ចិត្តវិទ្យាសម្រាប់គ្រប់គ្រងពេលវេលា

ការពិតគឺ អ្នកនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯង ខណៈដែលអ្នក មានអារម្មណ៍ថា អ្នកគឺជាអ្នកគ្រប់គ្រងជីវិតរបស់ខ្លួន។ អ្នកនឹងមានអារម្មណ៍ អវិជ្ជមានចំពោះខ្លួនឯង ពេលដែលអ្នកមានអារម្មណ៍ថា អ្នកមិនអាចគ្រប់គ្រង ជីវិតរបស់ខ្លួនឯងបាន។ អ្នកចិត្តវិទ្យាហៅការគិតបែបនេះថា «ចំណុចនៃការ គ្រប់គ្រង» (Locus of Control)។

ជាទូទៅ កម្រិតនៃអារម្មណ៍ក្នុងការ គ្រប់គ្រងខ្លួនឯង គឺជាអ្នកកំណត់កម្រិតនៃសេចក្តីសុខឬទុក្ខ មនុស្សដែល មានចំណុចនៃការគ្រប់គ្រងនៅខាងក្នុង នឹងមានអារម្មណ៍ថា ខ្លួនឯងគឺជាម្ចាស់នៃជីវិតខ្លួនឯង មានអារម្មណ៍ល្អ មានសេចក្តីសុខ មើលពិភពលោក ក្នុងផ្លូវវិជ្ជមាន និងសប្បាយរីករាយ។

មនុស្សដែលមានចំណុចនៃការគ្រប់គ្រង នៅខាងក្រៅ គឺជាមនុស្សដែលមានអារម្មណ៍ថា ជីវិតត្រូវបានចៅហ្វាយនាយ គ្រប់គ្រង និងមានស្ថានការណ៍គាបសង្កត់នៅផ្នែកខាងក្រៅដទៃជាច្រើន នឹង មានអារម្មណ៍អវិជ្ជមាន មើលពិភពលោកក្នុងផ្លូវមិនល្អ ឆាប់ខឹង និងរមែង តែតក់ស្លុត។

ការគ្រប់គ្រងពេលវេលា នឹងជួយអ្នកគ្រប់គ្រងទិសដៅជីវិត ធ្វើឱ្យ ជីវិតប្រព្រឹត្តទៅតាមការសម្រេចចិត្ត និងក្រោមការគ្រប់គ្រងរបស់អ្នក។ ការ គ្រប់គ្រងពេលវេលា ធ្វើឱ្យអ្នកមានការជឿជាក់ និងមើលពិភពលោកក្នុងផ្លូវ វិជ្ជមាន។


热门评论
评论