យល់ដឹងអំពីកម្មសិទ្ធិអវិភាគ

ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបែងចែកកម្មសិទ្ធិលើវត្ថុ (ចលនវត្ថុ និងអចលនវត្ថុ) ទៅតាមប្រភេទផ្សេងៗគ្នា និងតាមស្ថានភាពនីមួយៗខុសៗគ្នា។ ក្នុងនោះដែរកម្មសិទ្ធិអវិភាគគឺជាសិទ្ធិលើកម្មសិទ្ធិលើវត្ថុដែលកម្មសិទ្ធិករច្រើននាក់មាននៅលើវត្ថុតែមួយដែលមិនអាចបំបែកបាន។
កម្មសិទ្ធិអវិភាគគឺជាកម្មសិទ្ធិលើទ្រព្យ តែមួយដែលជារបស់បុគ្គលច្រើននាក់ ដោយម្នាក់ៗមានចំណែករបស់ខ្លួនក្នុងទ្រព្យមួយដែលមិនអាចពុះចែកគ្នាបាន។ បុគ្គលទាំងនោះត្រូវបានគេហៅថា កម្មសិទ្ធិករអវិភាគ។ ការជួសជុលធំៗ ឬប្តូរដំណាំ ត្រូវផ្អែកលើការយល់ព្រមដោយកម្មសិទ្ធិករ អវិភាគដែលមានចំណែករួមគ្នាច្រើនជាងពាក់កណ្ដាល ប៉ុន្តែការបង់ពន្ធ ថ្លៃភ្លើង និងទឹកជាដើមគឺ ត្រូវផ្អែកតាមសមាមាត្រ។'' កម្មសិទ្ធិអវិភាគនឹងចប់បន្ទាប់ពីពួកគេលក់ចែកថ្លៃគ្នា ឬទទួលចំណែកអ្នកដទៃៗពីគ្នា !ៗ។
អានអត្ថបទបន្ថែមទាក់ទងនឹងចំណេះដឹងផ្នែកអចលនទ្រព្ យ តាមរយៈ Harbor Property!
យោងតាមក្រមរដ្ឋប្បវេណីត្រង់មាត្រា២០២ ចំពោះស្ថានភាពដែលបុគ្គលច្រើននាក់ មានកម្មសិទ្ធិស្របទៅតាមភាគចំណែករបស់ខ្លួនដែលគិតតាមចំនួននៅលើទ្រព្យតែមួយហៅថាសិទ្ធិអវិភាគ។ ហើយក្នុងមាត្រា២០៣បបានចែងថាម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗត្រូវបានសន្មត់ថាស្មើគ្នា បានន័យថាករណីម្ចាស់អវិភាគមិនបានកំណត់ឲ្យលម្អិតពីចំនួនចំណែកនៃកម្មសិទ្ធិអវិភាគឲ្យបានច្បាស់លាស់នោះទេ ចំណែកនៃកម្មសិទ្ធិករនីមួយៗគឺស្មើគ្នា។
ក្នុងការគ្រប់គ្រង ប្រើប្រាស់ អាស្រ័យផលលើវត្ថុអវិភាគ តាមច្បាប់ម្ចាស់កម្មសិទ្ធិករម្នាក់ៗ មានសិទ្ធិអាចធ្វើអនុប្បទាន ឬដាក់ជាប្រោតិភោគនូវចំណែកអវិភាគរបស់ខ្លួន បានដោយមិនចាំបាច់មានការយល់ព្រម ពីកម្មសិទ្ធិករអវិភាគផ្សេងទៀតឡើយ ហើយម្ខាស់បំណុល នៃម្ចាស់កម្មសិទ្ធិអវិភាគនេះ ក៏អាចរឹបអូសចំណែកនោះបានដែល។
ឧទាហរណ៍ ម៉ន ម៉ុក និងកុសលទាំងបីនាក់នេះ ចូលប្រាក់គ្នាទិញលំនៅដ្ឋានមួយ ដែលម្នាក់ៗចូលប្រាក់តិចច្រើនមិនស្មើគ្នាទេ ឬស្មើគ្នាក៏បាន។ ពួកគេទិញបានផ្ទះមួយ។ ពេលនេះម្នាក់ៗនៃអ្នកទាំងបីមានចំណែករបស់ខ្លួនក្នុងផ្ទះនេះ ដែលមិនអាចពុះចែកគ្នាបានទេ ហើយពួកគេក្លាយជាកម្មសិទ្ធិករអវិភាគ។ ត្រង់ចំណុចនេះគឺមិនខុសគ្នាពីការទិញដីចូលលុយគា្នដោយមនុស្សច្រើននាក់ នោះទេ។
ក្នុងករណីជួសជុលផ្ទះ អ្នកទាំងបីត្រូវតែឯកភាពគា្នទើបអាចធ្វើបាន ប៉ុន្តែបើម៉ុកអត់មានប្រាក់ចូលរួមជួសជុលផ្ទះ ឬជំទាស់ការជួសជុល នោះម៉ុកនិងកុសលដែលមានចំណែករួមគា្នច្រើនជាង
ពាក់កណ្ដាលមានសិទ្ធិសម្រេចចាត់ចែងជួសជុលផ្ទះនេះបានដោយអ្នកទាំងពីរជាអ្នកចេញថ្ងៃជួសជុល ហើយសំណងនិងទូទាត់វិញតាមការឯកភាពគ្នា។ ប៉ុន្តែបើមានការបង់ពន្ធថ្ងៃភ្លើងនិងទឹកដែលច្បាប់តម្រូវឲ្យចេញអ្នកទាំងបីត្រូវតែចេញថ្ងៃតាមសមាសមាត្រនៃប្រាក់របស់ខ្លួន៕
ប្រភព៖ ច្បាប់ភូមិបាលឆ្នាំ ២០០១ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងប្រទេសកម្ពុជា តាមរយៈ Harbor Property!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: +855 99 252288 , +855 66 252288
(Telegram)/ +855 16 252288
WeChat: HB066886633
热门评论
评论