អតីតតារាសម្ដែង TVB អ្នកនាង Ali Lee នឹងថតរឿងភាគម៉ាឡេស៊ីដំបូងគេនៅចុងឆ្នាំនេះ

តារាសម្ដែងហុងកុងដ៏ល្បី Ali Lee Kai-sum បានធ្វើឲ្យអ្នកគាំទ្រក្នុងប្រទេសម៉ាឡេស៊ី រំភើបចិត្ត បន្ទាប់ពីនាងបង្ហើបថា នាងនឹងទៅថតខ្សែភាពយន្តនៅក្នុងប្រទេសម៉ាឡេស៊ីនៅចុងឆ្នាំនេះ។ ខ្សែភាពយន្តរឿង The Exiled ដែលបង្ហាញពីភាពចលាចល និងការតស៊ូអំណាចនៅក្នុងក្រុមក្មេងទំនើងនៅទីក្រុងតូចមួយបន្ទាប់ពីការស្លាប់របស់មេដឹកនាំរបស់ពួកគេ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយប្រព័ន្ធផ្សព្វផ្សាយហុងកុង Lee បានចែករំលែកក្តីរំភើបរបស់នាងអំពីគម្រោងនេះ ដោយបានបង្ហើបថា នេះនឹងក្លាយជាលើកទីមួយរបស់នាងក្នុងការថតរឿងភាគម៉ាឡេស៊ី។ នាងបាននិយាយថា ខ្ញុំនឹងមានអ្វីដែលថ្មីសម្រាប់ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ។ ខណៈពេលដែលព័ត៌មានលម្អិតអំពីកម្មវិធីកំពុងត្រូវបានបញ្ចប់ ការថតភាពយន្តត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅចន្លោះចុងខែមិថុនា និងដើមខែកក្កដា។ តារាសម្ដែងរូបនេះបានបង្ហើបថា នាងនឹងទៅប្រទេសម៉ាឡេស៊ីប្រហែល ២ ខែដើម្បីបញ្ចប់ការថត។

គួររំលឹកផងដែរថា Ali Lee Kai-sum គឺជាតារាសម្តែង និងពិធីករទូរទស្សន៍ហុងកុង ដែលបានចុះកិច្ចសន្យាជាមួយ TVB ដោយបច្ចុប្បន្ននាងបានចាកចេញពី TVB រយៈពេល២ឆ្នាំមកហើយ ។ Lee បានទទួលការចាប់អារម្មណ៍ជាលើកដំបូងក្នុងនាមជាពិធីករទូរទស្សន៍សម្រាប់ប៉ុស្តិ៍កម្សាន្ត និងកីឡារបស់ទូរទស្សន៍ខ្សែកាបហុងកុង ដោយបានគ្របដណ្តប់កម្មវិធីទូរទស្សន៍ដ៏ពេញនិយមដូចជា King of Sports និង Amazing Spaces ជាដើម។ នាងទទួលបានការកោតសរសើរពីទេពកោសល្យក្នុងការសម្តែងរបស់នាងជាមួយនឹងភាពយន្តជាច្រើនដូចជា Law dis-Order (២០១៦),Legal Maverick (២០១៧),AI Romantic(២០២១)និងរឿងជាច្រើនទៀត៕ 


热门评论
评论