ម្ចាស់ប្រេនដ៏ល្បី ចែយៀក ឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារ ជួយបង់ផ្ដាច់ធនាគារដល់ក្រុមគ្រួសារកងទ័ពមួយរូបបានពលីជីវិតដើម្បីជាតិ
អ្នកជំនួញអនឡាញដ៏ល្បី ចែយៀក មានទឹកចិត្តដ៏ប្រពៃបានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ ជួយបង់ផ្ដាច់ធនាគារដល់ក្រុមគ្រួសារកងទ័ពមួយរូបដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ជួយសម្រាលបន្ទុកក្រុមគ្រួសារគាត់បានមួយផ្នែក ដោយសារមើលឃើញភាពលំបាកខ្វះខាត និងការលះបង់ដ៏ធំធេងដើម្បីការពារបូរណភាពទឹកដីរបស់វិរកងទ័ពដ៏អង់អាចក្លាហាន។
នេះបើយោងតាមការបង្ហោះសំណេររបស់អ្នកជំនួញអនឡាញ ចែយៀក បានរៀបរាប់ទាំងក្ដុកក្ដួលថា៖ «៥០០០$នេះ យកផ្តាច់ធនាគារចុះណាបងស្រី ខ្ញុំចូលរួមជួយសម្រួលបន្ទុកបងហើយ កុំភ័យហើយបងត្រូវតែរឹងមាំថែកូនអោយល្អ ក្នុងនាមបេះដូងមានគ្រួសារជាយោធាដូចគ្នា ខ្ញុំខ្លោចផ្សារណាស់ពេលចុះផ្ទាល់ កាលនៅរស់ប្តីគាត់សុំច្បាប់មកជួបប្រពន្ធ៣»៤ខែម្តង ហើយមកម្តងៗឆ្លៀតសុំគេធ្វើសំណង់ដើម្បីដោះបំណុល ទៅធ្វើសំណង់ស្លៀកខោអាវចាស់ៗរបស់ប្រពន្ធ គ្មានសូម្បីខោអាវស្លៀកគាត់ជំពាក់គេ២៥០០$ទេ ស្តាប់ទៅថាតិច តែគាត់ដោះរាប់ឆ្នាំហើយមិនអស់ទេ ព្រោះការប្រាក់កើនរហូត ពេលនេះ បងធូរហើយ ដោះអស់សល់ប៉ុន្មានចំនាយចិញ្ចឹមបីបាច់កូនណាបងសំខាន់កូនគាត់ខលទៅថា កូនចង់ញាំនំដែលអ៊ីៗយកទៅជំនួយដល់ពុក តែ ពុកថាចាំចប់សង្រ្គាមប៉ាយកផ្ញើរអោយកូន»។
គួរបញ្ជាក់ផងដែរថា អ្នកជំនួញអនឡាញ ចែយៀក កំពុងតែទទួលបានកោតសរសើរ និងស្រលាញ់ពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារតែគាត់បានជួយដល់ការងារសង្គមជាច្រើនដោយថវិកាផ្ទាល់ខ្លួន ដោយមិនអោបដៃឈរមើលសោះឡើយក្នុងគ្រាដែលប្រទេសជាតិកំពុងរងការឈ្លានពាននេះផងដែរ៕ អត្ថបទដោយ៖ Sun Darasy
热门评论
评论