ចិត្តស្ងប់ទើបចប់បញ្ហា ចិត្តនៅប្រាថ្នាបញ្ហាមិនចប់

មនុស្សគ្រប់រូបដែលយោងយកកំណើតមកនៅលើភពផែនដីយើងនេះ រមែងជាប់ជំពាក់ជាមួយនឹងចិត្តនេះឯង។ ចិត្តជាអ្នកបញ្ជាខួរក្បាលអោយគិតដល់ អោយនឹកដល់រឿងរ៉ាវទាំងឡាយទាំងពួងដែលឆ្លងកាត់ក្នុងដំណើរជីវិតមនុស្សរាល់គ្នានោះឯង។ ចិត្តស្ងប់បញ្ចប់រាល់បញ្ហាទាំងឡាយទាំងពួង ប្រមូលបាននូវសេចក្តីសុខចិត្ត ស្រុះស្រួលចិត្ត គំនិតគ្មានឧបសគ្គរារាំង បាំងបិទ ក្នុងដំណើរជីវិតនេះឯង។ មនុស្សនឹងមានបញ្ហាមិនចេះចប់មិនចេះហើយ ដោយហេតុតែចិត្តមានសេចក្តីរេរា នៅមិនស្ងប់ ចិត្តបញ្ជាអោយខួរក្បាលគិតតែរឿងស្មុគស្មាញ ឬរឿងដែលស្រមើស្រម៉ៃទៅរឿងដែលមិនអាចនឹងកើតឡើង នាំខាតបង់ពេលវេលាអសារបង់។ ពេលខ្លះចិត្តគំនិតប្រាសចាកពីការពិតដែលអ្នកកំពុងឆ្លងកាត់ធ្វើអោយអារម្មណ៍ច្របូកច្របល់ មួម៉ៅ មិនអាចដោះស្រាយបញ្ហាអីបាននោះឡើយ។ ចូររក្សាចិត្តអោយជ្រះថ្លា អោយសុខស្ងប់ កុំរេរាតាមមជ្ឈដ្ឋានខាងក្រៅខ្លាំងពេក រហូតដល់បាត់បង់ម្ចាស់ការខ្លួនឯង នៅអោយជីវិតទល់ច្រក បញ្ហាកើតមានឡើងជាហូរហែដោយសារតែចិត្តមិនស្ងប់នេះឯង។
សរុបសេចក្តីមក ការអប់រំចិត្តគឺសំខាន់បំផុតក្នុងដំណើរជីវិតរបស់ម្នាក់ៗ។ ការអប់រំ ការទូន្មានចិត្តត្រូវ ជីវិតរស់នៅត្រូវ មានតែការរីកចម្រើន បញ្ហាច្រើនប៉ុណ្ណាក៏អាចដោះស្រាយបានដែរ។
អត្ថបទដោយ÷ ឆាយ គន្ធា

 
					 
                     
					 
      
 
				
热门评论
评论