មហាជនព្រួយបារម្ភ! ស្ថានភាពជម្ងឺ កុមារា ឆលី កាន់តែវិវត្តទៅមុខមិនអាចព្យាបាលបាន
មហាជនអ្នកលេងបណ្ដាញសង្គម និងបណ្ដាអ្នកសិល្បៈ ពិសេសក្រុមគ្រួសារមានការរន្ធត់ចិត្ត និងសោកស្ដាយយ៉ាងខ្លាំង ខណៈទទួលបានដំណឹងពីស្ថានភាពជម្ងឺរបស់ កុមារា ឆលី ដែលមានដុំសាច់មហារីកដុះរេីឡើងវិញរីកធំលឿន ដោយបច្ចុប្បន្នកំពុងព្យាបាលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ខាងវេជ្ជបណ្ឌិតបានបង្ហើបប្រាប់ថាស្ថានភាពជម្ងឺប្អូនប្រុសកាន់តែវិវត្តទៅមុខ និងមិនអាចបន្តការព្យាបាលបន្តទៀតនោះទេ។
នេះបើយោងតាមការបង្ហោះសំណេរក្នុងផេកផ្លូវការ Charlie - ឆលី Ponleu Virakboth បានរៀបរាប់ទាំងក្ដុកក្ដួលថា៖ «ដំណឹងអកុសលមួយបានចេញមកពីមាត់វេជ្ជបណ្ឌិតផ្ទាល់របស់ឆលី ថាឆលីមិនអាចបន្តការព្យាបាលបានទៀតទេគ្រាន់តែប្រើថ្នាំដើម្បីរក្សាពេលវេលារស់នៅជាមួយគ្រួសារនិងបងប្អូនជនរួមជាតិខ្មែរបានមួយរយៈពេល»។
ក្រោយពីបានឃើញបែបនេះហើយ មហាជននិងសប្បុរសជនជាច្រើន មានការអាណិតដល់កុមារារូបនេះជាខ្លាំង ដោយកន្លងមក កុមារា ឆលី បានព្យាយាមតស៊ូជំនះក្នុងការព្យាបាលបានជោគជ័យអស់ថវិការាប់សែនដុល្លារ តែជាអកុសសដុំសាច់នោះបែជារើឡើងវិញម្ដងទៀត ដោយគ្រប់គ្នាបួងសួងដល់វត្ថុសក្ដ័សិទ្ធ ជួយឲ្យមានអភិនីហាឲ្យ ឆលី វិលមកជាសះសឿយវិញផងដែរ៕ អត្ថបទដោយ៖ Sun Darasy




热门评论
评论