អង្ករ ៥ ប្រភេទល្អបំផុតសម្រាប់សុខភាព ដែលផ្តល់ជីវជាតិដ៏អស្ចារ្យ
ជាធម្មតាពូជស្រូវដូចជា ពណ៌ត្នោត ខ្មៅ អង្ករព្រៃ និងក្រហម គឺមានជីវជាតិច្រើនជាងធម្មតា ដោយសារពួកវាមានគ្រាប់ធញ្ញជាតិទាំងមូល ដែលរួមមានគ្រាប់មានជីវជាតិ គ្រាប់ធញ្ញជាតិសរសៃ និង endosperm សម្បូរជាតិកាបូអុីដ្រាត។ អង្ករសមានសារធាតុចិញ្ចឹមច្រើនព្រោះវាត្រូវបានកែច្នៃ ដូចជាកន្ទក់ជាដើម។

អង្ករ ៥ ប្រភេទដែលមានសុខភាពល្អបំផុតមានដូចជា៖
១.អង្ករខ្មៅ៖
អង្ករខ្មៅត្រូវបានដាំដុះភាគច្រើននៅក្នុងប្រទេសចិន ហើយវាមានរសជាតិផ្អែម និងមានពណ៌ខ្មៅ។ វាជាអង្ករដែលផ្តល់សុខភាពល្អបំផុតសម្រាប់ការញ៉ាំព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ វីតាមីន និងជាតិសរសៃ។ អង្ករខ្មៅក៏ជួយប្រឆាំងការរលាកផងដែរ ដោយសារតែវត្តមានរបស់ C3G ដែលជួយប្រឆាំងនឹងជំងឺសន្លាក់ ជំងឺបេះដូង ទឹកនោមផ្អែម និងមហារីក។
២.អង្ករព្រៃ៖ អង្ករព្រៃគឺជាគ្រាប់ពូជស្មៅទឹកដែលមានដើមកំណើតនៅអាមេរិកខាងជើង។ វាមានបរិមាណសារធាតុចិញ្ចឹមជាច្រើនដូចជា ផូស្វ័រ ម៉ង់ហ្គាណែស ស័ង្កសី ម៉ាញ៉េស្យូម វីតាមីន B និងប្រូតេអុីនដែលធ្វើអោយឆ្អឹង សាច់ដុំ សរសៃចង និងសន្លាក់រឹងមាំ។
៣. អង្ករសំរូប៖ អង្ករសំរូបសម្បូរទៅដោយម៉ាញេស្យូម ហើយមានសារៈសំខាន់សម្រាប់សុខភាពខួរក្បាល បេះដូង សាច់ដុំ និងឆ្អឹង។ វាក៏មានផ្ទុកនូវជាតិស័ង្កសី ជាតិដែក និងជាតិ Thiamine និងជួយផលិតcollagen សម្រាប់ស្បែក និងសន្លាក់អោយមានសុខភាពល្អ។
៤.អង្ករផ្កាខាត់ណា៖ ជាតិសរសៃនៅក្នុងអង្ករផ្កាខាត់ណា ជួយដល់ការរំលាយអាហារ និង choline ជួយការពារជំងឺជាច្រើន។Glucosinolates និង isothiocyanates នៅក្នុងអង្ករផ្កាខាត់ណា ជួយកាត់បន្ថយកោសិកាមហារីកពីការរីកលូតលាស់ហើយ sulforaphane កាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៥.អង្ករក្រហម៖ អង្ករក្រហមមានសារធាតុ anthocyanin ដែលកាត់បន្ថយការរលាក និងអាឡែស៊ី ការពារជំងឺមហារីក និងជំនួយក្នុងការគ្រប់គ្រងទម្ងន់។ អង្ករក្រហមក៏សម្បូរទៅដោយម៉ង់ហ្គាណែស ដែលជួយពង្រឹងឆ្អឹងជួយសម្រកទម្ងន់។
អង្ករក្រហមក៏មានផ្ទុកសារធាតុxuezhikang ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលហើយជាជម្រើសដ៏ល្អសម្រាប់អ្នកជំងឺបេះដូង។
ប្រភព៖ https://parenting.firstcry.com/articles/magazine-best-healthy-rices-that-offer-great-nutrition/?amp ប្រែសម្រួលដោយ៖ ល័ង ចាន់ធី
热门评论
评论