បុរីណាឌី គម្រោងអភិវឌ្ឍលំនៅឋានដ៏ប្រណិត នៅតំបន់ជ្រោយចង្វារ
បុរីណាឌី មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ជាគម្រោងអភិវឌ្ឍបែបសហគមន៍ដ៏ប្រណិតថ្មីមួយ ក្នុងរាជធានីភ្នំពេញ ដែលមានគេហដ្ឋានល្អៗជាច្រើនរចនាឡើងជាមួយនឹងសោភ័ណភាព និងប្រណិតភាពស្ថិតក្នុងតំបន់ដ៏ស្ងប់ស្ងាត់នៃផ្លូវជាតិលេខ៦A ។
គម្រោងលំនៅដ្ឋាន មួយនេះត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំ ៣៤ ហិកតានេះ ដែលត្រូវបានបែងចែកជា ៣ដំណាក់កាល ហើយដំណាក់កាលនីមួយៗត្រូវបានរចនាឡើងសម្រាប់ការរស់នៅបែបទំនើបដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនវណ្ណៈកណ្តាលកាន់តែច្រើននៅកម្ពុជា។ ដំណាក់កាលទី ១ រួមមានវីឡាកូនកាត់ ផ្ទះអាជីវកម្ម និងវីឡាភ្លោះ ខណៈដែលដំណាក់កាលទី ២ និងទី ៣ រួមមានវីឡាឃីង និងឃ្វីន។
បុរី ណាឌី មានភាពលេចធ្លោក្នុងការអភិវឌ្ឍព្រមជាមួយនឹងការរចនាទេសភាពប្រកបដោយភាពច្នៃប្រឌិត ដែលរៀបចំឡើង ដោយក្រុមស្ថាបត្យករអន្តរជាតិ ដែលដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យគម្រោងទាំងមូលមានភាពខុសប្លែកពីគម្រោងដទៃ ដោយផ្ដល់ការរស់នៅបែបទាន់សម័យ ថ្លៃថ្នូរ ប្រកបដោយផាសុកភាពនិងគុណភាពខ្ពស់។

បុរីណាឌី មានលំនៅដ្ឋាន ជាច្រើនប្រភេទរួមមាន ផ្ទះអាជីវកម្ម វីឡាកូនកាត់អាជីវកម្ម វីឡាភ្លោះ និងវីឡាទោល ដោយផ្ទះនីមួយៗត្រូវបានសាងសង់ឡើងជាមួយការរចនាយ៉ាងពិសេស ដើម្បីផ្ដល់ឱ្យអ្នករស់នៅអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីគ្រឿងបរិក្ខារ និងកន្លែងកំសាន្តរួម ដែលធ្វើឱ្យពួកគេមានអារម្មណ៍ល្អ ព្រោះពួកគេអាចមានជម្រើសច្រើនក្នុងការសម្រាក និងលំហែអារម្មណ៍។
ស្វែងរកភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញតាមរយៈ Harbor Property!
វីឡាភ្លោះនៅបុរីណាឌី ទំហំផ្ទះ 5ម៉ែត្រ X 11ម៉ែត្រ ចំណតរថយន្ត 2 បន្ទប់គេង 5 បន្ទប់ទឹក6 បន្ទាប់ទទួលភ្ញៀវ១ ផ្ទះបាយ១ ដែលផ្ដោតសំខាន់ទៅលើឯកជនភាព និងកាន់តែស៊ីវិល័យជាមួយស្កាយបារឯកជន ដែលមានទំហំធំទូលាយនៅខាងលើដំបូល អាចឲ្យលោកអ្នករៀបចំកម្មពិធីតូចៗនៅក្នុងគ្រួសារបានយ៉ាងងាយស្រួល។
ចំណែកឯវីឡាព្រីនសេសនៅបុរីណាឌីវិញ ជាវិឡាទោលដ៏ប្រណិតដែលមានដីទូលាយនៅជុំផ្ទះ។ បុរី ណាឌី ក៏ផ្ដល់ជូននូវប្រព័ន្ធវៃឆ្លាត និងមានសុវត្ថិភាពសម្រាប់គ្រប់យូនីតនៃវីឡាព្រីនសេសទាំងអស់ ដើម្បីធានានូការរស់នៅដែល មិនមានការរំខានផ្សេងៗទាំងអស់។

លក្ខណៈពិសេសនៃបុរី ណាឌី គឺជុំវិញនៃគម្រោងបុរីហ៊ុំព័ទ្ធទៅដោយតំបន់សក្តានុពល ដោយចង្ងាយត្រឹមតែ៣នាទី ទៅកាន់ផ្សារម៉ាក្រូ, ៥នាទី ទៅកាន់ពហុកីឡាដ្ឋានជាតិមរតកតេជោ , ១៥នាទី ពីស្ពានជ្រោយចង្វារ, និងនៅជិតទីប្រជុំជនផ្សេងៗទៀត ក្នុងតំបន់ជ្រោយចង្វារ ដែលងាយស្រួលរស់នៅ កម្សាន្ត និងធ្វើការ។
សូមបញ្ជាក់ថា បុរី ណាឌី គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន GC-City Co., Ltd ដែលជាបុត្រសម្ព័ន្ធរបស់ GCC GROUP។ បុរីណាឌីមានសេវាកម្ម ណាឌី ឃែរ ដើម្បីជួយសម្រួលដល់ការរស់នៅ ដូចជា រថយន្តសង្រ្កោះបន្ទាន់ ជួសជុលថែទាំផ្ទះជាដើម ។ លើសពីនេះ បុរី ណាឌី ជាបុរីដែលទទួលបានប្រជាប្រិយភាពនិងទំនុកចិត្តពីសំណាក់អតិថិជន នៅតំបន់ជ្រោយចង្វារ ដោយសារតែបុរី ណាឌី ទទួលបានពានរង្វាន់ធំៗជាច្រើននៅឆ្នាំ២០២២ ដែលជាកត្តាដែលធ្វើអោយ បុរី ណាឌី ទទួលបានភាពជឿជាក់ពីសំណាក់អតិថិជន ទៅលើគុណភាពសំណង់ ការរចនាម៉ូត និងប្រណិតភាពបុរីលំនៅដ្ឋាន។


ស្វែងរកភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញតាមរយៈ Harbor Property!
热门评论
评论