ដំណឹងដ៏សោកស្ដាយ! តារាសម្ដែង លោក សេម ចិត្រា ហៅនាយពាង បានទទួលមរណភាពក្នុងជន្មាយុ ៥៩ឆ្នាំ
មហាជនអ្នកលេងបណ្ដាញសង្គម ពិសេសអ្នករួមអាជីពសិល្បៈជាច្រើន មានការតក់ស្លុត និងរន្ធត់ចិត្តយ៉ាងខ្លាំង ខណៈទទួលបានដំណឹងដ៏ក្រៀមក្រំ ដោយតារាសម្ដែង លោក សេម ចិត្រា ហៅនាយពាង ដែលជាតារាសម្ដែងមួយរូបតែងតែដើរតួរជាព្រះសង្ឃក្នុងរឿងបានទទួលមរណៈភាព ដោយរោគាពាធ ក្នុងជន្មាយុ៥៩ឆ្នាំ។
នេះបើយោងតាមការបង្ហោះរបស់ អ្នកនិពន្ធ លោក ហ្វៃ សំអាង បានបង្ហាញពីដំណឹងដ៏សោកសៅបែបនេះថា៖ « ខ្ញុំក្រុមគ្រួសារ ក្រុមការងារផលិតរឿង អប្សរាមហាអង្គរ របស់ផលិតកម្ម ហង្សមាស ព្រមទាំងតួសម្តែងទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសាររបស់លោក សេម ចិត្រា ហៅនាយ ពាង ដែលបានចូលរួមសម្ដែងជាតួអង្គ ព្រះសង្ឃ បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងជន្មាយុ៥៩ឆ្នាំ ដោយរោគាពាធ សូមវិញ្ញាណក្ខន្ធប្អូនបានទៅសោយសុខនាសុតិភពកុំបី ឃ្លៀងឃ្លាតឡើយ»។
ក្រោយពីទទួលបានដំណឹងនេះហើយគ្រប់គ្នាពិតជាមានសោកស្ដាយ និងបានចូលរួមរំលែកទុក្ខដល់ក្រៀមក្រំ ដល់ក្រុមគ្រួសារ លោក សេម ចិត្រា ដែលបានបាត់បង់នូវសមាជិកគ្រួសារ ការលាចាកលោករបស់នាយពាង ចាត់ទុកថាជាការបាត់ធនធានដ៏មានសមត្ថភាពមួយរូបក្នុងវិស័យសិល្បៈផងដែរ៕ អត្ថបទដោយ៖ Sun Darasy



热门评论
评论