តារាសម្តែងស្រីវ័យក្មេង ជី ឈីងលីន ទម្លាយអស់គ្មានសល់ថាត្រូវបានគូស្នេហ៍ប្រើហិង្សារបួសជាច្រើនកន្លែង

តារាសម្តែងស្រីវ័យក្មេង ជី ឈីងលីន ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថាជាចៅស្រីរបស់ តារាកំប្លែង លោកពូ កុយ បានបង្ហោះសារមួយយ៉ាងវែងអន្លាយអមជាមួយរូបភាពមានស្នាមជាំរបួសជាច្រើនកន្លែង ដោយសារតែត្រូវបានគូស្នេហ៍ប្រើហិង្សា និងប្រកាសបែកបាក់ចំណងស្នេហ៍រយៈពេល ២ឆ្នាំ ជាមួយលោក ស៊ុន វេហា អតីតបេក្ខភាព The voice រដូវកាលទី៣។
នេះបើយោងតាមសំណេររបស់ ចៅស្រី លោកពូកុយ បានរៀបរាប់ថា៖ «សម្រាប់ខ្ញុំប៉ុណ្ណឹងគឺគ្រប់គ្រាន់សម្រាប់ការបញ្ចប់នៅទំនាក់ទំនងមួយនេះ ហើយក៏គ្មានថ្ងៃដែលខ្ញុំទៅយកសំរាមត្រឡប់មកចូលផ្ទះវិញដែរ ហើយក៏គ្មាអ្វីដែលខ្ញុំត្រូវស្ដាយស្រណោះដែរ ដែលខ្ញុំត្រូវបាត់បង់មនុស្សដែលមើលមិនឃើញពីតម្លៃខ្ញុំបែបនេះ ពីមុនអាចនិងមកពីរខ្ញុំស្រលាញ់គេខ្លាំងពេក ទើបតែងតែទ្រាំនូវទង្វើរដ៏សែនថោកទាបមួយនេះរហូតមកស្ទើរតែបាត់បង់ជីវិត បាត់បង់ទាំងភាពកក់ក្ដៅសម្រាប់គ្រួរសា ល្មមភ្ញាក់ខ្លួនហើយថាកំពុងតែព្យាយាមអោយគេស្គាល់សណ្ដានអ្នកកាន់តែច្បាស់ហើយ គួរអោយសង្វេគខ្លួនអត់? កុំបាច់ខំអីទោះជានៅក្នុងលោកនេះសល់តែរូបអ្នកម្នាក់ក៏ខ្ញុំអត់យកជីវិតរបស់ខ្ញុំទៅផ្ញើរលើដៃមនុស្សដូចអ្នកទៀតដែរ ព្រោះខ្ញុំបានកាត់អ្នកចេញពីបេះដូងខ្ញុំតាំងពី ថ្ងៃដែលដឹងថាអ្នកព្យាយាមបំផ្លាញខ្ញុំគ្រប់វិធី សុំយាយប៉ុណ្ណឹងសិនចុះ”។ 
តារាស្រីរូបនេះក៏បានបន្តទៀតថា៖ «បញ្ជាក់ខ្ញុំអត់មានត្រូវជាអីរឺទាក់ទងជាមួយម្នាក់នេះទៀតទេកុំមករញ៉ៃរញ៉ៃជាមួយជីវិតខ្ញុំទៀតព្រោះវាអត់តម្លៃសោះ យល់នៅប៉ុណ្ណឹងសំរាមទោះគេរើសយកមកលាងសំអាតម៉េចក៏វានៅតែមានក្លិនស្អុយរលួយដែរ។ មុនខ្ញុំបើកចិត្តយកអ្នកថ្មី ខ្ញុំយំ! ខ្ញុំឈឺស្ទើរតែគ្មានជីវិតរស់នៅបន្ត តើអ្នកនៅឯណា ? អ្នកកុំពុងអោបស្រី គេមកប្រាប់ខ្ញុំឃើញអ្នកទៅផ្ទះសំណាក់ជាមួយស្រី ផ្លូវចិត្តខ្ញុំខ្ទេចអស់ហើយ ខ្ញុំមិនផុសមិនបង្ហោះខ្ញុំខ្មាស់គេមនុស្សធ្លាប់ស្រលាញ់តែចុងក្រោយអ្នកមិនគិតដូចខ្ញុំ អ្នកចង់បំផ្លាញខ្ញុំ ទាំងខ្ញុំមិនខុស វាលើសពេកហើយ ហើយកុំយករឿងអតិតខ្ញុំមកយាយ ព្រោះវាគ្រាន់តែជារឿងអតិត ដឹងត្រឹមថាខ្ញុំអត់ចេះរស់នៅដោយសាមនុស្សប្រុសទេ វាថោក កុំព្យាយាមបង្ហាញចរឹកកាន់តែគួរអោសង្វេគអី ព្រោះអ្នកបំភ្លៃនិងកុហកគេបាន តែអត់អាចកុហក់ខ្លួនឯងបានទេ ខ្ញុំសុំដើរចេញទាំងស្ងប់ស្ងាត់ ខ្ញុំចង់ប្រើជីវិតមួយដែរមានមនុស្សប្រុសម្នាក់ល្អដែលគេមើលឃើញពីរតម្លៃខ្ញុំច្បាស់ ហើយស្រលាញ់ខ្ញុំដោយទង្វើ តែអ្នកមិនព្រមចប់ទេ ចឹងខ្ញុំមិនលាក់រឿងនឹងទៀតទេ នៅមានភាគតទៀតគ្រប់យ៉ាងគឺខ្ញុំអត់ចង់បង្ហាញទេតែអ្នកជាអ្នកបង្ខំខ្ញុំ ហើយខ្ញុំក៏អត់ចង់អោយមនុស្សដូចអ្នកទៅធ្វររឿងចឹងទៀតដាក់មនុស្សស្រីដែលជ្រើសយកអ្នកចូលក្នុងជីវិតបន្តដែរ»៕
យ៉ាងណាមិញបើងាកមកមើលគណនីគូស្នេហ៍ លោក ស៊ុន វេហា បានស៊ែរវីដេអូនាងជាមួយបុរសម្នាក់អមជាមួយសំណេរបកវិញថា៖ «មនុស្សរស់នៅជាមួយគ្នា រាល់ងៃ នៅហ៊ានលួចទាក់អ្នកថ្មីបានជឿរហេីយហេីយឡាយប្រាប់គេថាញុមធ្វេីបាប រឿងឈ្លោះគ្នាតាំង 1ឆ្នាំ មុនលេីកមក និយាយបុិនម៉េស នឹងមែនលេស ដេីម្បីយកអ្នកថ្មី ? ឈ្លោះគ្នា2ងៃ Show អ្នកថ្មី»៕


អត្ថបទដោយ៖ Sun Darasy

热门评论
评论