ពាក្យប៉ុន្មានឃ្លារបស់ តារាចម្រៀង លឹម តិចម៉េង បានអង្រួនចិត្តអ្នកគាំទ្រស្ដាប់ហើយហូរទឹកភ្នែក
តារាចម្រៀង លោក លឹម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានលើកពាក្យប៉ុន្មានឃ្លា និងសម្រក់ទឹកភ្នែកក្នុងកម្មវិធីមួយនាថ្ងៃទិវាអ្នកម្តាយ ដោយលោកបានរៀបរាប់ពីស្ថានភាពក្នុងគ្រួសារ និងភាពតស៊ូរបស់លោកក្នុងវិស័យសិល្បៈគ្រប់យ៉ាងគឺដើម្បីគ្រួសារ និងចាប់យកក្ដីស្រម៉ៃ ដោយពាក្យប៉ុន្មានឃ្លានេះបានចាក់ដោតបេះដូងអ្នកទស្សនាស្ដាប់ហើយកើតក្ដីអាណិតហូរទឹកភ្នែកតាម និងដឹងគុណទៅដល់ម្ដាយគ្រប់គ្នា តែយ៉ាងណាមិញក្នុងនោះក៏មានអ្នកខ្លះទៀតបានយល់ច្រឡំថាការដែលលោកលើកយកមកនិយាយបែបនេះ គឺត្រូវការជំនួយ។
យ៉ាងណាមិញ មិនទុកយូរ លោក លឹម តិចម៉េង ក៏បានចេញមុខបញ្ជាក់បែបនេះថា៖ «ពុកម៉ែ បងប្អូនទាំងអស់គ្នាសូមកុំយល់ច្រឡំ វីដេអូ ការចែករំលែកបទពិសោធន៍ក្នុងកម្មវិធី ទិវារអ្នកម្តាយ ថាជាការសុំជំនួយពីពុកម៉ែ បងប្អូន រឺ Fan ណាម្នាក់ឡើយ ខ្ញុំបាទបង្ហោះសំណេរនេះដោយសារមានបងប្អូន Fan Fan ជាច្រើនបានយល់ច្រឡំថាខ្ញុំបាទរៀបរាប់ យំនេះគឺដោយសារត្រូវការជំនួយហើយក៏មានបងប្អូន Fan Fan មួយចំនួនចង់ជួយ សូមបងប្អូនកុំជឿពាក្យចចាមអារ៉ាមទាំងនោះ ខ្ញុំអត់ដែលបានស្នើរសុំអ្វីពីពុកម៉ែ បងប្អូន រឺ fan fanណាម្នាក់ទេ ត្រឹមតែការស្រលាញ់ ចូលចិត្ត គាំទ្រ ពីពុកម៉ែ បងប្អូនទាំងអស់គ្នាគឺគ្រប់គ្រាន់ជាកម្លាំងចិត្តសម្រាប់ខ្ញុំណាស់ទៅហើយ»៕ អត្ថបទដោយ៖ Sun Darasy
热门评论
评论