កក្រើកពេញបណ្ដាញសង្គម! តារាភេទទី៣ ម៉ែវ៉ែប ដឹកដៃគូស្នេហ៍រូបសង្ហាចូលរោងជ័យយ៉ាងមានក្ដីសុខ
តារាកំប្លែងភេទទី៣ ម៉ែវ៉ែប បានដឹកដៃគូស្នេហ៍ចូលរោងជ័យកក្រើកពេញបណ្ដាញសង្គម ដោយមានមហាជននិងមិត្តរួមអាជីពសិល្បៈជាច្រើនបានចូលរួមអបអរសាទរ និងសម្ដែងអារម្មណ៍រំភើប ដោយតារាភេទទី៣រូបនេះ បានរកឃើញគូស្នេហ៍រូបសង្ហាអាចចាប់ដៃគ្នាសាងអនាគតគ្រួសាររួមគ្នា។
យ៉ាងណាមិញរូបភាពនៃកម្មវិធីមង្គលការទាំងមូលកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ដោយគ្រប់គ្នាបានចូលទៅស៊ែរចែករំលែកបន្តយ៉ាងច្រើន មានទាំងមតិរិះគន់ ពាក្យលេងសើច តែទោះជាយ៉ាងណាសាមីខ្លួនហាក់មិនប្រតិកម្មអ្វីនោះឡើយផ្ដោតសំខាន់លើក្ដីស្រលាញ់ និងក្ដីសុខរបស់ខ្លួន អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាងើងឆ្ងល់នោះ គឺមហាជនកំពុងតែដាក់ការសង្ស័យថាជាការពិតឬយ៉ាងណា ខណៈមើលឈុតសំលៀកបំពាក់ និងការផាត់មុខហាក់ដូចជាការលេងសើច។
គួរបញ្ជាក់ផងដែរថា តារាកំប្លែងភេទទី៣ ម៉ែវ៉ែប កំពុងតែមានប្រជាប្រិយភាពខ្លះនាពេលបច្ចុប្បន្នក្រោយសម្រកគីឡូបានដោយជោគជ័យជាង ៤០គីឡូ ទទួលបានប្រាក់រង្វាន់ពីម្ចាស់ប្រេនចំនួន ១មុឺនដុល្លារ ព្រមទាំងមានការងារថតជាច្រើនហូរហែរ ជោគជ័យទាំងការងារ សម្រក់ទម្ងន់ និងថែមទាំងស្នេហាផងដែរ៕ អត្ថបទដោយ៖ Sun Darasy
热门评论
评论