សិល្បៈរៀមច្បង Dj ក្ដិប លើកសរសើរពេញៗមាត់ពីទេពកោសល្យ តារារ៉េប វណ្ណដា និងលោក វណ្ណថាន

Dj ក្ដិប តារារ៉េបរៀមច្បងមួយរូប បានលើកសរសើរមិនដាច់ពីមាត់ទៅដល់ កំពូលតារារ៉េប លោក វណ្ណដា និង លោក វណ្ណថាន ក្រោយបានរួមការងារជាមួយគ្នាក្នុងកម្មវិធីមួយ ដោយតារាទាំង២ដួងនេះ បានផ្ដល់ការគោរព និងឲ្យតម្លៃយ៉ាងខ្លាំងទៅកាន់សិល្បៈរៀមច្បង ហើយអ្វីតែកាន់តែពិសេស និងអស្ចារ្យធ្វើឲ្យបណ្ដាហ្វេនៗកាន់តែរំភើបនោះ គឺស្របពេលដែល Dj ក្ដិប ឡើងចម្រៀងបទចម្រៀង«សុរ៉ា» លោក វណ្ណដា បានច្រៀងរួមគ្នាដើម្បីជាការគោរព និងញ៉ាំងកម្មវិធីទាំងមូលឲ្យកាន់តែមានភាពសប្បាយរីករាយ ដែលវីដេអូឃ្លីបនេះត្រូវបានចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គម ព្រមទាំងទទួលបានអ្នកចូលទស្សនាយ៉ាងច្រើន។
បន្ទាប់ពីចប់កម្មវិធីភ្លាម Dj ក្ដិប ក៏បានបង្ហោះនូវសំណេរមួយក្នងបណ្ដាញសង្គមសរសើរពី តារារ៉ាប វណ្ណដា បែបនេះថា៖ «Mann Vannda អរគុណណាស់អូនសម្លាញ់!សម្រាប់ក្ដីស្រលាញ់រួមនិងការឲ្យតម្លៃ១នេះ។ បងពិតជារំភើប ហើយពិតជាមានអារម្មណ៍មោទនភាពចំពោះរាល់ស្នាដៃបទចម្រៀងរបស់ប្អូនដែលបានពាំនាំនូវឧបករណ៍ភ្លេងខ្មែរ វប្បធម៌ខ្មែរបង្អួតនៅលើឆាកអន្តរជាតិ(ដោយក្ដីគោរពពីបងពេញបេះដូង)សូមជូនពរប្អូនទទួលបានសុខភាពល្អ សំណាងល្អ ក៏ដូចជាសម្រេចបានគ្រប់ភារកិច្ចការងារនិងបំណងប្រាថ្នា»។
បន្ថែមពីនេះ Dj ក្ដិប ក៏បានលើកសរសើរពី លោក វណ្ណថាន ផងដែរថា៖ «Vanthan Belo រំភើបណាស់ប្អូនប្រុសសំណព្វចិត្តរបស់បង។រីករាយដែលបានជួបគ្នានិងរួមការងារជាមួយគ្នាម្ដងទៀតអូនសម្លាញ់បងពិតជាគោរពនិងស្រលាញ់នូវការច្នៃប្រឌិតដ៏អស្ចារ្យរបស់ប្អូននៅក្នុងការសម្រួលតន្រ្តីបូកនិងការនិពន្ធថ្មីរបស់ប្អូន។ សូមជូនពរប្អូនកាន់តែជោគជ័យ ក៏ដូចជាសម្រេចបានគ្រប់ក្ដីស្រម៉ៃនិងបំណងប្រាថ្នា»៕ សម្រួលដោយ៖ Sun Darasy




热门评论
评论