កំហុសនៃការបិទម៉ាសមុខ ដែលអ្នកគួរតែឈប់ធ្វើ
ការប្រើម៉ាស់មុខជាផ្នែកនៃទម្លាប់ថែរក្សាស្បែកធម្មតារបស់អ្នកអាចមានប្រយោជន៍សម្រាប់ស្បែករបស់អ្នក ពោលគឺប្រសិនបើអ្នកធ្វើវាបានត្រឹមត្រូវ។ ម៉ាសបិទមុខអាចជួយដោះស្រាយនូវកង្វល់នៃការថែទាំស្បែកជាក់លាក់ដូចជា ភាពស្រអាប់ ឬប្រេងលើស ហើយពួកគេក៏អាចបង្កើតបទពិសោធន៍ថែរក្សាខ្លួនឯងដ៏អស្ចារ្យផងដែរ។

ខាងក្រោមនេះ យើងសូមចែករំលែកនូវកំហុសឆ្គងនៃការបិទមុខដែលអ្នកគួរជៀសវាង និងអ្វីដែលអ្នកគួរធ្វើជំនួសវិញ ដើម្បីទទួលបានស្បែកភ្លឺថ្លា ម៉ត់រលោងដែលអ្នកប្រាថ្នា៖
១.មិនគួរប្រើម៉ាសបិទមុខផ្ដេសផ្ដាសទេ៖ អ្នកជ្រើសរើសផលិតផលសម្អាតមុខ និងជាតិសំណើមរបស់អ្នក ដោយផ្អែកលើប្រភេទស្បែក និងកង្វល់តែមួយគត់របស់អ្នក វាជារបៀបដែលអ្នកគួរជ្រើសរើសម៉ាសមុខត្រឹមត្រូវ។ ប្រសិនបើអ្នកមានស្បែកស្ងួត ម៉ាសផ្តល់សំណើមគឺជាជម្រើសដ៏ល្អមួយ។
ម៉ាសបិទមុខនេះ ផ្សំឡើងដោយធ្យូង ដើម្បីជួយបណ្តេញជាតិពុល ធូលីដី ប្រេង និងការបំពុល កាត់បន្ថយភាពជ្រីវជ្រួញនៃស្បែក និងធ្វើឱ្យស្បែកប្រែជាពណ៌ស្រស់ថ្លា។ ដូច្នេះ កុំរើសម៉ាសមុខណាមួយដោយសារតែអ្នកធ្លាប់ឮគេនិយាយពីវា សូមជ្រើសរើសមួយដែលស័ក្ដិសមនឹងប្រភេទស្បែករបស់អ្នកដើម្បីទទួលបានលទ្ធផលល្អបំផុត។
២. អ្នកមិនគួរលាបម៉ាសមុខរបស់អ្នកទៅលើស្បែកដែលមិនទាន់លាងសម្អាតជាមុននោះទេ។ ជាទូទៅ អ្នកនឹងចង់លាបម៉ាសមុខដើម្បីសម្អាតស្បែកស្ងួត ដូច្នេះត្រូវសម្អាតស្បែករបស់អ្នកជាមុនសិន ហើយជូតឱ្យស្ងួតចាំបិទ។ បើមិនដូច្នេះទេ អ្នកនឹងដាក់ម៉ាសមុខ ពីលើភាពកខ្វក់ និងបាក់តេរីជាមិនខាន។ ដូច្នេះ ប្រសិនបើអ្នកឆ្ងល់ថាតើអ្នកគួរលាងមុខបន្ទាប់ពីម៉ាសមុខឬទេ: ចម្លើយគឺ អ្នកគួរតែលាងមុខជាមុនសិន។
៣.កុំលាបម៉ាសរបស់អ្នកដោយដៃកខ្វក់៖ សំខាន់ដែលមុខរបស់អ្នកស្អាតមុននឹងលាបម៉ាសមុខ ប៉ុន្តែក៏ត្រូវតែលាងដៃស្អាតដែរ។ អ្នកមិនចង់ផ្ទេរជាតិប្រេង ឬបាក់តេរីពីដៃទៅមុខទេ។ ដូច្នេះ កុំលាបម៉ាសមុខដោយប្រើម្រាមដៃ លុះត្រាតែអ្នកបានសម្អាតដៃឱ្យបានហ្មត់ចត់បន្ថែមជាមុនសិន។ សម្រាប់វិធីដែលមានអនាម័យ និងគ្មានភាពរញ៉េរញ៉ៃក្នុងការលាបម៉ាស សូមសាកល្បងប្រើជក់គ្រឹះរាបស្មើ ឬជក់សម្អាតមុខ ដែលជាវិធីល្អបំផុតក្នុងការលាបម៉ាសមុខ។
៤.កុំលាបលើមុខក្រាសពេក៖ ដូចនឹងផលិតផលថែរក្សាស្បែកជាច្រើនទៀតដែរ បើនិយាយពីម៉ាសមុខវិញ មិនសូវមានច្រើនទេ។ ម៉ាសដែលមានស្រទាប់ក្រាស់ខ្លាំងនឹងមិនមានលទ្ធផលដែលមានប្រសិទ្ធភាពដល់ស្បែកមុខទេ។ ជាធម្មតា អ្នកគ្រាន់តែលាបស្រទាប់តែមួយលើស្បែកស្អាត និងស្ងួតរបស់អ្នកទៅបានហើយ។
៥.អ្នកមិនត្រូវប្ដូរម៉ាសសន្លឹកតាមតែចិត្ដ ពេលកំពុងបិទទេ៖ ជាញឹកញយ ម៉ាសមុខនឹងមិនមានទម្រង់មុខរបស់អ្នកល្អឥតខ្ចោះ ១០០%ទេ សូមបិទវាដោយយកទឹកទុកដាក់។
៦.អ្នកមិនគួរទុកម៉ាសមុខរបស់អ្នកយូរពេកទេ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកត្រូវបិទម៉ាស់ពេញមួយយប់នោះ សូមប្រយ័ត្នចំពោះរឿងនោះគឺវាមិនល្អទេសម្រាប់អ្នក ហើយវានិងបង្កអោយមានការរលាកផងដែរ។
ប្រភព៖https://www.lorealparisusa.com/beauty-magazine/skin-care/skin-care-essentials/face-mask-mistakes-to-avoidប្រែងសម្រួលដោយ៖ ល័ង ចាន់ធី
热门评论
评论