របៀបឆាត្រីខ ជាមួយសាច់ជ្រូក
ខ្ញុំកញ្ញាមុខស្រស់ បាននាំយកមុខម្ហូបមួយ មកចែករំលែកជូនពុកម៉ែបងប្អូនគឺ ឆាត្រីខ ជាមួយសាច់ជ្រូក
គ្រឿងផ្សំមានដូចជា
សាច់ជ្រូក
ត្រីខ
ម្ទេស
ខ្ទឹម
ស្លឹកខ្ទឹម
ស្ករ ប៊ីចេង អំបិល ទឹកត្រី ប្រេងខ្យង
និងស្ពៃតឿ
វិធីធ្វើ
ជាដំបូង ពុកម៉ែបងប្អូន ដាំទឹកឲ្យពុះ ហើយដាក់ខ្លាញ់បន្តិចចូលទៅក្នុងទឹកដែលដាំនោះ រួចមកទៀតពុកម៉ែបងប្អូនយក ស្ពៃតឿដែលលាងរួច យកមកដាក់ស្រុះ ពេលស្រុះថាល្មមហើយ ស្រងស្ពៃតឿនេះចេញ ហើយដាក់ត្រាំជាមួយទឹកត្រជាក់ដើម្បីរក្សាពណ៌របស់ស្ពៃអោយនៅស្រស់ដដែល។
បន្ទាប់មកទៀត ចាប់ផ្តើមបំពងខ្ទឹម ពេលបំពងខ្ទឹមរួចយើងចាប់ផ្តើមដាក់សាច់ជ្រូករបស់យើងចូល ដាក់គ្រឿង ហើយកូរ មើលថាឆ្អឹនល្មមយើងចាប់ផ្តើមដាក់ត្រីខរបស់យើងចូល មើលថាឆ្អឹនហើយ យើងដួសដាក់ចាន ដែលរៀបបន្លែរួចជាការស្រេច ។ ( រស់ជាតិតាមចំណង់ចំណូលចិត្ត)


សេចក្តីថ្លែងការណន៍ដើម:
ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។
点击查看更多内容

热门评论
评论