គន្លឹះខ្លីៗ ៥យ៉ាង ធ្វើឱ្យក្បាលពោះរាបស្មើតាបបែបធម្មជាតិ សុវត្ថិភាពមិនបំផ្លាញសុខភាព
សម្រាប់មិត្តនារីដែលចង់សម្រកក្បាលពោះឱ្យឃើញលទ្ធផលឆាប់រហ័ស និងសុវត្ថិភាពចំពោះសុខភាព សូមសាកល្បងវិធីទាំង ៥ នេះ ហើយព្យាយាមសម្របវាទៅតាមបរិបទនៃជីវិតរបស់ពួកគេ កុំភ្លេចថាអ្នកចង់មានក្បាលពោះរាបស្មើ ត្រូវតែមានវិន័យក្នុងការគ្រប់គ្រងការទទួលទានអាហារ លំហាត់ប្រាណ លំហាត់ដកដង្ហើម ការបន្សាបជាតិពុលពោះវៀន និងការសម្រាកឱ្យបានគ្រប់គ្រាន់ផងដែរ។

(រូបតំណាង)
មកថ្ងៃនេះ Pisey trip នឹងបង្ហាញជូនមិត្តអ្នកអាននូវគន្លឹះ ៥យ៉ាងដែលជួយកាត់បន្ថយក្បាលពោះឱ្យរាបស្មើដោយសុវត្ថិភាព វាជាអាថ៌កំបាំងបន្ទាន់របស់កស្រីៗគ្នាយើង គឺបានឃើញលទ្ធផលឆាប់ៗសូមជួយចែករំលែកផងដល់ស្រ្តីគ្រប់គ្នាណា។
១-គ្រប់គ្រងរបបអាហារ
ចូរចាប់ផ្តើមជាមួយនឹងការមិនបរិភោគអាហារសម្រន់ អាហារចៀន អាហារដែលមានជាតិខ្លាញ់ និងអាហារដែលមានជាតិស្ករខ្ពស់ ដែលការតមអាហារទាំងនេះត្រូវតែមានអមដោយការគ្រប់គ្រងបរិមាណអាហារដែលញ៉ាំក្នុងអាហារនីមួយៗផងដែរ ប្រសិនបើក្មេងស្រីធម្មតាញ៉ាំអាហារ ៣-៤ ក្នុងមួយថ្ងៃ គួរតែកាត់បន្ថយបរិមាណមកត្រឹមតែ ២ពេល ឬបើចង់ញ៉ាំអាហារ ៣ពេលដូចពីមុន អ្នកគួរតែកាត់បន្ថយអាហារដែលញ៉ាំនៅពេលអាហារនីមួយៗមកពាក់កណ្តាល សំខាន់បំផុតអ្នកគួរតែជ្រើសរើសញ៉ាំបន្លែ ផ្លែឈើ និងទឹកដោះគោជូរ ដើម្បីរំលាយ និងដុតបំផ្លាញជាតិខ្លាញ់ដែលកកកុញក្នុងខ្លួន។
២-គេងឱ្យបានគ្រប់គ្រាន់
ចង់បានក្បាលពោះរាបស្មើ នារីៗត្រូវយកចិត្តទុកដាក់គេងឱ្យបានគ្រប់គ្រាន់ អ្នកគួរចូលគេងមុនម៉ោង ១០យប់ ហើយគេងឱ្យបាន៨ម៉ោងក្នុងមួយថ្ងៃ វានឹងធ្វើឱ្យរាងកាយសម្រាកបានពេញលេញ។ វាក៏ធ្វើឱ្យរាងកាយអាចបញ្ចេញអរម៉ូនដែលជួយក្នុងការដុតបំផ្លាញថាមពល ដូច្នេះហើយ ការគេងគ្រប់គ្រាន់អាចជួយកម្ចាត់ជាតិខ្លាញ់លើសបានគ្រប់គ្រាន់។

(រូបតំណាង)
៣-ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
បន្ថែមពីលើការគ្រប់គ្រងរបបអាហារ ត្រូវតែផ្តោតលើការធ្វើលំហាត់ប្រាណឱ្យទៀងទាត់ផងដែរ លំហាត់ប្រាណគឺរួមចំណែកធ្វើឱ្យក្បាលពោះរាបស្មើល្អ ។
៤-បន្សាបជាតិពុលពោះវៀន
សុភាពនារីយើងអាចញ៉ាំទឹកដោះគោជូរជាញឹកញាប់ ឬផឹកទឹកក្រូចឆ្មាលាយជាមួយទឹកក្តៅ ផឹកភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង ក្នុងនោះពោះវៀនធំនឹងសម្អាតជាតិខ្លាញ់ដែលជាប់ក្នុងពោះវៀន ខ្លាញ់ទាំងនេះនឹងធ្វើឱ្យថ្លើម លំពែង និងក្រពះស្រូបយកតិចជាងធម្មតា។
៥-ហាត់ដកដង្ហើមចូល និងចេញ
ការអនុវត្តលំហាត់ដកដង្ហើមក៏អាចជួយកាត់បន្ថយការឈឺពោះផងដែរ ដែលក្នុងនោះការដកដង្ហើមយឺតៗ និងវែងៗជួយឱ្យប្រព័ន្ធឈាមរបត់ឈាម និងការរំលាយអាហារដំណើរការកាន់តែមានប្រសិទ្ធភាព។
ប្រែសម្រួលដោយៈ Pisey trip
热门评论
评论