ផ្ទះសំណាក់តម្លៃសមរម្យទាំង៦នៅសៀមរាប

ខេត្តសៀមរាប ជាទីល្បីល្បាញនៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏រ៉ុងរឿងនៃប្រទេសកម្ពុជា ជាពិសេសមានភាពសម្បូរបែប និងសេវាកម្មទេសចរ បដិសណ្ឋារកិច្ចដ៏ល្អ។ នៅពេលរៀបចំគម្រោងទៅលេងនៅតំបន់ប្រវត្តិសាស្ត្រនេះ ការស្វែងរកកន្លែងស្នាក់នៅដែលត្រឹមត្រូវ និងមានផាសុកភាព នឹងជួយបង្ថែមបទពិសោធន៍ក្នុងដំណើរកំសាន្តរបស់អ្នកឲ្យកាន់តែមានភាពប្រសើរឡើង។
នៅក្នុងអត្ថបទនេះ Harbor Property នឹងនាំអ្នកមកស្គាល់ផ្ទះសំណាក់មួយចំនួនដែលធានាថាការស្នាក់នៅរបស់អ្នកក្នុងខេត្តសៀមរាប នឹងមិនអាចបំភ្លេចបាន៖
១. ផ្ទះសំណាក់ ប៊ូ សាវី
ផ្ទះសំណាក់ ប៊ូ សាវី ជាផ្ទះសំណាក់ដែលមានស្តង់ដា និងតម្លៃសមរម្យក្នុងខេត្តសៀមរាប។ អាចដើរពី Royal Residence ត្រឹមតែរយៈ ៥ នាទី ប៉ុណ្ណោះ នៅទីនេះផ្តល់ជូនបន្ទប់ដែលមានបន្ទប់ទឹកឯកជន និងទេសភាពរបស់សួនច្បារដ៏ស្រស់ស្រាយ។ ផ្ទះសំណាក់នេះមានភោជនីយដ្ឋាន សួនច្បារ និងកន្លែងផ្តល់ពត៌មាន២៤ម៉ោង។
ផ្ទះសំណាក់ ប៊ូ សាវី ស្ថិតនៅចំកណ្តាលតំបន់សួនច្បារក្រុងសៀមរាប និងមានទីតាំងជិត ផ្សារចាស់ និងផ្សាររាត្រី ដោយដើរត្រឹមតែ១៥នាទីតែប៉ុណ្ណោះ។ បន្ទប់មានជម្រើសជាកង្ហារ និងម៉ាស៊ីនត្រជាក់ ហើយរួមបញ្ចូលជាមួយគ្រឿងបរិក្ខារដូចជា ទូរទស្សន៍ខ្សែកាប ទូរសុវត្ថិភាព និងតុជាដើម។ លើសពីនេះក៏មាន ទូរទឹកកក និងទឹកបរិសុទ្ធឥតគិតថ្លៃ។ ប្រសិនបើមានធុរៈ អ្វីមួយ មានបុគ្គលិករងចាំបម្រើសេវាជូនភ្ញៀវយ៉ាងយកចិត្តទុកដាក់។ បន្ថែមពីនេះមានសេវាកម្ម ការដឹកជញ្ជូនធ្វើដំណើរ ការជួលរថយន្ត ឬកង់ និងសេវាកម្មបោកអ៊ុត។ ផ្ទះសំណាក់នេះក៏មាន កន្លែងសម្រាប់ធ្វើការដែលផ្តល់ជូននូវអ៊ីនធឺណិតដោយឥតគិតថ្លៃ។ មានភោជនីយដ្ឋានដែលមានម្ហូបក្នុងស្រុក ម្ហូបអាស៊ី និងបស្ចិមប្រទេស។ ផ្ទះសំណាក់ ប៊ូ សាវី ផ្តល់ជូននូវការស្នាក់នៅប្រកបដោយផាសុកភាព និងតម្លៃសមរម្យនៅក្នុងខេត្តសៀមរាប។

២. ផ្ទះសំណាក់ Babel សៀមរាប
ផ្ទះសំណាក់ Babel គឺជាផ្ទះសំណាក់ដែលមានភាពសម្របខ្លួនជាមួយនឹងបរិស្ថាន នឹងមានទីតាំងនៅចំកណ្តាលក្រុងសៀមរាប។ ផ្ទះសំណាក់នេះមានសួនច្បារ បារ ភោជនីយដ្ឋាន និងអាងហែលទឹកនៅទីធ្លាខាងក្រោយ។ បន្ទប់មានទំហំធំទូលាយ ស្អាត និងមានការរចនាបន្ថែមដើម្បីជាភាពទាក់ទាញ បន្ទប់នីមួយៗមានម៉ាស៊ីនត្រជាក់ និងមានបន្ទប់ទឹកឯកជនមួយ។ អ្នកគ្រប់គ្រងជាជនជាតិន័រវេស ដែលផ្ទះសំណាក់ Babel ស្ថិតនៅជិតវត្តបូព៌ជាកន្លែងទាក់ទាញមួយនៃខេត្តសៀមរាប គ្រាន់តែធ្វើដំណើរ ១៥ នាទីនោះអ្នកនឹងទៅដល់ប្រាសាទអង្គរវត្តដ៏អស្ចារ្យប្រចាំខេត្តសៀមរាប។

៣. ផ្ទះសំណាក់ Tropical Breeze
ផ្ទះសំណាក់ Tropical Breeze គឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលចង់សិក្សាស្វែងយល់ពីអ្វីថ្មីៗនៅទីក្រុងសៀមរាប ក៏ដូចជាប្រាសាទអង្គរវត្ត។ ដែលមានទីតាំងនៅកណ្តាលក្រុងសៀមរាបអាចដើរទៅលេង ផ្សារចាស់ (Pub Street) ផ្សាររាត្រី ភោជនីយដ្ឋាន និងបារដែលនៅជិតនោះ។ ផ្ទះសំណាក់នេះមានបន្ទប់ឯកជនធំទូលាយចំនួន ២០ និងបន្ទប់ស្នាក់នៅចំនួន ៦ ដែលបន្ទប់នីមួយៗមាន គ្រែ៦ ដែលសុទ្ធតែបំពាក់ដោយស្តង់ដារ និងបដិសណ្ឋារកិច្ចដែលគុណភាពខ្ពស់។ សម្រាប់ការស្នាក់នៅក្នុងផ្ទះសំណាក់នេះ នឹងធ្វើឱ្យដំណើរកំសាន្តក្នុងខេត្តសៀមរាបរបស់អ្នកទទួលបានបទពិសោធន៍ប្លែក នឹងអានុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។

៤. ផ្ទះសំណាក់ Garden Village & Pool Bar
ផ្ទះសំណាក់ Garden Village ផ្តល់កន្លែងស្នាក់នៅពិសេសកណ្តាលក្រុងសៀមរាប ដែលមានអាងហែលទឹក កន្លែងអាំងសាច់ នឹងមានភោជនីយដ្ឋានអតិថិជនសម្រាប់អតិជនទទួលទាននៅក្នុងនោះផ្ទាល់។ ផ្ទះសំណាក់នេះមានទីតាំងងាយស្រួលរក មានចម្ងាយត្រឹមតែ ៥០០ ម៉ែត្រ ប៉ុណ្ណោះពីផាប់ស្ទ្រីត និង ៧គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។ ផ្តល់ជូនអ៊ីនធឺណេតឥតគិតថ្លៃក្នុងអំឡុងពេលស្នាក់នៅរបស់អ្នក។ បុគ្គលិកប្រចាំការនៅកន្លែងផ្តល់ពត៌មាន ២៤ម៉ោង ហើយអ្នកអាចលេងបុកប៊ីយៀរ និងសេវាកម្មជាច្រើនទៀតផងដែរ។

៥. បាយ័នស៊េដូវីឡា (Bayon Shadow Villa)
មានទីតាំងនៅជិតផ្សាររាត្រីអង្គរ និងផ្សារចាស់ បាយ័នស៊េដូវីឡា ផ្តល់ជូននូវគ្រឿងបរិក្ខារជាច្រើន រួមទាំងសួនច្បារ សេវាបោកស្ងួត និងបារ។ ភ្ញៀវទេសចរអាចទទួលយកសេវាកម្មម៉ាស្សា និងស្ប៉ា ខណៈពេលដែលមានភោជនីយដ្ឋានអាស៊ីនៅនឹងកន្លែងផ្ទាល់មានអាហារឆ្ងាញ់ៗជាច្រើន។ ផ្ទះសំណាក់នេះក៏មានអាងហែលទឹក សេវាកម្មឡានក្រុង កញ្ចប់ដំណើរកម្សាន្ត និងសេវាកម្មជាច្រើនទៀត។ បន្ទប់នីមួយៗមានបំពាក់គ្រឿងសង្ហារឹមដ៏ស្រស់ស្អាត និងប្រព័ន្ធអ៊ឺធឺណេតឥតគិតថ្លៃ។

៦. ឡឺវ៉តធឺវីឡា (Le Water Villa)
ឡឺវ៉តធឺវីឡា ជាវីឡាលំដាប់កំពូលមួយរបស់ខេត្តសៀមរាប ស្ថិតនៅចំកណ្តាលក្រុង ដោយគ្រាន់តែដើរ ៣នាទីពីផាប់ស្រ្ទីត និងផ្សាររាត្រី។ ជាមួយនឹងបន្ទប់ម៉ាស៊ីនត្រជាក់ចំនួន១៥បន្ទប់ ដែលបន្ទប់នីមួយៗមានបន្ទប់ទឹកឯកជនដែលមានទឹកផ្កាឈូកក្តៅ-ត្រជាក់ ទូរទស្សន៍ខ្សែកាប និងប្រព័ន្ធអ៊ីធឺណេតឥតគិតថ្លៃ និងទូរទឹកកកខ្នាតតូច។ មានហាងកាហ្វេដ៏ទាក់ទាញមួយនៅក្បែរនោះ ដែលអ្នកអាចទទួលទានអាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច ជាមួយកាហ្វេដែលមានរសជាតិឆ្ងាញ់ និងភេសជ្ជៈជាច្រើនមុខទៀត។ លើសពីនេះឡឺវ៉តធឺវីឡាមានជូនផ្តល់សេវាកម្មជាច្រើន រួមទាំងកញ្ចប់ដំណើរកម្សាន្ត និងសេវាជួយទិញសំបុត្រយន្តហោះ ឡានក្រុង និងទូក និងសកម្មភាពផ្សេងៗដើម្បីបង្កើនបទពិសោធន៍ថ្មីសម្រាប់ដំណើរកំសាន្តរបស់អ្នកនៅក្នុងខេត្តសៀមរាប។

ចាប់អារម្មណ៍ខេត្តសៀមរាប? ខាងក្រោមនេះជាអត្ថបទមួយចំនួនទៀតទាក់ទងនឹងខេត្តសៀមរាប៖
-ម្ហូបខ្មែរទាំង ៥ ដែលអ្នកមិនគួររំលងពេលបានមកលេងសៀមរាប
-វត្តទាំង ៦ ដែលស្អាតបំផុតនៅសៀមរាបដែលអ្នកមិនអាចរំលងបាន
-ចំណុចទាក់ទាញរបស់ខេត្តសៀមរាប ក្នុងការជួលផ្ទះ
លោកអ្នកអាចស្វែងរកអចលនទ្រព្យនៅខេត្តសៀមរាប តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: +855 99 252288 , +855 66 252288
(Telegram)/ +855 16 252288
WeChat: HB066886633
ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property!

热门评论
评论