មិនធម្មតា! «ក្រុមរាជនីតុង Spicy» នៅវ័យក្មេងតែមានទេពកោសល្យសម្តែងពេញខ្លួន
អ្នកលេងបណ្ដាញសង្គមជាច្រើនប្រាដកជាបានស្គាល់ច្បាស់ពីក្រុមសម្ដែងវ័យក្មេង រាជនីតុង Spicy មានទេពកោសល្យខ្ពស់ដែលកំពុងអង្រួនចិត្តមហាជនឲ្យសើចសប្បាយរីករាយបំភ្លេចបាត់ទុក្ខកង្វល់មួយចំនួនតាមរយៈវីដេអូសម្តែងបែបកំប្លែងៗនិងធ្វើម្ហូបនានា។ ជាពិសេសរាល់វីដេអូសម្តែងនីមួយៗ មានអ្នកចុចចូលមើលរហូតដល់ខ្ទង់លាននាក់ឯណោះ។
យ៉ាងណាមិញ កាលពីពេលថ្មីៗក្រៅពីទទួលបានភាពល្បីល្បាញ តួសម្ដែងវ័យក្មេងក្នុងក្រុម រាជនីតុង Spicy ទាំងអស់ក៏មានទេពកោល្យផ្នែកសម្ដែងរៀងៗខ្លួន បើទោះបីត្រូវដើរតួអង្គចាស់ ក្មេង កំប្លែង និងកម្សត់បែបណា ក៏ពួកគេអាចសម្ដែងបានយ៉ាងល្អដែរ។ ជាពិសេសបើទោះបីជាមិនមានលទ្ធភាព ឬធនធានច្រើនក្នុងផលិតវីដេអូនីមួយៗដូចអ្នកបង្កើតមាតិកាផ្សេងៗយ៉ាងណាក៏ដោយ តែរាល់វីដេអូនីមួយៗដែលបង្ហោះនៅលើគណនីបណ្តាញសង្គម TikTok របស់ពួកគេទទួលបានអ្នកចុចចូលមើលដល់ខ្ទង់លាននាក់ ជាក់ស្តែងក្នុងវីដេអូបែបកំប្លែងមួយដែលមានចំណងជើង «ថាកុំជិះម៉ូតូទិញបុកល្ហុង» ទទួលបានអ្នកចុចចូលមើលរហូតដល់ជាង ៥ម៉ឺននាក់។ ចំណែកវីដេអូមួយផ្សេងទៀតដែលមានចំណងជើងថា «ចែតុងទើបធ្វើច្រមុះ» ទទួលបានអ្នកមើលរហូត ២.៥លាននាក់ឯណោះ។
តាមរយៈវីដេអូទាំងនេះ នៅពេលហ្វេនៗឃើញហើយក៏នាំគ្នាសរសើរមិនដាច់ពីមាត់ដោយខ្លះបានបញ្ជេញមតិថា «សូមសរសើរក្រុមបងប្លែករហូត ខ្ញុំចូលចិត្តមើលក្រុមបងសម្តែងណាស់»។ និងមានអ្នកខ្លះទៀតបានបញ្ចេញមតិស្រដៀងគ្នាថា «មើលហើយសើចឡើងគាំង ពិតជាសម្តែងសមណាស់ប្អូនៗ»៕
热门评论
评论