អត្ថប្រយោជន៍នៃផ្លែល្មុត
ផ្លែល្មុតមានសាច់ទន់ងាយរំលាយបានលឿន និងមានជាតិស្ករធម្មជាតិ។

Karnataka គឺជាអ្នកផលិតសាប៉ូតាធំបំផុតនៅក្នុងប្រទេសឥណ្ឌា។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ផ្លែល្មុត៖
១.ជួយពង្រឹងឆ្អឹង៖ ល្មុតផ្ទុកដោយសារធាតុរ៉ែដូចជា ទង់ដែង កាល់ស្យូម ផូស្វ័រ ម៉ាញេស្យូម សេលេញ៉ូម និងជាតិដែក ដែលជាសារធាតុជួយពង្រឹងឆ្អឹងអោយរឹងមាំ។ វាក៏ការពារការឈឺសន្លាក់ផងដែរ។
២.ល្អសម្រាប់ស្បែក៖ ផ្លែល្មុតជួយផ្ដល់សំណើមដល់ស្បែក និងស្ដារកោសិកាស្បែកថ្មីដោយសាវាមានវីតាមីនដូចជា A B និង C flavonoids polyphenols និងសារធាតុប្រឆាំងអុកស៊ីតកម្មការពារជាតិពុលដែលបង្កគ្រោះថ្នាក់ពីការបំផ្លាញរបាំងស្បែក ជួយពង្រឹងស្បែក និងពន្យាភាពចាស់ ។
៣.ធ្វើអោយប្រសើរឡើងនូវចក្ខុវិស័យ៖ ល្មុតមានផ្ទុកប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមខ្ពស់ និងសារធាតុរ៉ែដែលជួយបញ្ចុះកម្រិតសូដ្យូមក្នុងរាងកាយ និងធ្វើអោយឈាមរត់បានស្រួល។ លើសពីនេះ វាក៏មានបរិមាណវីតាមីន A ដ៏ច្រើន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាភ្នែកឱ្យបានល្អ និងលើកកម្ពស់សុខភាពនៃស្រទាប់ខាងក្រៅនៃភ្នែក និងកែវភ្នែក។
ប្រភព៖https://m.timesofindia.com/life-style/food-news/everything-you-need-to-know-about-sapota-and-its-culinary-uses/amp_etphotostory/84112275.cmsប្រែសម្រួលដោយ៖ ល័ង ចាន់ធី

热门评论
评论