មេរៀនជីវិត

១ - ចងចិត្តឲ្យវាឋិតនៅក្នុងបច្ចុប្បន្នកាលជានិច្ច កុំឲ្យវាត្រាច់រង្គាត់ទៅ ក្រៅខ្លួនដោយគ្មានមូលហេតុច្បាស់លាស់។
២- កុំដាក់លក្ខ័ណ្ឌឲ្យជីវិតខ្លួនឯងតឹងតែងហួសហេតុពេក ត្រូវចេះបន្ធូរ ចេះបន្ដឹងតាមកាលវេលាជាក់ស្ដែង។

៣- កុំព្យាយាមគិតដើម្បីពង្រីកបញ្ហា ឲ្យកាន់តែធំលើសភាពជាក់ស្ដែងរបស់វា មានពេលទំនេរត្រូវស្តាប់ធម៌ កុំអង្គុយចាក់ស្មុគបំផ្លាញឋាមពលចិត្តខ្លួនឯង (ត្រឹមតែប្តីមិននៅផ្ទះសោះ ឯងគិតឃើញរហូតដល់គេ បោះបង់ចោល ឲ្យកូនគ្មានអនាគត ថ្ងៃមុខគ្មានសង្ឃឹមពឹងអ្វីមិនបាន ទាំងប្ដីគ្នាខំធ្វើការថែមម៉ោងហត់សឹងស្លាប់គំនិតបែបនេះ ជាគំនិត មិនល្អ)។

៤- រៀនប្រឈមមុខនឹងការភ័យខ្លាចរបស់ខ្លួនឯង កុំចេះតែដើរសុំពឹងគេឲ្យជួយទាំងថ្ងៃទាំងយប់។
៥- ឈប់សន្មត់លើគំនិតអ្នកដទៃ គ្រាន់តែសំលឹងប៉ះកន្ទុយភ្នែកគ្នា ក៏ចេះតែគិតថា គេមើលងាយខ្លួន គេវាយតំលៃខ្លួន។
៦- រក្សាចិត្តឲ្យស្ងប់ប្រកបដោយឋាមពលនៃសេចក្ដីស្រឡាញ់ និងការ គោរពរាប់អាន ទើបខ្ពស់ជាងបញ្ហា មិនរង្គើងាយៗ ។ ជីវិតបើគិតមិនល្អទេ ការរស់នៅមិនមានក្តីសុខឡើយ ។ពេលជួបរឿងអាក្រក់តូ្រវធ្វើល្អ ត្រូវអត់ធន់ ត្រូវបើសេចក្តី ស្រឡាញ់ ដើម្បីជួយខ្លួនឯងឆ្លងកាត់បញ្ហាឲ្យបានល្អ ការគិតអាក្រក់មិន បានជួយអ្វីឲ្យល្អប្រសើរឡើងនោះទេ វាបានត្រឹមតែបំពានឬប្រឆាំងខ្លួន ឯងតែប៉ុណ្ណោះ ព្រោះវាបានបង្កើតការធ្វេសប្រហែសនិងការឈឺចាប់កាន់តែខ្លាំង ។ រៀនដើម្បីអភិវឌ្ឍខ្លួន បើយើងគ្រប់គ្រងចិត្តមិនបានល្អ ភ័ព្វសំណាងមិនអាចនៅជាមួយយើងបានទេ និយាយតែពាក្យល្អ បើកក្ដីមេត្តា មានក្តីសង្ឃឹម យ៉ាងណាក៏អាចជួយឲ្យស្ថានភាពបានល្អ ប្រសើរឡើងដែរ ។ បើអ្នកចង់ក្លាយជាមនុស្សល្អអ្នកកុំធ្វើអំពើអាក្រក់ បើអ្នកចង់បានចិត្តស្ងប់អ្នកកុំគិតច្រើន បើចង់បានសុខកុំសាងហេតុនាំ ឲ្យមានទុក្ខ។


热门评论
评论