លើកទឹកចិត្តខ្លួនឯង
មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជួបរឿងដែលមិនសមបំណង ការខកចិត្ត និងរឿងលំបាកៗជាក់ជាពុំខាន គ្រាន់តែអ្នកខ្លះចួបតិច អ្នកខ្លះចួបច្រើនតែប៉ុណ្ណោះ តែរឿងដែលសំខាន់នោះគឺរឿងសុចរិត ការធ្វើអំពើល្អ ទឹកចិត្តល្អដែលអ្នកបានសាង មិនរត់ចោលអ្នកទេ ចូរឈានជើងដើរទៅមុខ ឆ្លងកាត់ការលំបាកទាំងនោះ ដោយស្មារតីស្វាហាប់ ត្រូវចាំថាផលល្អនឹងបានសម្រេចដល់អ្នកសាងល្អ មួយវិញទៀតនោះគឺបើអ្នកធ្វើល្អកុំខ្លាចគេមិនដឹង កុំបាក់ទឹកចិត្តពេលដែលអ្នកធ្វើល្អហើយគ្មានអ្នកសរសើរ ត្រូវតែព្យាយាមធ្វើវាបន្តទៀត ។

(រូតំណាង)
ការតស៊ូព្យាយាមគង់តែបានផលនៅថ្ងៃណាមួយ ដូចពាក្យចាស់ថា ទឹកស្រក់មួយតក់ៗគង់តែសឹកថ្ម យ៉ាងណាម៉ិញអំពើល្អរបស់អ្នកក៏គង់មានថ្ងៃណាមួយគេនឹងមើលឃើញប្រាកដណាស់ ចូលកុំគិតរឿងមិនល្អ ត្រូវចាំថាមិនមែនមនុស្សទាំងអស់សុទ្ធតែល្អឥតខ្ចោះនោះឡើយ ទោះជាយ៉ាងណាអ្នកនៅតែជាអ្នក កុំប្រៀបធៀបខ្លួនអ្នកនឹងអ្នកដទៃ កុំព្យាយាមដាក់សំពាធមកលើខ្លួនឯង លើកទឹកចិត្តខ្លួនឯង បើគ្មានអ្នកសរសើរត្រូវតែសរសើខ្លួនឯង គេអាចធ្វើបាន អ្នកក៏អាចធ្វើបាន ទោះធ្វើមិនបានភ្លាមៗ តែវាក៏គង់នឹងធ្វើបានគ្រាន់តែពេលនេះជាពេលវេលាដែលមិនស័កសម និងសមត្ថភាពអ្នក ដូចសុភាសិតចិនថា កូនប្រុស ១០ឆ្នាំក្រោយចាំសងសឹកក៏មិនទាន់ហួសពេលដែល ខ្ញុំលើកសុភាសិតនេះមកមិនមែនមានគំនិតឱ្យមិត្តអ្នកអានសងសឹកនិងនរណាម្នាក់ឡើង តែត្រូវតែសងសឹកនិងខ្លួនឯង ជំនះឱ្យបាននូវរឿងដែលអ្នកធ្លាប់ខ្លាចថាធ្វើមិនបាន ព្យាយាមធ្វើបន្តិចម្តងៗ ប្រៀបដូចជាការប្រក់ដំបូលផ្ទះអ៊ីចឹង គឹត្រូវតែប្រក់ពីក្រោមឡើងទៅលើ សន្សឹមៗធ្វើវាតាមសមត្ថភាព ធ្វើវាម្តងមួៗ មិនយូរទេអ្នកនឹងឃើញផល ត្រូវប្រាប់ខ្លួនឯងថា ខ្ញុំអាចធ្វើបាន ខ្ញុំមិនរាថយទេ ជីវិតខ្ញុំគឺខ្ញុំជាអ្នកចាត់ចែង កុំឱ្យពាក្យសម្តីអ្នកដទៃមកបំផ្លាញក្តីសុបិនរបស់អ្នកឡើង ត្រូវយកការឈឺចាប់នោះមកធ្វើជាមេរៀនដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យប្រសើរឡើង ស៊ូៗទាំងអស់គ្នាណា...។
អត្ថបទដោយៈ Pisey trip

热门评论
评论