គ្រួសារជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតក្នុងសង្គមជាតិ

គ្រួសារ ជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតក្នុងសង្គមជាតិ។ បើគ្រួសារ ស្ថិតនៅក្រោមការមើលថែយ៉ាងស្ងប់សុខ និងមើលឃើញពីគុណតម្លៃនៃភាពជា មនុស្ស មិនគ្រាន់តែឪពុកម្តាយប៉ុណ្ណោះទេដែលមានក្តីសុខ និងរួចផុតពីក្ដីខ្វល់ ខ្វាយនោះ សូម្បីតែកូនចៅ រួមទាំងអ្នកបន្តវេនជំនាន់ក្រោយនៃគ្រួសារនោះ ក៏មានសេចក្ដីសុខផងដែរ។

បើឪពុកម្ដាយជឿលើសាសនា កូនៗក៏នឹងជឿដូច គ្នា។ បើឪពុកម្ដាយនិយាយស្តីសុភាពរាបសាចំពោះគ្នា និងប្រព្រឹត្តខ្លួនទៅតាម គោលសីលធម៌ ស្រឡាញ់ គោរពគ្នាទៅវិញទៅមក ឬឪពុកម្ដាយចូលចិត្ត ជួយអ្នកមានទុក្ខ ដែលពោរពេញដោយក្តីព្រួយបារម្ភអំពីមនុស្សជុំវិញ ក៏នឹង កើតជាទម្លាប់និស្ស័យដែលធ្វើឲ្យកូនៗប្រព្រឹត្តប្រតិបត្តិតាម និងក្លាយជាមនុស្ស ដែលចេះទទួលខុសត្រូវនៅថ្ងៃក្រោយជាមិនខាន។

ផ្ទុយទៅវិញ បើឪពុកម្ដាយ ចូលចិត្តឈ្លោះប្រកែកគ្នាគ្មានលោះថ្ងៃ មើលងាយគ្នា បើពួកគាត់ធ្វើរឿងអ្វីៗ ដោយមិនគិតដល់ចិត្តអ្នកដទៃ ក្រៅពីពួកគាត់មិនមានសេចក្តីសុខហើយនោះ កូនៗទាំងអស់របស់គាត់ ក៏ធ្លាក់ទៅជាជនរងគ្រោះនៃឥទ្ធិពលដែលឪពុកម្តាយ បានធ្វើនោះដោយជៀសមិនផុតឡើយ។


热门评论
评论