រឿងនិទានខ្លី៖ ស្ករគ្រាប់

មានអូដ្ឋមួយក្បាលឈ្មោះ មៀរ ចូលចិត្តស្ករគ្រាប់។ វាបានប្រាប់ម្ដាយរបស់វាថា "ខ្ញុំមិនចង់ញុាំអាហារគួរឲ្យធុញទាំងនោះទេ។ ផ្លែឈើ និងបន្លែមានរសជាតិមិនឆ្ងាញ់ឡើយ។" វានិយាយជាមួយទឹកមុខខ្ពើមរអើម។ ម្ដាយរបស់វាបាននិយាយ "កូនត្រូវតែព្យាយាមញុាំអាហារទាំងនោះ។ វាមានរសជាតិឆ្ងាញ់ និងល្អសម្រាប់សុខភាពផងដែរ។" ទោះជាយ៉ាងណាបន្ទាប់ពីញុាំស្ករគ្រាប់ហើយ មៀរ មិនចង់ញុាំអាហារផ្សេងឡើយ។ នៅព្រឹកមួយ មៀរក្រោកពីគេងជាមួយការឈឺក្រពះយ៉ាងខ្លាំង។ វាបានទៅរកវេជ្ជបណ្ឌិត Parrot។ វេជ្ជបណ្ឌិតបានចោទសួរ "តើអ្នកបានញុាំអ្វីបានជាឈឺក្រពះយ៉ាងនេះ?" មៀរបានក្រាបចុះ ដោយវាបានដឹងពីកំហុស និងមានអារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំង។ វេជ្ជបណ្ឌិតបានដកធ្មេញរបស់ មៀរ ចំនួនពីរគ្រាប់ និងសម្អាតធ្មេញដែលនៅសល់។ មៀរ បានយំជាមួយនឹងការឈឺចាប់។ វេជ្ជបណ្ឌិតបានចាក់ថ្នាំបំបាត់ការឈឺចាប់ឲ្យ មៀរ។ វេជ្ជបណ្ឌិតបាននិយាយ " មានដង្កូវនៅក្នុងក្រពះរបស់អ្នក ហើយធ្មេញរបស់អ្នកបានពុកផុយទៀតផង។ អ្នកឈប់ញុាំស្ករគ្រាប់ ហើយញុាំផ្លែឈើ និងបន្លែឲ្យបានច្រើន។"
អត្ថបទដើមដោយ៖ តយៗ
热门评论
评论