របៀបឆា ននោង មានរស់ជាតិឆ្ងាញ់
ខ្ញុំកញ្ញា សូមជម្រាបសួរដល់ពុក ម៉ែ បងប្អូនទាំអស់គ្នា ថ្ងៃនេះខ្ញុំយកមុខម្ហូប១ទៀតហេីយគឺ ឆាននោង ជានមួយសាច់ជ្រូក
គ្រឿងផ្សំមានដូចជា
- ននោងប្រហើរ
- ម្រេច ខ្ទឹម ស្ករ ប៊ីចេង អំបិល ទឹកត្រី ប្រេងខ្យង
- សាច់ជ្រូក
- ស្លឹកខ្ទឹម
- ប្រេងឆា

របៀបធ្វើ
- ចិតននោងឱ្យស្អាត រួចចាប់ផ្តើមលាងទឹក
- ហាន់សាច់ជ្រូក
- ដំខ្ទឹមសម្រាប់បំពង
ចាប់ផ្តើមបំពងខ្ទឹម ឱ្យឆ្ងុយរួចដាក់សាច់ចូល រួចដាក់ ទឹកត្រី ស្ករ ប៊ីចេង អំបិល ប្រេងខ្យង ម្រេច ចូលកូរទៅមកៗ មើលឆ្អិនហើយចាប់ផ្តើមដាក់បន្លែននោងចូល ។ នៅពេលឆារបស់យើងឆ្អិនហើយយើងចាប់ផ្តើមដាក់ស្លឹកខ្ទឹមចូលចុងក្រោយគេ រួចកើលើកឡើងរួចជាការស្រេច។
ខ្ញុំកញ្ញា សូមអរគុណ ដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលបានអានអត្ថបទ របស់នាងខ្ញុំ តាំងពីដើមរហូតដល់ចប់។
@OUNG KANHA
សេចក្តីថ្លែងការណន៍ដើម:
ស្នាដៃដើមរបស់wemedia TNAOT,ការចម្លងឡើងវីញសូមទំនាក់ទំនងទៅអ្នកនិពន្ធដើម្បីសុំការអនុញ្ញាត បើមិនទាន់អនុញ្ញាតក្នុងការចម្លងនោះទេ នឹងត្រូវបានចាត់ទុកថាជាការរំលោភបំពានក្នុងការលួចចម្លង។
点击查看更多内容
热门评论
评论