អត្ថប្រយោជន៍នៃផ្លែទុរេន
ទុរេនជាផ្លែឈើត្រូពិចដែលដុះក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពេញនិយមយកមកធ្វើជាបង្អែម និងប្រើក្នុងឱសថបុរាណផងដែរ។

អត្ថប្រយោជន៍ផ្លែទុរេនមានដូចជា៖
១.ទុរេនសម្បូរដោយជីវជាតិ៖ ទុរេនមានសារធាតុចិញ្ចឹមខ្ពស់ណាស់បើធៀបនឹងផ្លែឈើដទៃទៀត។ ផ្លែទុរេនមានផ្ទុកនូវ៖
- កាឡូរី: 357
- ខ្លាញ់៖ ១៣ ក្រាម
- កាបូអុីដ្រាត៖ ៦៦ ក្រាម
- ជាតិសរសៃ៖ ៩ ក្រាម
- ប្រូតេអុីន៖ ៤ ក្រាម
- វីតាមីន C: 80% នៃតម្លៃប្រចាំថ្ងៃ (DV)
- Thiamine: 61% នៃ DV
- ម៉ង់ហ្គាណែស: 39% នៃ DV
- វីតាមីន B6: 38% នៃ DV
- ប៉ូតាស្យូម: 30% នៃ DV
- Riboflavin: 29% នៃ DV
- ស្ពាន់ធ័រ: 25% នៃ DV
- Folate: 22% នៃ DV
- ម៉ាញ៉េស្យូម: 18% នៃ DV
- Niacin: 13% នៃ DV ។
ទុរេនជាផ្លែឈើមានជីវជាតិច្រើនដែលសម្បូរទៅដោយជាតិសរសៃ វីតាមីន B វីតាមីន C និងសមាសធាតុរុក្ខជាតិជាច្រើនដែលផ្តល់នូវសុខភាពល្អ។
២.ផ្លែទុរេនផ្ដល់នូវអត្ថប្រយោជន៍សុខភាព៖ ទុរេនមានផ្ទុកសារធាតុចិញ្ចឹម និងសមាសធាតុរុក្ខជាតិដែលអាចផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើន រួមទាំងជួយទប់ស្កាត់ជំងឺមហារីក សុខភាពបេះដូង ការឆ្លងមេរោគ និងការគ្រប់គ្រងជាតិស្ករក្នុងឈាម។
៣.ទុរេនសម្បូរទៅដោយជាតិសរសៃ វីតាមីន C ប៉ូតាស្យូម និងវីតាមីន B។ វាក៏សំបូរទៅដោយសារធាតុប្រឆាំងការរលាក និងប្រឆាំងអុកស៊ីតកម្មដូចជា quercetin, kaempferol និង luteolin ផងដែរ។
សូមកុំញុាំផ្លែទុរេនស្របពេលតែមួយជាមួយ ស្រា កូកាកូឡា អីព្រោះវាអាចបង្កអោយមានបញ្ហាដល់អ្នក។
ប្រភព៖https://www.healthline.com/nutrition/durian-fruit#1.-Durianប្រែសម្រួលដោយ៖ ល័ង ចាន់ធី
热门评论
评论