វិធីដោះស្រាយ "ខ្លាញ់ក្បាលពោះ" ដោយផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ
ខ្ញុំជឿថាមានមនុស្សជាច្រើនដែលកំពុងតែប្រឈមមុខនឹងបញ្ហា ខ្លាញ់ក្បាលពោះ ហើយនៅតែមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីអោយក្បាល ពោះរាបថ្ងៃនេះ Piseytrip មានដំណោះស្រាយ គឺការផ្លាស់ប្តូរឥរិយាបថក្នុងការញ៉ាំដើម្បីសម្រកក្បាលពោះ ដែលអាចធានាបានប្រសិទ្ធភាព ១០០% ប្រសិនបើអ្នកធ្វើតាមការណែនាំនេះជាប់លាប់ នឹងធ្វើឱ្យការប្រមូលផ្តុំជាតិខ្លាញ់ក្នុងរាងកាយត្រូវបានកាត់បន្ថយយ៉ាងច្រើនដើម្បីដឹងកាន់តែច្បាស់តោះទៅមើលទាំងអស់គ្នា

(រូបតំណាង)
1-អាហារពេលព្រឹក
ដោយសារតែរាងកាយបានអត់ឃ្លានពេញមួយយប់ អាហារពេលព្រឹកគឺជាអាហារដែលមានសារៈសំខាន់ណាស់ លើសពីនេះអាហារពេលព្រឹកជួយបន្ថែមថាមពលដល់រាងកាយ និងខួរក្បាល ធ្វើឱ្យខួរក្បាលរបស់យើងធ្វើការប្រកបដោយប្រសិទ្ធភាពពេញមួយថ្ងៃ ហើយការទទួលទានអាហារពេលព្រឹកក៏អាចជួយការពារជំងឺផងដែរ លើសពីនេះទៅទៀត បើអ្នកមិនញ៉ាំអាហារពេលព្រឹក នោះជាតិស្ករក្នុងឈាមនឹងចុះទាប ហើយខួរក្បាលនឹងបញ្ជាឱ្យញ៉ាំអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចច្រើនជាងធម្មតា ដូច្នេះហើយធ្វើឱ្យវាងាយស្រួលក្នុងការសម្រកខ្លាញ់ក្បាលពោះ ដូច្នេះការទទួលទានអាហារពេលព្រឹកត្រូវទទួលទានជារៀងរាល់ថ្ងៃ ក្នុង១ចានគួរទទួលទានរូបមន្តត្រឹមត្រូវ បន្លែនិងផ្លែឈើ យ៉ាងតិច២ប្រភេទ រួបបញ្ជូលជាមួយប្រូតេអ៊ីន កាបូអ៊ីដ្រាត ដែលការទទួលទានបន្លែ និងផ្លែឈើនឹងជួយឲ្យឆាប់ឆ្អែត និងជាតិសរសៃជួយកែលម្អប្រព័ន្ធ excretory ដូច្នេះអ្នកត្រូវញ៉ាំអាហារពេលព្រឹកឱ្យបានច្រើន ប៉ុន្តែញ៉ាំអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច គួរតែកាត់បន្ថយបរិមាណក្នុងការទទួលទាន។
2-កាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយអាហារចៀន
ប្រសិនបើយើងអាចផ្លាស់ប្តូរការប្រើប្រាសខ្លាញ់ ឬប្រេងធញ្ញជាតិ វានឹងកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្នុងរាងកាយផងដែរ ដូច្នេះហើយ អ្នកគួរតែកែប្រែរបបអាហាររបស់អ្នក ដោយកាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយអាហារបំពង-ចៀន ហើយងាកមកញ៉ាំអាហារដូចជា ស្ងោរ ដុតឬចំហុយ ជំនួសវិញ មិនថាជ្រើសរើសញ៉ាំស៊ុតស្ងោរ ជាដើម វាមានថាមពលខុសគ្នារហូតដល់ ៣.៥ដង យោងតាមមូលនិធិលើកកម្ពស់សុខភាព ស៊ុតមាន់មួយមានកាឡូរី ២៥០ ស៊ុតចៀនមួយមាន ១៦០កាឡូរី ខណៈដែលស៊ុតឆ្អិនមួយមានត្រឹមតែ ៧០កាឡូរីប៉ុណ្ណោះ ដែលជាជម្រើសល្អជាង ។
3-ផឹកទឹកយ៉ាងហោចណាស់ ៨-១០ កែវក្នុងមួយថ្ងៃ
ការផឹកទឹកត្រូវបានចាត់ទុកថាល្អបំផុត ហើយប្រសិនបើអ្នកផឹកយ៉ាងហោចណាស់ ៨-១០ កែវក្នុងមួយថ្ងៃ វាថែមទាំងជួយកាត់បន្ថយក្បាលពោះបានទៀតផង ព្រោះការផឹកទឹកបានត្រឹមត្រូវក្នុងមួយថ្ងៃនឹងជួយកាត់បន្ថយបរិមាណជាតិខ្លាញ់ក្នុងរាងកាយ ហើយបើផឹក១ម៉ោងមុនពេលញ៉ាំអាហារ វានឹងជួយកាត់បន្ថយចំណង់អាហារផងដែរ ល្អសម្រាប់អ្នកចង់រក្សារាង វាក៏ជួយដល់ការរំលាយអាហារ ដែលអនុញ្ញាតឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានពេញលេញជាមួយវា ទោះជាយ៉ាងណាក៏ដោយ មិនគួរផឹកទឹកលើសពី ១០កែវក្នុងមួយថ្ងៃឡើយ ព្រោះវានឹងធ្វើឱ្យតម្រងនោមធ្វើការខ្លាំង បណ្តាលឱ្យកោសិកាហើម រោគសញ្ញាបន្ទាប់គឺឈឺក្បាល ចង្អោរ និងក្អួត។
4-គ្រប់គ្រងជាតិស្ករ
ការគ្រប់គ្រងជាតិស្ករនៅខាងក្រៅអាហារក៏មានប្រយោជន៍ផងដែរ ការទទួលទានស្ករមិនលើសពី 6 ស្លាបព្រាក្នុងមួយថ្ងៃគឺល្អសម្រាប់សុខភាព អ្នកគួរកាត់បន្ថយបរិមាណភេសជ្ជៈ រួមមាន ទឹកផ្លែឈើ ២២០ml.=៦.២៥ស្លាបព្រា, កាហ្វេស្រស់៤៧៥ml.=១០.៥ស្លាបព្រា, ភេសជ្ជៈ ៤៥០ml.=១០.៧៥ teaspoons, bubble tea ៣៥០ml.=១១.២៥ស្លាបព្រាកាហ្វេ តែបៃតង៥០០មីលីលីត្រ=១៤.៥ ស្លាបព្រា ទឹកដោះគោជូរ៤០០មីលីលីត្រ=១៩ស្លាបព្រា ដែលធ្វើឱ្យវាងាយស្រួលក្នុងការសម្រកខ្លាញ់ក្បាលពោះផងដែរ នេះនឹងរួមចំណែកដល់ការជួយឱ្យក្បាលពោះត្រឡប់មកសំប៉ែតលឿនជាងមុន។
5-ឈប់ញ៉ាំយឺត
ឥរិយាបថនៃការញ៉ាំអាហារពេលយប់ជាបញ្ហាធ្ងន់ធ្ងរ ព្រោះវាអាចបណ្តាលឱ្យអ្នកធាត់ ទោះយ៉ាងណាក៏ដោយសម្រាប់មនុស្សមួយចំនួនមានហេតុផលដែលញ៉ាំអាហារពេលល្ងាចយឺតពេល ពោលគឺក្រោយពីធ្វើការយឺត ឬត្រូវចូលវេនយប់ធ្វើឲ្យអ្នកឃ្លាន ដំណោះស្រាយដ៏ល្អដែលនឹងជួយបំពេញក្រពះ ហើយថែមទាំងជួយដល់ប្រព័ន្ធរំលាយអាហារបានល្អ នោះគឺការទទួលទានផ្លែឈើដូចជា ត្របែក ផ្លែប៉ោម ជាដើម ឬទទួលទានទឹកដោះគោជូរ ទឹកដោះគោ សណ្តែកដោយគ្មានជាតិស្ករ ។
ប្រែសម្រួលដោយៈ Piseytrip
热门评论
评论