានហើយដឹង ដូចជាបង ស៊ានហូ នៅជាប់របងផ្ទះរបស់ឯងនោះ យើងឃើញគាត់លួចស្រឡាញ់ឯងតាំងពីយើងទើបតែរៀបចប់ម្ល៉េះ ហេតុអីក៏ឯងមិនព្រមសាកផ្ដល់ឱកាសដល់គាត់សាកមើលម្តងទៅ» ស្វីតទីចង់មានន័យដល់ សាន់ហូ អ្នកជិតខាងរបស់ ធម៌ ព្រោះគាត់ក៏នៅលីវដែរ គឺគាត់រង់ចាំតែមិត្តរបស់នាងបើកចិត្តទទួលយកគាត់តែប៉ុណ្ណោះ តែស្រីស្រស់មិត្តនាងនេះឬកខ្លាំងណាស់ មិនដឹងជារើសប្រុសអ៊ីដល់ណាទេអាយុប៉ុណ្ណឹងទៅហើយ!
«មិនដឹងដែរហ្នឹងចំពោះបងសាន់ហ្វូ យើងមិនដែលគិតថាស្រឡាញ់គាត់លក្ខណៈយកជាស្វាមីទេ ហ្វុតទី យើងរាប់អានគាត់ត្រឹមតែជាបងប្រុសប៉ុណ្ណោះ»នាងនិយាយបែបហ្នឹង ព្រោះនាងគិតបែបហ្នឹងពិតមែន។ សម្រាប់នាង សាន់ហ្វូ គឺជាសុភាពបុរស កក់ក្ដៅ ចិតុល្អ ហើយចាំជួយនាងគ្រប់យ៉ាងទាំងអស់នៅពេលនាងមានបញ្ហា មិនថាដាច់ទឹក ដាច់ភ្លើង និងអ្វីគ្រប់យ៉ាងជាច្រើនទៀត តែយ៉ាងណាក៏គាត់មិនដែលយកឈ្នះចិត្តនាងបានម្ដងណាឡើយ ក្រៅពីឋានះជាបងប្រុសដ៏សែនល្អតែប៉ុណ្ណោះ។
«ប្រហែលមិនមែនជាគូព្រេងទេដឹង ព្រោះទាំងសង្ហាដូចតួកុន ចិត្តល្អដូចបង សាន់ហូ ហើយនៅមិនអាចទាក់ចិត្តឯងបានផងហ្នឹង ហើយតើអ្នកណាទៅហ្ន៎ដែលបានមកធ្វើជាស្វាមីរបស់ ឆេម៌ មិត្តខ្ញុំម្នាក់នេះនោះ?»
«ស្វាមីអីទៅ ហ្វុតទី? និយាយអីមិនគួរឲ្យស្ដាប់សោះ»
«ហាហាណ្ហើយចុះៗ យើងសូមជូនពរឲ្យឯងបានជួបគូព្រេងឆាប់ៗណាអ្នកគ្រូ ឆេមី គឺជួបគូដូចស្នេហារន្ទះបាញ់នោះអី» ហ្វុតទី និយាយព្រមទាំងសើចយ៉ាងខ្លាំង។ នាងពិតជាចង់ឲ្យមិត្តជិតស្និទ្ធិដែលនៅសល់តែម្នាក់គត់នេះមានគូហ្នឹងគេឆាប់ៗ ព្រោះនាងនៅឆ្ងាយដល់អង់គ្លេសឯណោះ មិនសូវមានពេលមកមើលថែមិត្តនាងដិតដល់បានទេ ឯ សុងអ៊ួ មិត្តនាងម្នាក់ទៀតដែលនៅកូរ៉េដែរនោះក៏មានស្វាមីមានកូនពីរទៅហើយ នាងក៏អត់មានពេលមកមើលថែយកចិត្តទុកដាក់ជាមួយគ្នាដូចពីកាលនៅលីវនោះដែរ ចំណែក ឆេម៌ វិញនាងមិនដែលមានមិត្តភក្តិឯណាក្រៅពីពួកនាងបីនាក់នេះទេ។ ហី! តើពេលណាទៅហ្ន៎? ពេលណាទើបទេវតាព្រមប្រទានមនុស្សល្អមកធ្វើជាគូព្រេងរបស់ ឆេមី ទៅ?
«យី! បើសុំបាន បញ្ជាបានភ្លាមបែបហ្នឹងនោះ យើងប្រហែលជាមិននៅព្រៅរហូតដល់អាយុសាមសិបឆ្នាំបែបនេះទេហ្វុតទី» នៅពេលនិយាយដល់រឿងគូព្រេង ឆេមី ខ្ជិលគិតណាស់ ព្រោះចាស់កម្រិតនេះទៅហើយមិនចាំបាច់មានគូមកក្បែរកាយនាងក៏បានដែរ។
“ព្រះអើយៗ! ស្អាត ទន់ភ្លន់ ព្រមទាំងរៀបរយគ្រប់ដប់ដូចឯងនេះណាភ្លេចៗខ្លួនឯងជួបគូព្រេង ហើយរៀបការដូចផ្លេកបន្ទោរក៏ថាបាន»
“អត់ទេ! ឈប់និយាយពីរឿងហ្នឹងទៅ ដល់ផ្ទះហើយឈប់និយាយទៅ ហ្វុតទី» ឆេមី ប្រាប់ ហើយ ហ្វុតទី ក៏ប្រញាប់បត់ឡានចូលទៅមុខផ្ទះរបស់ ឆេមី ។ពេល ដែលនាងនៅតែម្នាក់ឯងភ្លាម ព្រោះតែលោកយាយដែលជាសាច់ញាតិតែមួយគត់របស់នាងបានបាត់បង់ជីវិតទៅតាំងពីពីរឆ្នាំមុន ធ្វើឲ្យនាងត្រូវរស់នៅតែម្នាក់ឯង ហើយផ្ទះមួយខ្នងនេះក៏ធ្លាក់ជាមរតករបស់នាងតាមច្បាប់តែម្តង។
«នៅម្នាក់ឯងបែបនេះអត់ខ្លាចទេអី ឆេមី? សុងអី បបួលទៅនៅជាមួយក៏មិនព្រមទៅទៀត»
«ស៊ាំហើយ! មិនចាំបាច់ទៅរំខាន សុងអី ទេ គ្នាអរគុណឯងច្រើនហើយ ហ្វុតទី ដែលបានជូនគ្នាមកផ្ទះ»
«ស្អែកព្រឹកគ្នានឹងមកទទួលទៅ

សូមរង់ចាំអានបន្ត…។
និពន្ធដោយ ហ្វ៊ែរី- Fairy
热门评论
评论