អត្ថប្រយោជន៍សុខភាព ៧ យ៉ាងនៃផ្លែ cherry
Cherry គឺជាផ្លែឈើមានរសជាតិឆ្ងាញ់ ហើយផ្ទុកទៅដោយវីតាមីន សារធាតុរ៉ែ និងសមាសធាតុរុក្ខជាតិដែលមានឥទ្ធិពលខ្លាំងដល់សុខភាព។ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពដ៏គួរឲ្យចាប់អារម្មណ៍ ៧ យ៉ាងរបស់ផ្លែ Cherry ៖
១.ផ្ទុកដោយសារធាតុចិញ្ចឹម៖ Cherry គឺជាប្រភពនៃវីតាមីន C ប៉ូតាស្យូម ជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងទៀតដែលរាងកាយអ្នកត្រូវការ ដើម្បីដំណើរការបានល្អប្រសើរ។ សារធាតុផ្ទុកក្នុងផ្លែ cherry ៖
- កាឡូរី: 97
- ប្រូតេអុីន៖ ២ ក្រាម
- កាបូអុីដ្រាត៖ ២៥ ក្រាម
- ជាតិសរសៃ៖ ៣ ក្រាម
- វីតាមីន C: 18%
- ប៉ូតាស្យូម: 10% នៃ DV
- ស្ពាន់ធ័រ: 5% នៃ DV
- ម៉ង់ហ្គាណែស៖ ៥% នៃ DV។ Cherry ក៏ជាប្រភពដ៏ល្អនៃជាតិសរសៃ ដែលជួយរក្សាប្រព័ន្ធរំលាយអាហាររបស់អ្នកឱ្យមានសុខភាពល្អ ដោយការដុតបំផ្លាញបាក់តេរីពោះវៀន និងលើកកម្ពស់ភាពទៀងទាត់នៃពោះវៀន។ លើសពីនេះវាផ្តល់វីតាមីន B ម៉ង់ហ្គាណែស ទង់ដែង ម៉ាញ៉េស្យូម និងវីតាមីន Kផងដែរ។

២.សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាក៖ ផ្លែ Cherry សម្បូរទៅដោយសារធាតុ polyphenols ដែលជាក្រុមធំនៃសារធាតុគីមីរុក្ខជាតិដែលជួយប្រឆាំងនឹងការខូចខាតកោសិកា កាត់បន្ថយការរលាក កាត់បន្ថយជំងឺរុាំរ៉ៃ និងលើកកម្ពស់សុខភាពទូទៅ។
៣. អាចជំរុញការងើបឡើងវិញនៃលំហាត់ប្រាណ៖ សមាសធាតុប្រឆាំងនឹងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែ cherries អាចជួយបន្ថយការឈឺចាប់សាច់ដុំ ការខូចខាត និងការរលាក កាត់បន្ថយការខូចខាតសាច់ដុំ និងការឈឺចាប់ដែលបណ្តាលមកពីការធ្វើលំហាត់ប្រាណ។
៤.ជួយដល់សុខភាពបេះដូង៖ ការបង្កើនការទទួលទានផ្លែឈើសម្បូរសារធាតុចិញ្ចឹមដូចជា ផ្លែ Cherry ជាវិធីដ៏មានឱជារសក្នុងការការពារបេះដូងរបស់អ្នក។ ផ្លែ Cherry សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenol ដ៏មានឥទ្ធិពល រួមទាំង anthocyanins, flavonols និង catechins ដែលអាចជួយរក្សាបេះដូងរបស់អ្នកឱ្យមានសុខភាពល្អដោយការពារប្រឆាំងនឹងការខូចខាតកោសិកា និងកាត់បន្ថយការរលាក ។
៥. អាចធ្វើអោយរោគសញ្ញានៃជំងឺរលាកសន្លាក់ និងជំងឺរលាកសន្លាក់ហ្គោតមានភាពប្រសើរឡើង៖ ផ្លែ Cherry អាចកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ និងជំងឺរលាកសន្លាក់ហ្គោដ ដែលជាប្រភេទនៃជំងឺរលាកសន្លាក់ដែលបណ្តាលមកពីការប្រមូលផ្តុំអាស៊ីតអ៊ុយរិកដែលអាចនាំឱ្យមានការហើមខ្លាំង រលាក និងឈឺចាប់ក្នុងសន្លាក់របស់អ្នក។ ផ្លែ cherry ជួយទប់ស្កាត់ភាពតានតឹងអុកស៊ីតកម្ម និងបន្ថយការរលាកដោយការទប់ស្កាត់ប្រូតេអុីនរលាក ដែលអាចជួយកាត់បន្ថយរោគសញ្ញាដែលទាក់ទងនឹងជំងឺរលាកសន្លាក់។
៦.ជួយធ្វើអោយដំណេកប្រសើរឡើង៖ Cherry មានសារធាតុប្រឆាំងនឹងការរលាក សមាសធាតុ និងសារធាតុ melatonin ដែលអាចជួយកែលម្អគុណភាពនៃការគេងចំពោះមនុស្សមួយចំនួនបាន។
៧.ងាយស្រួលក្នុងការបន្ថែមទៅក្នុងរបបអាហាររបស់អ្នក។
ប្រភព៖https://www.healthline.com/nutrition/cherries-benefits#TOC_TITLE_HDR_8 ប្រែសម្រួលដោយ៖ ល័ង ចាន់ធី

热门评论
评论