របៀបស្លរកកូរ (មានរស់ជាតិឆ្ងាញ់)
សូមជម្រាបសួរពុកម៉ែប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំបាននាំយកមុខម្ហូបថ្មីមួយទៀតហើយមកចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាគឺ សម្លរកកូរ។
គ្រឿងផ្សំមានដូចខាងក្រោម
សាច់ជ្រូកបីជាន់ ត្រីអណ្តែង គ្រឿង(បុករួច) ល្ពៅ សណ្តែកគូរ ល្ហុង ស្លឹកបាស់ ស្លឹកម្ទេស ត្រប អង្ករលីង ប្រហុក ស្ករ ប៊ីចេង អំបិល ទឹកត្រី ផ្លែចេក និងបន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត។

របៀបធ្វើមានដូចខាងក្រោម
ដំបូងយើងត្រូវបុកគ្រឿងឱ្យម៉ត់ ហាន់សាច់ជ្រូក កាត់ត្រីជាកង់ៗ និងការធ្វើបន្លែរបស់យើងឱ្យស្អាតជាមុនសិន ។ បន្ទាប់មកទៀតយើងចាប់ផ្តើមកូរគ្រឿងរបស់យើងជាមួយប្របហុក និងស្ករ ប៊ីចេង ទឹកត្រី អំបិល ឱ្យឆ្ងុយ ចាប់ផ្តើមដាក់សាច់ត្រីចូល យើងកូរទៅមក មើលថាល្មមហើយ យើងចាប់ផ្តើមដូសចេញសិនដើម្បីកុំឱ្យបែកសាច់ត្រី។ នៅពេលដែលដួសត្រីចេញហើយចាប់ផ្តើមដាក់សាច់ជ្រូកចូល កូរទៅមកៗថាឆ្អិនហើយចាប់ផ្តើមដាក់បន្លែចូល(ប្រភេទបន្លែរឹងចូលមុន)។ បន្ទាប់មកទៀតចាប់ផ្តើមដាក់អង្ករលីងចូល មើលថាល្មមឆ្អិនរួចជាការស្រេច។
热门评论
评论