គ្រាប់ធញ្ញជាតិចំនួន ៣ ប្រភេទមានអត្ថប្រយោជន៍សុខភាព និងសម្បូរដោយសារធាតុចិញ្ចឹម

១.សណ្តែកដី៖ ការទទួលទានសណ្តែកដីគឺជាមធ្យោបាយដ៏ល្អសម្រាប់មនុស្សក្នុងការបង្កើនបរិមាណប្រូតេអុីននៅក្នុងរបបអាហាររបស់ពួកគេ។
យោងតាមមូលដ្ឋានទិន្នន័យសារធាតុចិញ្ចឹមដែលក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) Trusted Source បានបង្កើត សណ្តែកដី 100 ក្រាមមាន 567 កាឡូរី និងបរិមាណសារធាតុចិញ្ចឹមផ្សេងទៀតដូចខាងក្រោម៖
- ប្រូតេអុីន៖ ២៥,៨០ ក្រាម
- ខ្លាញ់៖ ៤៩,២៤ ក្រាម។
- កាបូអុីដ្រាត៖ ១៦,១៣ ក្រាម
- ជាតិសរសៃ៖ ៨.៥០ ក្រាម។
- ស្ករ៖ ៤,៧២ ក្រាម។ ហើយសណ្ដែកដីសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដូចជា៖
- កាល់ស្យូម៖ ៩២ មីលីក្រាម
- ជាតិដែក៖ ៤.៥៨ មីលីក្រាម
- ម៉ាញេស្យូម៖ ១៦៨ មីលីក្រាម
- ផូស្វ័រ៖ ៣៧៦ មីលីក្រាម
- ប៉ូតាស្យូម៖ ៧០៥ មីលីក្រាម។

២.គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនអាចជាអាហារសម្រន់ដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលស្វែងរកជម្រើសដែលសម្បូរទៅដោយជាតិប្រូតេអុីនចំពោះសុខភាព។ គ្រាប់អាល់ម៉ុន 100 ក្រាម មាន 579 កាឡូរី និងមានទម្រង់អាហារូបត្ថម្ភដូចខាងក្រោម៖
- ប្រូតេអុីន៖ ២១,១៥ ក្រាម
- ខ្លាញ់៖ ៤៩,៩៣ ក្រាម
- កាបូអុីដ្រាត៖ ២១,៥៥ ក្រាម
- ជាតិសរសៃ៖ ១២.៥០ ក្រាម
- ស្ករ៖ ៤.៣៥ ក្រាម។
ខ្លាញ់ភាគច្រើននៅក្នុងអាល់ម៉ុនគឺជាខ្លាញ់ monounsaturated ។ គ្រាប់អាល់ម៉ុនក៏សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដូចជា៖
- កាល់ស្យូម៖ ២៦៩ មីលីក្រាម
- ជាតិដែក៖ ៣,៧១ មីលីក្រាម
- ម៉ាញេស្យូម៖ ២៧០ មីលីក្រាម
- ផូស្វ័រ៖ ៤៨១ មីលីក្រាម
- ប៉ូតាស្យូម៖ ៧៣៣ មីលីក្រាម
- វីតាមីន E ៖ ២៥,៦៣ មីលីក្រាម។
៣.គ្រាប់ស្វាយចន្ទី៖ គ្រាប់ស្វាយចន្ទីសម្បូរទៅដោយខ្លាញ់ monounsaturated ។

គ្រាប់ស្វាយចន្ទី 100 ក្រាមមាន 553 កាឡូរី និងសារធាតុចិញ្ចឹមដូចខាងក្រោម៖
- ប្រូតេអុីន៖ ១៨,២២ ក្រាម
- ខ្លាញ់៖ ៤៣,៨៥ ក្រាម
- កាបូអុីដ្រាត៖ ៣០,១៩ ក្រាម
- ជាតិសរសៃ៖ ៣.៣០ ក្រាម
- ស្ករ៖ ៥,៩១ ក្រាម។ វីតាមីន និងសារធាតុរ៉ែសំខាន់ៗនៅក្នុងគ្រាប់ស្វាយចន្ទីមាន៖
- កាល់ស្យូម៖ ៣៧ មីលីក្រាម
- ជាតិដែក៖ ៦,៦៨ មីលីក្រាម
- ម៉ាញ៉េស្យូម៖ ២៩២ មីលីក្រាម
- ផូស្វ័រ៖ ៥៩៣ មីលីក្រាម
- ប៉ូតាស្យូម៖ ៦៦០ មីលីក្រាម។
ប្រភព៖https://www.medicalnewstoday.com/articles/323042#how-to-add-nuts-to-your-dietប្រែសម្រួលដោយ៖ ល័ង ចាន់ធី

热门评论
评论