អាហារឆ្ងាញ់ៗទាំង៥ ពេលទៅលេងសៀមរាប
សល់តែប៉ុន្មានថ្ងៃទៀត ពីធីបុណ្យចូលឆ្នាំខ្មែរ នឹងចូលមកដល់ នៅគ្រប់បណ្ដាខេត្តកំពុងតែមមាញឹករៀបចំតុបតែងលំអ ដើម្បីប្រារព្ធសង្ក្រាន្តរៀងៗខ្លួន។ ចំណែកនៅខេត្តសៀមរាបក៏កំពុងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរំលេចឡើងជាមួយផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើន។

ប្រសិនបើលោកអ្នកមានគម្រោង ទៅលេងអង្គរសង្ក្រាន្តនៅខេត្តសៀមរាប នាឆ្នាំនេះ Harbor Property ចង់ណែនាំលោកអ្នកនូវម្ហូបអាហារទាំងប្រាំនៅខេត្តសៀមរាប ដែលលោកអ្នកមិនគួររំលងប្រយ័ត្នស្ដាយក្រោយនូវរសជាតិដ៏ឆ្ងុយឆ្ងាញ់។
នំបញ្ចុកទឹកប្រហុក
នំបញ្ចុកទឹកប្រហុក គឺជាមុខម្ហូបថ្មីមួយដែលច្នៃប្រឌិតពីអ្នកស្រុកអង្គរ ហើយបានក្លាយជាមុខម្ហូបដ៏ពេញនិយមនៅខេត្តសៀមរាប ។ ភាគច្រើនភ្ញៀវទេសចរណ៍ដែលទៅលេងខេត្តសៀមរាប គឺមិនដែលរំលងឡើយនូវនំបញ្ចុកទឹកប្រហុកមួយនេះ។ សម្រាប់អ្នកដែលមិនទាន់បានញាំុ អាចរកបាននៅម្ដុំមុខអង្គរ ។
មុខម្ហួបមួយនេះ មានបន្លែស្រុះដូចជា ត្រកួន ស្ពៃក្ដោប សណ្ដែកបណ្ដុះ និងសណ្ដែកកួរ ឬអាចបន្ថែមជាមួយត្រីអាំង ស្រូបជាមួយទឹកប្រហុកមានរសជាតិប្លែក ឆ្ងាញ់មួយបែបពីនំបញ្ចុកទឹកសម្ល។ បើយើងនិយាយពីម្ហូបមួយនេះ លោកអ្នកប្រាកដជាជ្រាបហើយ គឺលើរសជាតិដ៏ឆ្ងាញនៃទឹកប្រហុកដែលមិនអាចមិនភ្លេចបាន។

នំអាកោត្នោតព្រះដាក់
បើនិយាយពីភូមិព្រះដាក់លោកអ្នកមិនអាចរំលងបានឡើយនូវមុខម្ហូបម្យ៉ាង រោយដូងពីលើនំព័ណ៌លឿងទំ ខ្ចប់ស្លឹកចេករីកឡើងប្រេះភាយក្លិនឈ្ងុយខ្ទិះដូងកាត់ច្រមុះភាយៗគឺ នំអាកោត្នោតរបស់អ្នកភូមិព្រះដាក់។ នៅតាមបណ្តោយផ្លូវ ក្នុងភូមិព្រះដាក់ មានកន្លែងលក់នំអាកោត្នោតច្រើនកន្លែង ដែល សុទ្ធតែមានភាព ល្បីល្បាញ មានរសជាតិឆ្ងាញ់ អនាម័យល្អ មានការគាំទ្រជាហូរហែ ពីសំណាក់ អ្នកធ្លាប់បាន ទទួលទាន ទាំងនៅក្នុងតំបន់ ជាពិសេសភ្ញៀវទេសចរ មកពីគ្រប់ទិសទីបានមកជួយទិញមិនចេះដាច់ឡើយ។

មាន់អាំងបាគង
បើនិយាយពីស្រុកប្រាសាទបាគង លោកអ្នកប្រាកដជានឹកឃើញដល់នូវរសជាតិមាត់អាំងនិងក្លិនឆ្ងុយឆ្ងាញ់ដែលភាយចេញ តាមបណ្ដាយផ្លូវជាតិលេខ៦។ លោកអ្នកដែលធ្វើដំណើរឆ្លងកាត់ស្រុកបាគង អាចចូលភ្លក់រសជាតិម្ហូបបែបស្រុកស្រែនេះបានជាមួយនឹងតម្លៃសមរម្យ។

សាច់គោអាំងវត្តដំណាក់
សាច់គោអាំងនៅវត្តដំណាក់ គឺមានភាពល្បីល្បាញដោយសារតែ លោកអ្នកអាចយល់ច្រលំ នៅពេលជិះកាត់ទីនោះមានផ្សែងអុ៊យៗ អាចនឹងយល់ថាមានអគ្គីភ័យ តែតាមពិតគឺគេកំពុងតែអាំងសាច់គោដោតលាយខ្លាញ់នៅខាងចុង ហើយគេប្រែចុះឡើងដោយលាបទឹកគ្រឿងពណ៌ក្រហមបន្ថែមរសជាតិ។
លើសពីនេះ សាច់គោដោតចង្កាក់អាំងនៅវត្តដំណាក់ បើបានញ៉ាំផ្ទាប់ជាមួយជ្រក់ល្ហុងស្រស់ៗ រួមជាមួយនឹងនំប៉័ងក្តៅៗស្រួយៗរឹតតែឆ្ងាញ់។ សម្រាប់រសជាតិសាច់គោអាំងម្ដុំវត្តដំណាក់នេះមិនត្រឹមតែត្រូវចិត្តអតិថិជនខ្មែរប៉ុណ្ណោះទេជារឿយៗគេក៏ឃើញវត្តមានទេសចរបរទេសមកអង្គុយទទួលទានផងដែរ។

ការ៉េម Gelato
ហាងការ៉េម Gelato Lab ត្រូវបានគេស្គាល់ថាជាការ៉េមបែបអុីតាលីដែលខុសប្លែកពីការ៉េមទូទៅ ភាគច្រើនមានរសជាតិដើមមកពីប្រទេសអ៊ីតាលី មានសូកូឡា គ្រាប់ធញ្ញជាតិពីស្ដាឆូ វ៉ានីឡា អាម៉ារ៉េតតូ និងក្រែមខារ៉ាមែល។ លោកអ្នកអាចស្វែងរកការ៉េម Gelato បានដែលមានទីតាំងផ្លូវមន្ទីរពេទ្យ (Hospital Street) ចន្លោះផ្លូវផ្សារចាស់ និងផាប់ស្ទ្រីត។

ស្វែងរកភ្នាក់ងារអចលនទ្រព្ យដែលមានជំនាញតាមរយៈ Harbor Property!
លោកអ្នកអាចស្វែងរកផ្ទះលក់ ឬជួល តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: +855 99 252288 , +855 66 252288
(Telegram)/ +855 16 252288
WeChat: HB066886633

热门评论
评论