ខ្សែភាពយន្តរឿង ' Avatar: វិថីមហាសាគរ ' នឹងមកដល់ Disney+ ក្នុងខែមិថុនាខាងមុខនេះ

(រូបភាពពី EMPIRE)
(បរទេស)៖ ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១៧ នាក់ (ឬសេះសមុទ្រឈ្មោះ Dennis) ដែលមិនទាន់បានទស្សនាខ្សែភាពយន្តរឿង Avatar: The Way Of Water ទាំងនៅក្នុងរោងកុន ឬតាមរយៈវេទិកាឌីជីថលបង់ប្រាក់ណាមួយ ព្រោះអ្នកកំពុងរង់ចាំវាមកដល់ Disney+ ។ ឥឡូវនេះពួកយើងមានដំណឹងល្អមកប្រាប់អ្នកទាំងអស់គ្នា គឺទីបំផុត ភាពយន្តមួយនេះនឹងចេញដំណើរទៅកាន់សេវាកម្មចាក់ផ្សាយនៅខែក្រោយ។
តាមពិតទៅ អ្នកមានពេលតិចជាងមួយខែដើម្បីរង់ចាំមើល Jake (Sam Worthington), Neytiri (Zoe Saldaña) និងគ្រួសាររបស់ពួកគេទទួលយកការគំរាមកំហែងថ្មី នៅពេលដែលពួកគេសិក្សាថាតើវាប្រសើរជាងកន្លែងដែលវាសើម ឬអត់ ដែលស្វែងរកទីជម្រកថ្មីនិងបានរស់នៅជាមួយកុលសម្ព័ន្ធលើទឹកមួយរបស់ភព Pandora នៅពេលដែលផ្ទះនៅក្នុងព្រៃរបស់ពួកគេត្រូវបានវាយប្រហារដោយកងកម្លាំងមនុស្សដែលបានវិលត្រឡប់មកម្ដងទៀត។
នាំយកមកនូវជីវិតដោយ James Cameron និងក្រុមអ្នកផលិតខ្សែភាពយន្តដ៏ធំ ។ រឿង Avatar: The Way Of Water រកចំណូលបានជិត 2.32 ពាន់លានដុល្លារនៅលើតារាង Box Office ហើយរីករាយនឹងដំណើរការដ៏យូរនៅក្នុងរោងកុន។
អ្នកនឹងអាចមើលខ្សែភាពយន្តមួយនេះនៅផ្ទះនៅលើ Disney+ បាន គឺចាប់ពីថ្ងៃទី០៧ ខែមិថុនាខាងមុខនេះ។
ប្រភព៖ EMPIRE (ថ្ងៃច័ន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣)
ប្រែសម្រួលដោយ៖ About Movie (តារា វរបុត្រ)

热门评论
评论