តើកំហឹងគឺជាអ្វី

១-កំហឹង គឺជាការផឹកថ្នាំពុលខ្លួនឯងហើយសង្ឃឹមថាមនុស្សដែលខ្លួនស្អប់នឹងស្លាប់។២-កំហឹង គឺជាគ្រាប់បែក ដែលវាបំផ្លាញខ្លួនឯងជាមុនសិន មុននឹងបំផ្លាញអ្នកដទៃ។
៣-កំហឹង គឺជាការដាក់ទណ្ឌកម្មខ្លួនឯង ព្រោះតែយល់ថាអ្នកដទៃមានកំហុស។

៤-កំហឹង កើតឡើងនៅពេលជិតស្លាប់នឹងមានកំណើតនៅឋាននរកបាតាល(លោភៈកើតជាប្រេត ទោសៈកើតជានរក មោហៈកើតជាតិរិច្ឆាន)។ ហេតុនាំឲ្យកើតកំហឹងពោះរលត់សតិ កើតមានះ ប្រកាន់ ព្រោះអវិជ្ជានិងតណ្ហាបាំមុខ (លោភៈបាំងអនិច្ចំ ទោសៈបាំងទុក្ខំ មោ ហៈបាំងអនត្តា) ផលរបស់កំហឹងគឺទុក្ខតែម៉្យាងគត់ ។

ពេលខ្លះជីវិតយើងគ្រាន់តែត្រូវការជំនួយ ដោយពាក្យសម្ដីតិច តួចប៉ុណ្ណោះនាំឲ្យចិត្តសុខបាន នៅពេលចិត្តចុះចតលែងចង់ទៅមុខ ។ ទុក្ខកើតឡើងដោយសារការគិតសុខក៏កើតឡើងដោយសារការគិត ដែរ តែយើងបែរជាចេះគិតត្រឹមតែឲ្យកើតទុក្ខហើយចតត្រឹមនេះ មិន ចេះគិតឲ្យកើតសុខ ។ ចាំណា ៖ បើមិនចេះគិតអីសោះ សូមត្រឹមតែចេះ គិតថា «មិនមែនម៉ែអញទេវើយ ! អញឈប់គិតហើយ ម៉ាតិចទៀត ងាប់សោះ» សូម្បីម៉ែយើង យើងលែងគិតទៅហើយ មកខ្វល់អីអារឿង អស់នេះទេ ។ តែប៉ុណ្ណឹងក៏បានរួចខ្លួនមួយគ្រាដែរ នេះជារបៀបដោះ សោរអំណាចកង្វល់ពីក្នុងខួរក្បាល ដើម្បីអនុញ្ញាត្តិឲ្យចិត្តហោះហើរ សារជាថ្មីបាន ។ អភិវឌ្ឍគំនិតក្នុងឆ្នាំថ្មីនេះទៅណា ការរស់នៅនេះមួយ ថ្ងៃនឹងលំបាកជាងមួយថ្ងៃហើយ តែព្រឹត្តិការណ៍ជីវិតវាគឺជា ប្រលោមលោកប្រចាំថ្ងៃទេ ការគិតវាឥតគិតថ្លៃ តែវាមានឥទ្ធិពល ចំពោះជីវិតសំបើមណាស់ គំនិតជួយលើកអ្នកឡើងពីការដួលចុះ ចូល កុំមើលងាយគំនិតឲ្យសោះ លោកនេះគ្មានអីធំជាងការតាំងចិត្តទ «គឺ ព្រះពុទ្ធនេះហើយ ដែលជាវីរៈជនបំផុសគំនិតទីមួយលើសកលលោក។

热门评论
评论