កោះទន្សាយ៖ កោះស្រស់បំព្រងដែលមិនគួររំលងនៅខេត្តកែប

មិនចាំបាច់ជិះទៅឆ្ងាយតាមផ្លូវសមុទ្រ កោះទន្សាយធ្វើដំណើរតែមួយភ្លែតដល់កោះដ៏ស្រស់ស្អាតនេះទៅហើយ។ បើបានមកលេងខេត្តកែប កុំរំលងមកលេងកំសាន្តនៅកោះទន្សាយ។ តាមពិតទៅ កោះទន្សាយនៅតែរក្សាសម្រស់ធម្មជាតិរបស់ខ្លួននៅដដែល ជាមួយឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងខ្យល់បរិសុទ្ធនៃទឹកសមុទ្រដ៏ខៀវស្រងាត់។

ភាពទាក់ទាញរបស់កោះទន្សាយ?
សម្រស់នៃសមុទ្រដែលមិនអាចកាត់ថ្លៃបាន៖ កោះទន្សាយមានឆ្នេរសមុទ្រដែលមានសភាពស្អាតធម្មជាតិទឹកថ្លាឆ្វង់។ លោកអ្នកក៏អាចដើរកំសាន្តក្នុងព្រៃខៀវតូចល្មម រីករាយជាមួយនឹងសំលេងសត្វបក្សាបក្សីយំឆ្លងឆ្លើយ ធ្វើឲ្យទិដ្ឋភាពក្នងការដើរកំសាន្តបានជាទីមនោរម្យ។

ផ្តល់នូវភាពស្ងប់ស្ងាត់៖ គេចចេញពីភាពអ៊ូអរពីទីក្រុង សម្របខ្លួនជាមួយបរិយាកាសស្ងប់ស្ងាត់នៅលើដែនកោះទន្សាយ។ អង្គុយលេងនៅប្របនឹងមាត់ឆ្នេរ បណ្តែតអារម្មណ៍ជាមួយនឹងខ្យល់បរិសុទ្ធ និងសំលេងទឹករលកបោកបក់ទៅមកៗ។

បរិស្ថានស្អាត៖ ទោះបីជានៅខេត្តកែបបានធ្វើការអភិវឌ្ឍន៍ទៅមុខគួរឲ្យកត់សំគាល់យ៉ាងណាក៏ដោយ ប៉ុន្តែនៅកោះទន្សាយបានស្ថិតនៅភាពជាធម្មជាតិយ៉ាងស្រស់បំព្រង។ បរិស្ថានជុំវិញកោះប្រកបដោយធម្មជាតិ និងស្អាតគួរឲ្យចង់គយគន់ មិនមានការបំពុលបរិស្ថានអ្វីឡើយ។

លោកអ្នកអាចធ្វើដំណើរទៅកាន់កោះទន្សាយជាមួយនឹងទូកទេសចរនៅកំពង់ផែទេសចរខេត្តកែបបានយ៉ាងងាយស្រួល។ ការធ្វើដំណើរត្រឹមតែ៤គីឡូម៉ែត្រពីដីគោកទៅកាន់កោះ ហើយទូកទេសចររង់ចាំដឹកអ្នកដំណើរជាប្រចាំ។
ចំណែកឯការស្នាក់នៅនិងហូបចុកក៏ប្រកបដោយភាពសំបូរបែប និងងាយស្រួល ជាមួយតម្លៃដែលអាចទទួលយកបាន។ ការផ្តល់ជូនការស្នាក់នៅជាមួយនឹងបឹងកាឡូ និងម្ហូបសមុទ្រស្រស់ៗដែលធ្វើឲ្យលោកអ្នកដក់ចិត្តជាមួយនឹងកោះទន្សាយជាក់ជាមិនខាន៕
អានអត្ថបទបន្ថែម៖ អ្វីដែលអ្នកគួរស្វែងយល់ពីខេត្តកែប
លោកអ្នកអាចស្វែងរកដីសម្រាប់លក់ តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property ដោយសេរីនិងឥតគិត
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: +855 99 252288 , +855 66 252288
(Telegram)/ +855 16 252288
WeChat: HB066886633

热门评论
评论