រឿង ភ្លើងក្នុងអតីតកាល ភាគទី ១៥ (២) ប្រលោមលោក
"បងហៃ បងត្រូវសួរចិត្តខ្លួនឯងសិន ថាបើគ្មាន បងវៃ រស់នៅជាមួយ បងនឹងរស់បានទេ បើរស់មិនបាន បងត្រូវតែតាមទៅសម្រុះសម្រួលជាមួយគាត់ តែបើហេតុផលដែលបងវៃ ចាកចេញទៅព្រោះគ្មានចិត្តឲ្យបងវិញ បងក៏គួរតែបណ្តោយគាត់ទៅ ហើយរស់នៅម្នាក់ឯងឲ្យបាន អ្នកដែលមិនបានស្រលាញ់យើង បង្ខំចិត្តឲ្យមករស់នៅជាមួយយើងយ៉ាងម៉េច វាក៏គ្មានក្តីសុខទាំងសងខាងគិតឲ្យស្រួលបួល ខ្ញុំនឹងជួយ”
"ដោយសារតែបងហ្នឹងហើយ អាស៊ិន ដែលទំនើង ហើយចិត្តក្តៅរហូតមិនគិតដល់ហេតុនិងផល ពាលសព្វគ្រប់ អារម្មណ៍មួយឆាវវាធ្វើឲ្យបងនិយាយរឿងឆ្កួតអីដោយមិនដឹងខ្លួន បងទុកចិត្តហើយជឿចិត្ត អាវៃ តែព្រោះភាពតូចចិត្តធ្វើឲ្យបងភ្លេចខ្លួន ធ្វើបាបចិត្តអ្នកដែលបងស្រលាញ់ ធ្វើឲ្យ អាវៃ គេគិតថាបងមិនទុកចិត្តគេ បងជឿជាក់ថានាងស្រលាញ់បង បងនឹងតាមរកនាងមកវិញឲ្យបាន អរគុណច្រើន អាស៊ិន បងទៅឆែកមើលអាសយដ្ឋាន អាវៃ សិន បងមានឧបករណ៏តាមដានដាក់ភ្ជាប់ជាមួយខ្សែ-ក បងខ្លាចថាអ៊ំស្រីនាងនឹងនាំនាងទៅជាមួយ។
កឺហៃ ពេលរកហេតុផលដែលតាមរកនារីជាទីស្រលាញ់មកវិញបានហើយ ទើបរហ័សចូលទៅបន្ទប់ភ្លាម គេមិនគួរបណ្ដោយឲ្យនាងឃ្លាតឆ្ងាយតាំងពីដំបូង ថ្មើរនេះមិនដឹងថានាងអស់ទឹកភ្នែកព្រោះគិតខ្លួនឯងប៉ុន្មានលើកទៅហើយ ប្រហែលតូចចិត្តដែលដឹងថា គេដឹងថានាងទៅ តែបែរជាមិនឃាត់ ហេតុផលដែលចង់ឃាត់នាងបានគឺស្នេហារបស់គេប៉ុណ្ណោះ ប៉ុណ្ណឹងក៏នឹកមិនឃើញ ល្ងង់មែនទែន កឺហៃ អើយ!
“បងធំ គាត់ប្រញាប់ទៅណា បងទី២ មើលទៅអន្ទះសាចម្លែកៗ ធម្មតាឃើញមឹះៗ តែថ្មីៗនេះមានអារម្មណ៍ថាចិត្តក្តៅខុសពី បងធំ ពីមុន”
"ទៅតាមរកបេះដូង ប្អូនទី៣ នៅមិនទាន់ដឹងទេថា បងធំ ឯងបង្ករឿងរហូតធ្វើឲ្យអនាគតបងថ្លៃត្រូវរត់គេច ដឹងថាធ្វើខុសទើបរហ័សទៅដោះស្រាយ មុននឹងវាយឺតពេលនោះអី"
"អ្ហេ៎ស នេះ បងវៃ មិននៅទេឬ អា៎! ស្ដាយមែនទែន ថ្ងៃនេះថាចង់បបួល បងវៃ ទៅរីសត ជួនអីត្រូវយកម៉ូតឲ្យគេមើល មិនចង់ទៅម្នាក់ឯងសោះ ម្សៀវនោះមាត់ក៏ដាច ដៃក៏រហ័ស មនុស្សស្អីមិនដឹងហ៊ើយ...”
"ហ៊ឺៗ ទៅថា បងឡុង គេមាត់ដាច់ដៃរហ័ស ខ្លួនឯងហ្នឹងមាត់ដាចជាមួយគេមុនឬអត់ អាស៊ាវ មិនបាច់មកមើលដោយខ្សែភ្នែកបែបនោះទេ បងមិនទំនេរនាំទៅទេ ថ្ងៃនេះចង់នាំ ហ្វើសត៍ ទៅរកប៉ាគេ ពេលនេះងរទាំងប៉ាទាំងកូនហើយ នៅផ្ទះម្នាក់ឯងបាន ថ្ងៃនេះភ្ញៀវយើងទៅវិញអស់ហើយ នៅសល់តែម្នាក់ ផ្ញើទប់ទល់ផង ពេលគេភ្ញាក់មករកប្អូនស្រីមិនឃើញ មិនដឹងជាថាស្អីពួកយើងឬអត់ បារាំងស្អី និយាយចិនច្បាស់ចែស បងទៅរកកូនសិន"
បងស្រីទៅមិនយូរប៉ុន្មាន នីស៊ាវ ក៏ត្រូវធ្វើតួនាទីទទួលភ្ញៀវចុងក្រោយគេដែលស្នាក់នៅក្នុងផ្ទះ ឃើញរូបរាងរបស់គេហើយ នាងក៏មានអារម្មណ៍រួញខ្លួនបន្តិច មនុស្សស្អីមានពុកមាត់សឹងតែពេញមុខនិងកែវភ្នែកពណ៌ត្នោតមុត ។
“អាវៃ មិនទាន់ចុះមកទេឬ តែមិញនេះខ្ញុំទៅគោះទ្វារបន្ទប់មិនឮសំឡេងឆ្លើយ"
"ចុះមកហើយ ហើយក៏ចេញទៅហើយដែរ បងវៃ គាត់ប្រហែលចង់នៅជាមួយសង្សារគាត់ខ្លះ សង្ឃឹមថាលោក ហ្រានស៊ីស យល់ចិត្តពួកគាត់ បណ្ដោយឲ្យគាត់បាននៅជាមួយគ្នាផងទៅ ខ្ញុំឃើញលោកតាម បងវៃ ដូចស្រមោលហើយមានអារម្មណ៍ខឹងជំនួស អ៎! វាជារឿងរបស់មនុស្សដែលគេមានគូ មនុស្សដែលគ្មានគូដូចលោក ប្រហែលជាមិនយល់ សុំទៅហើយ! ញ៉ាំបាយរួចលោកក៏ទៅៗ មិនបាច់លាក៏បាន ចាំខ្ញុំមករៀបចំចានឲ្យ"
អ្នកដែលត្រូវគេបន្ទោសបានតែនៅធ្មឹង គេឃើញនាងច្រើនថ្ងៃហើយ មើលទៅគួរឲ្យស្រលាញ់ មិនគួរឲ្យជឿសោះថាមាត់អាក្រក់ថ្នាក់នេះ តែគេក៏មិនបានប្រកាន់អី ព្រោះយល់ថានាងប្រហែលមិនពេញចិត្តដែលគេធ្វើខ្លួនជិតស្និទ្ធជាមួយមនុស្សជាទីស្រលាញ់របស់បងប្រុស អ្នកកំលោះដកខ្សែភ្នែកពីស្រីតូច មុននឹងចាប់អារម្មណ៍អាហារនៅចំពោះមុខ ប្រើពេលចាត់ការមិនយូរប៉ុន្មាន ក៏រៀបចំរបស់របរនិងត្រៀមខ្លួនធ្វើដំណើរ ព្រោះគេមានការងារត្រូវដោះស្រាយទៀត ។
ប្រភពអត្ថបទ៖ OBSOK BOOK
热门评论
评论