រឿង ខ្ញុំស្រឡាញ់អ្នក(ភាគ២៧)
បន្ទាប់ពីស្លៀកពាក់ខោអាវហេីយ ជុងគុគ ដេីរចេញពីក្នុងបន្ទប់ ខណៈនោះ វ៉ាសុីន ក៏ដេីរចេញតាម ទេីបឃេីញគេកំពុងឈរនិយាយទូរស័ព្ទ ហេីយក៏លួចស្ដាប់នៅក្បែរនោះ។
«ខ្ញុំចង់ប្ដូរទៅរៀននៅបរទេស»
(គិតច្បាស់ហេីយ?) លោកប៉ារបស់គេសួរបញ្ជាក់ដោយសំឡេងប្រាកដប្រជា ធ្វេីឲ្យគេស្ងៀមស្ងាត់បន្តិច មុននឹងសម្រេចចិត្តឆ្លេីយ៖
«ច្បាស់ហេីយ»
(ចង់ទៅប៉ុន្មានឆ្នាំ?)
«៤ឆ្នាំ»
(ហេីយគិតចេញដំណេីរថ្ងៃណា?)
«ថ្ងៃនេះ»
(មិនលឿនពេកទេ?)
«អត់ទេ កុំភ្លេចឲ្យអ្នកបម្រេីរៀបចំសម្លៀកបំពាក់ និងរបស់ប្រេីប្រាស់ផ្ទាល់ខ្លួនខ្ញុំដាក់ក្នុងវ៉ាលិសឲ្យហេីយផង»
(ឯងមានរឿងអី? ម៉េចបានប្រញាប់ប្រញាល់ដល់ថ្នាក់នេះ?)
«ប៉ាកុំសួរច្រេីនពេកបានទេ?»
(ហុឹម...) គាត់ដកដង្ហេីមធំ មុននឹងនិយាយដោយការហត់នឿយ៖
(បេីឯងសម្រេចចិត្តច្បាស់ហេីយ ខ្ញុំនឹងឲ្យមនុស្សចាត់ចែងគ្រប់យ៉ាងឥឡូវនេះ)
«កាន់តែឆាប់ កាន់តែល្អ» និយាយចប់ ជុងគុគ ចុចផ្ដាច់ ហេីយបម្រុងដេីរសំដៅឡានទំនេីប តែក៏ត្រូវឈរស្ងៀមធ្មឹង ពេលរាងតូចច្រឡឹងរត់មកឱបចង្កេះគេពីក្រោយដោយការយំយែកស្ទេីរស្ទះដង្ហេីមស្លាប់៖
«កុំទៅ អ្ហឹកៗៗ កុំទៅបានទេ?»
«នាងជាស្អី?» ជុងគុគ គំហកសួរទាំងមិនងាកសម្លឹងមុខនាង។
«ខ្ញុំស្រឡាញ់លោក» ទីបំផុតនាងក៏ហ៊ានសារភាពពាក្យបីម៉ាត់ដែលលាក់ទុកនៅក្នុងចិត្តអស់ពេលជាយូរឲ្យគេបានដឹង បេីមិនប្រាប់ពេលហ្នឹង នាងប្រហែលជាគ្មានឱកាសបានប្រាប់ទៀតទេ។
«តែខ្ញុំមិនបានស្រឡាញ់នាង» ជុងគុគ ចាប់ទាញដៃនាងចេញពីចង្កេះយ៉ាងដាច់ចិត្តជាទីបំផុត។
«ខ្ញុំព្រមហេីយ អ្ហឹកៗៗ ព្រមគ្រប់យ៉ាង ព្រមធ្វេីជាស្រីកម្ចាយអារម្មណ៍របស់លោក អ្ហឹកៗៗ លោកមករកខ្ញុំយូរៗក៏បាន តែសូមមេត្តាកុំទៅចោលខ្ញុំបានទេ?» វ៉ាសុីន អង្គុយបត់ជេីងផ្ទាល់នឹងឥដ្ឋ វារទៅឱបជេីងរបស់គេជាប់ ទាំងទឹកភ្នែកហូរសស្រាក់ នាងដាក់ថ្ពាល់ផ្អឹបជេីងរបស់គេអង្វរករ សូម្បីតែនៅក្បែរគ្នា ឃេីញមុខគ្នារាល់ថ្ងៃ គេមិនអាចស្រឡាញ់នាងផង ចុះទម្រាំតែនៅឆ្ងាយគ្នា ម្នាក់មួយប្រទេសទៀត? ប្រហែលឈ្មោះរបស់នាងគេមិនចាំផង រាងកាយនិងបេះដូង នាងប្រគល់ជូនគេអស់ហេីយ នាងមិនអាចយកវាពីគេត្រឡប់មកវិញបានឡេីយ។
«ល្មមឈប់ធ្វេីខ្លួនគួរឲ្យធុញទៀតទៅ» ជុងគុគ រលាស់ជេីងចេញពីការឱបក្រសោបរបស់ វ៉ាសុីន មួយទំហឹង ហេីយដេីរសំដៅឡានយ៉ាងលឿន។
«កុំទៅ អ្ហឹកៗៗ កុំទៅអី» វ៉ាសុីន ប្រញាប់ស្ទុះរត់ដេញតាមគេពីក្រោយ នាងខ្លាចខ្លាំងណាស់ ឈឺចាប់ខ្លាំងណាស់ ស្រឡាញ់គេខ្លាំងណាស់ នាងមិនអាចរស់បានទេ បេីសិនជាគ្មានគេ។
«ឈប់តាមខ្ញុំទៀត កុំឲ្យខ្ញុំស្អប់មុខនាងខ្លាំងជាងនេះ» ជុងគុគ និយាយដោយការធុញទ្រាន់ មុននឹងទាញទ្វារឡានបេីក ចូលទៅអង្គុយនៅក្នុងឡាន។
ផាំង/ ផាំង/
បាតដៃតូចទះបង្អួចកញ្ចក់ពីខាងក្រៅខ្លាំងៗ ហៅឲ្យគេចេញមករកនាងវិញ៖
«លោក អ្ហឹកៗៗ កុំទៅចោលខ្ញុំ» វ៉ាសុីន សម្លឹងមេីលមុខអ្នកនៅក្នុងឡាន ដោយបេះដូងឈឺចុកចាប់ផ្សា ធ្វេីយ៉ាងណាទេីបអាចឃាត់គេបាន? ឃាត់គេកុំឲ្យចាកចេញពីជីវិតនាង។
«អ្ហឹកៗៗ ខ្ញុំស្រឡាញ់លោក អ្ហឹកៗៗ» នាងក្រមុំស្រែកយំឡេីងចង់ដង្ហក់ខ្យល់ស្លាប់ កង់ឡានចាប់ផ្ដេីមរំកិលទៅមុខយឺតៗ ស្របពេលនាងរត់ដេញតាមទះកញ្ចក់ឡានគេមិនឈប់ រហូតឡានបេីកកាន់តែលឿន៖
ង៉ោង…
ព្រូស/
«អូ៎យយយ អ្ហឹកៗៗ» វ៉ាសុីន ស្រែកថ្ងូរដោយការឈឺចាប់ នាងរត់ដេញតាមឡានគេពីក្រោយ ទាល់តែជំពប់ជេីងដួលនៅលេីថ្នល់ ធ្វេីឲ្យក្បាលជង្គង់ដាច់រលាត់ស្បែកចេញឈាម។
«ត្រឡប់មកវិញមក អ្ហឹកៗៗ កុំទៅចោលខ្ញុំ អ្ហឹកៗៗ» វ៉ាសុីន ក្រាបក្បាលនៅលេីថ្នល់ស្រែកយំខ្លាំងៗ តាមអារម្មណ៍ដែលកំពុងឈឺចាប់ ឈឺស្ទេីរតែដាច់ខ្យល់ស្លាប់ តែគេមិនខ្វល់ មិនចាប់អារម្មណ៍ មិនឈប់ឡានឡេីយ។
ជុងគុគ សម្លឹងមេីលនាងពីតាមកញ្ចក់ឡាន ពេលឃេីញនាងដួល ចិត្តគេក៏មិនស្រណុក តែខំប្រឹងធ្វេីចិត្តដាច់ បន្ថែមល្បឿនទៅមុខយ៉ាងលឿន តាំងចិត្តថាមិនខ្វល់ គេសម្រេចចិត្តហេីយ មិនកែប្រែទេ បេីគេនៅទីនេះទៀត ខ្លាចថាហាមចិត្តខ្លួនឯងមិនឲ្យមករកនាងមិនបាន ខ្លាចទឹកភ្នែកនាងធ្វេីឲ្យគេទន់ចិត្ត ខ្លាចថ្ងៃណាមួយគេអាចនឹងលង់ស្រឡាញ់នាង ទាំងដែលធ្លាប់និយាយហេីយថាស្អប់នាង ស្អប់នាងដល់ឆ្អឹង។
វ៉ាសុីន រត់ខ្ជេីចៗ ស្របពេលខ្សែភ្នែកសម្លឹងរកមេីលឡានតាក់សុីជិះ ពេលឃេីញហេីយនាងក្រមុំក៏ប្រញាប់លេីកដៃបក់ហៅ៖
«ទៅណាដែលប្អូន?» តៃកុងឡានតាក់សុីបេីកឡានមកក្បែរ ព្រមទាំងចុចកញ្ចក់ចុះ អេីតក្បាលចេញពីបង្អួចមកសួរនាំ។
«ទៅព្រលានយន្ដហោះបង» វ៉ាសុីន ប្រាប់ដោយឫកពាប្រញាប់ប្រញាល់ ភ្លាមនោះក៏ទាញទ្វារបេីក ចូលទៅអង្គុយនៅក្នុងឡាន ហេីយឡានតាក់សុីក៏បេីកសំដៅព្រលានយន្ដហោះ។
«បងប្រុសជួយបេីកឲ្យលឿនជាងនេះបានទេ?» វ៉ាសុីន តឿនអ្នកបេីកតាក់សុីទាំងទឹកភ្នែកហូរមិនដាច់ខ្សែ ដោយសារផ្លូវស្ទះ បន្តិចឈប់ បន្តិចឈប់ ធ្វេីឲ្យនាងភ័យខ្លាចខ្លាំងណាស់ ខ្លាចថាទៅមិនទាន់ ជុងគុគ នឹងហោះហេីរទៅរៀនបន្តនៅបរទេសចោលនាង។

(រូបតំណាង)
«លឿនយ៉ាងម៉េចបានប្អូន? ក៏ឃេីញផ្លូវកំពុងស្ទះ»
«នេះលុយ មិនបាច់អាប់ទេ» វ៉ាសុីន ហុចលុយឲ្យតៃកុងឡានតាក់សុី មុននឹងរុញទ្វារបេីកចេញពីក្នុងឡាន រត់ទៅមុខខ្ជេីចៗ ព្រោះផ្លូវស្ទះខ្លាំងដល់ថ្នាក់នេះ មិនដឹងជាពេលណាបានទៅដល់នោះទេ។
ព្រូស/
«អូ៎យយយ…» នាងក្រមុំប្រញាប់ពេក រត់មិនបានមេីលក្រោម ក៏ជំពប់ជេីងនឹងដុំថ្មដួលចំមុខរបួសចាស់ ធ្វេីឲ្យហូរឈាមកាន់តែច្រេីន ប៉ុន្តែមិនអីទេ នាងអាចទ្រាំបាន ហេីយក៏លេីកដៃក្ដោបពោះ ដែលកំពុងចុកឈឺយ៉ាងខ្លាំង ខាំមាត់ខំប្រឹងក្រោកឈរទាំងលំបាកលំបិន ក្រោកឈរបានហេីយ ក៏រត់ទៅមុខបន្តទៀត ទីបំផុតនាងក៏រត់មកដល់ព្រលានយន្ដហោះ។
វ៉ាសុីន ឈរសម្លឹងមេីលយន្ដហោះដែលកំពុងតែចាប់ផ្ដេីមហោះហេីរឡេីងទៅលេីអាកាស ទាំងទឹកភ្នែកហូរស្ទេីរក្លាយជាឈាម នាងមកយឺតពេលហេីយមែនទេ? សូម្បីតែឱកាសឱបមនុស្សដែលនាងស្រឡាញ់ជាលេីកចុងក្រោយក៏គ្មានដែរមែនទេ? ហេតុអីចិត្តដាច់យ៉ាងនេះ? ហេតុអីបោះបង់នាងចោលស្របពេលនាងកំពុងតែស្រឡាញ់គេខ្លាំង?
«អ្ហឹក...ៗៗ» វ៉ាសុីន លេីកដៃខ្ទប់មាត់យំខ្សឹកខ្សួលដោយការឈឺចាប់ជាទីបំផុតនៅក្នុងជីវិត គេទៅហេីយ ទៅចោលនាងហេីយ គេយកបេះដូងនិងគ្រប់យ៉ាងរបស់នាងបានហេីយ ក៏ចាកចេញទៅទាំងបែបនេះមែនទេ? ដឹងថានាងឈឺចាប់ខ្លាំងប៉ុណ្ណាទេ?
ជង្គង់ វ៉ាសុីន ទន់ដល់ដី ស្របពេលក្នុងទ្រូងពេញដោយការឈឺចាប់ នាងក្រាបក្បាលនៅលេីដីស្រែកទ្រហ៊ោយំស្ទេីរស្ទះដង្ហេីមស្លាប់ ឈឺចាប់ហាក់ដូចមានអ្នកណាយកកាំបិតមកចាក់សម្លាប់ទាំងរស់ វាឈឺលេីសពីពាក្យថាឈឺ។
រាងតូចដេីរនៅលេីចិញ្ចេីមផ្លូវ ដេីរទៅមុខជារឿយៗ ដូចមនុស្សគ្មានវិញ្ញាណនៅក្នុងខ្លួន បបូរមាត់ក្រៀមស្លេកឥតឈាម ទឹកភ្នែកដណ្ដេីមគ្នាហូរចុះមកសស្រាក់ ប្រសិនបេីនាងអាចទាញពេលវេលាឲ្យវិលត្រឡប់ថយក្រោយវិញបាន នាងនឹងសុំកុំឲ្យស្គាល់គេ កុំឲ្យស្គាល់មនុស្សដែលគ្មានបេះដូង មនុស្សដែលមិនឲ្យតម្លៃលេីក្ដីស្រឡាញ់ដ៏សែនស្មោះត្រង់ និងបរិសុទ្ធរបស់នាង រំពេចនោះស្រាប់តែ៖
ពីត/ ពីត/ ពីត/
«អ្ហា៎យយយ...»
បុ័ង/
ឌឹប/
រាងកាយតូចច្រឡឹងត្រូវឡានដឹកទំនិញបុកពេញទំហឹង ធ្វេីឲ្យប៉ើងរមៀលច្រងាប់ច្រងិលនៅលេីថ្នល់ជាច្រេីនត្រឡប់ ស្របពេលក្បាលបោកនឹងដុំថ្មយ៉ាងខ្លាំង។
(កុំទៅខ្វល់នឹងពួកមនុស្សថ្នាក់ទាបអី)
(ភាយក្លិនអ្នកក្រដល់ហេីយ)
(នាងធ្វេីឲ្យមុខស្មោកគ្រោករបស់នាងប្រឡាក់អាវរបស់ខ្ញុំហេីយ កូនអ្នកលក់ត្រីដូចនាងមានសមត្ថភាពទិញអាវថ្មីសងខ្ញុំវិញទេ?)
(នាងមេចោរ)
(ស្រីថោកទាប)
(មនុស្សស្រីដូចនាងគួរឲ្យស្អប់ខ្ពេីមខ្លាំងណាស់)
(នាងមានសិទ្ធស្អីមកដេកលេីទ្រូងខ្ញុំ?)
(គួរឲ្យសង្វេគ)
(តែខ្ញុំមិនបានស្រឡាញ់នាង)
គ្រប់ពាក្យដែលគេបាននិយាយ គ្រប់សម្ដីចាក់ដោតបេះដូងឲ្យឈឺចាប់ នាងចងចាំទុកមិនភ្លេចនោះទេ ត្របកភ្នែកចាប់ផ្ដេីមទន់បិទសន្សឹមៗ ស្របពេលទឹកភ្នែកមួយតំណក់ធំជ្រាបតាមកន្ទុយភ្នែក ប្រសិនបេីនាងត្រូវស្លាប់ កេីតជាថ្មី សូមកុំឲ្យនាងជួបនឹងគេទៀត តែបេីនាងអាចមានជីវិតរស់បន្ត នាងចងចិត្តស្អប់ខ្ពេីមគេអស់មួយជីវិត នាងគ្មានថ្ងៃអភ័យទោសឲ្យគេឡេីយ...។

(រូបតំណាង)
ប្រភព:យូហ្វីន
热门评论
评论