ការជឿជាក់លើខ្លួនឯង

ការជឿជាក់លើខ្លួនឯង គឺការជឿជាក់លើសមត្ថភាពរបស់ ខ្លួន កាលបើមានការជឿជាក់ក៏នឹងកើតកម្លាំង មានភាពស្វាហាប់ ក្លាហានអត់ធ្មត់ មិនភ័យខ្លាចរួញរា មិនខ្លាចសេចក្ដីលំបាក មានចិត្ត ពុះពារដោយគិតថា "ជោគជ័យឬបរាជ័យអាស្រ័យលើខ្លួនឯង” “ខ្លួន ជាទីពឹងរបស់ខ្លួន" "ដួលខ្លួនឯងក៏ក្រោកឡើងខ្លួនឯង" "ខ្ចីច្រមុះអ្នក ដទៃដកដង្ហើមវាមិនស្រួលឡើយ”។

មានតែមនុស្សរឹងមាំប៉ុណ្ណោះ ទើបអាចតាំងជំហរនៅក្នុង សង្គមនេះបាន។ មានតែមនុស្សរឹងមាំប៉ុណ្ណោះទើបអាចទទួល ជោគជ័យក្នុងអាជីពការងារបាន។ ក្នុងលោកនេះទោះជាមានភារកិច្ច ធំៗ ដែលមនុស្សម្នាក់ឯងមិនអាចសម្រេចបាន ត្រូវអាស្រ័យការរួម សហការគ្នាពីមនុស្សច្រើនគ្នាទើបអាចទទួលជោគជ័យបាន តែម ដឹកនាំត្រូវមានច្រើនជាងនេះទៀត ដូចជា ភាពរឹងមាំ និងការអត់ធន់ ជាដើមទើបមិនទទួលការប្រមាថមើលងាយពីជនដទៃ និងអាចបាន ទទួលការជួយឧបត្ថម្ភគាំទ្រពីអ្នកដទៃ។

ជឿជាក់ថា យើងទាំងអស់គា្នគង់មិនមាននរណាចង់ជួយ មនុស្សកំសាក មិនស្រលាញ់ការរីកចម្រើន មិនមាននិន្នាការថានឹង បានទទួលជោគជ័យ ពិតទេ?
ព្រោះហេតុនេះ ការជឿជាក់លើខ្លួនឯង ភាពរឹងមាំ និងការ អត់ធន់ ទើបជាបច្ច័យសំខាន់ក្នុងការឈានឆ្ពោះទៅកាន់ជោគជ័យ។ ការជឿជាក់លើខ្លួនឯង គ្រឿងរ៉ាប់រងនូវជ័យជម្នះ ចំណែកក្តីរឹងមាំ និងការអត់ធន់គឺជាថាមពល កាលបើមានការជឿជាក់ក៏នឹងជាហេតុឱ្យកើតកម្លាំងនៃសេចក្តីរឹងមាំនិងការអត់ធន់ កាលបើមានកម្លាំងន សេចក្តីរឹងមាំ និងការអត់ធន់ ការជឿជាក់លើខ្លួនឯងក៏រឹតតែខ្លាំងទ្វេ ឡើងទាំងពីរយ៉ាងគាំទ្រគ្នាទៅវិញទៅមក ធ្វើឱ្យអាចជម្នះឧបសគ្គ បញ្ហាទាំងពួង រឿងដែលលំបាកលំបិនផ្សេងៗក៏អាចជោគជ័យបាន។

热门评论
评论