មិនខ្វល់ពីពាក្យរិះគន់! កញ្ញា ដេត ស្រីនាឌ បង្ហាញឆន្ទៈចង់ចូលរួមប្រកួតបវរកញ្ញាជាថ្មីម្ដងទៀត

ក្រោយពីមហាជនបានខឹងសម្បារ និងទទួលរងនូវពាក្យរិះគន់យ៉ាងចាស់ដៃ ជុំវិញបញ្ហា កញ្ញា ដេត ស្រីនាឌ ប្រកាសពហិការមិនចូលរួមប្រកួត MPI 2024 នាវគ្គផ្ដាច់ព្រ័ត្រ ដោយនាងពិតជាលក់មុខមាត់ប្រទេសជាតិមែនទែន ក្នុងនាមជាម្ចាស់ផ្ទះ បានស្ងប់ស្ងាត់មួយរយៈនាពេលថ្មីនេះបវរកញ្ញាវ័យក្មេង ដេត ស្រីនាឌ ក៏បានប្រកាសពីឆន្ទៈចង់ចូលរួមប្រកួត Miss ផ្សេងទៀតក្នុងឆ្នាំថ្មី ២០២៥ ដោយសុំចិត្តមហាជនអនុគ្រោះ និងផ្តល់ឱកាស។

នេះបើយោងតាមការបង្ហោះសំណេរចែកចាយក្នុងបណ្ដាញសង្គមបវរកញ្ញារូបនេះបានលើកឡើងថា៖ «ជំរាបសួរ លោកអ៊ុំពូ មីង លោកតាលោកយាយនិង ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ នាងខ្ញុំមិនអាចដូរការគិតរបស់បងប្អូនចំពោះនាងខ្ញុំក្នុងបញ្ហាដែលបានកើតឡើងកន្លងមក ហើយនាងខ្ញុំមិនអាចបកស្រាយអោយអស់សេចក្តីនូវគ្រប់ករណីទេ តែរូបនាងខ្ញុំបានសម្រេចចិត្តថា ឆ្នាំថ្មី ឆ្នាំ ២០២៥ នាងខ្ញុំនឹងជ្រើសរើសការបង្ហាញឆន្ទះរបស់ខ្ញុំចំពោះវិស័យបវរកញ្ញាក្នុងកម្មវិធី Miss ណាមួយដើម្បីចូលប្រកួត ហើយខិតខំបញ្ចេញអោយអស់ពីសមត្ថភាពនូវអ្វីដែលនាងខ្ញុំមាន និង សូមពុកម៉ែបងប្អូនផ្តល់ឱកាសអោយនាងខ្ញុំបានបង្ហាញនូវឆន្ទះ និង គោលដៅរបស់នាងខ្ញុំដោយការអនុគ្រោះ ខ្ញុំដួលកន្លែងណាខ្ញុំនឹងខំប្រឹងក្រោកឈរនៅកន្លែងនោះ»។

ក្រោយពីបានឃើញបែបនេះមហាជនជាច្រើននៅតែបង្ហាញការមិនពេញចិត្តព្រមទាំងលើកឡើងថា៖ «កុំអីនាឌ ! មិនមែនបំបាក់ទឹកចិត្តនាឌ ទេ តែនាថធ្វើឲ្យមហាជនអស់ជំនឿចិត្តនិងគាំទ្រនាឌ ណាស់ នាឌ បំបាក់មុខមាត់កម្ពុជាលើឆាកអន្តរជាតិទាំងមូលដោយសារបញ្ហា! ទទួលថានាឌ មានបញ្ហាជាមួយ Planet បញ្ហាយើងទុកមួយម្តុំសិន តែយ៉ាងហោចណាស់នាឌ ប្រកួតឲ្យចប់សិន ពេលប្រកួតចប់នាឌ ចង់Live ចង់ជេរ ចង់ប្រតិកម្ម ចង់បកអាក្រាតស្ថាប័នក៏បានឲ្យតែនាឌប្រកួតចប់សិន! ព្រោះមហាជនគេនិងស្តាប់ហេតុផល និង ថ្លឹងថ្លែង ហើយជួយកាត់សេចក្តីឲ្យនាឌតាមក្រោយហើយ! នាឌបំផ្លាញទឹកចិត្តគាំទ្ររបស់មហាជន នាឌជាបវរកញ្ញាដែលគ្មានទំនួលខុសត្រូវ ចឹងបងសុំចិត្តនាឌ មិនបាច់ប្រកួតអីទៀតទេ»៕ សម្រួលដោយ៖ Sun Darasy




热门评论
评论