អ្នកជំនួញអនឡាញ ចែយូរ៉ា ប្រតិកម្មខ្លាំងទៅកាន់សំណេរតារាជើងចាស់មួយរូបលើកឡើងរឿងបង្ហើយទំនិញថៃស្ដុកចាស់មិនអស់សោះ
អ្នកជំនួញអនឡាញដ៏ល្បី ចែយូរ៉ា បានផ្ទុះការប្រតិកម្មខ្លាំងចំពោះសំណេររបស់តារាជើងចាស់មួយរូបដែលបានបង្ហោះថា៖ «បង្ហើយស្ដុកចាស់ទំនិញថៃ ១ខែ ហើយមិនអស់សោះ ! បង្ហើយយូរៗ ថៃប្តូរយន្តហោះពី F-16 ទៅF-35» ដោយសំណេរមួយនេះបានធ្វើឲ្យម្ចាស់ប្រេនជាច្រើនមានការប្រតិកម្ម និងកំពុងតែជាប្រធានបទដ៏ក្ដៅគគុកដែលមហាជន និងអ្នកជំនួញអនឡាញជាច្រើនកំពុងផ្ទុះការវែកញែកជាច្រើនហូរហែរ។
យ៉ាងណាមិញ ក្នុងនោះអ្នកជំនួញអនឡាញ ចែយូរ៉ា ក៏មិនទុកយូរបានចេញមុខបង្ហោះវីដេអូឆ្លើយតបក្នុងនាមជាអ្នកលក់អនឡាញមួយរូបបានបកស្រាយដោយមិនសំចៃអបជាមួយសំណេរបែបនេះថា៖ «ស្រុកចប់សង្គ្រាមភ្លាម ចេញមកភ្លាម CEOពួកខ្ញុំខុសអី? ទាំងដែរកន្លងមកនេះខ្ញុំជួយបងប្អូនខ្មែរច្រើនណាស់ ខ្ញុំបើកសិប្បកម្មក្នុងស្រុកចាយអស់រាប់មុឺន គ្រាន់តែផលិតផលខ្លះដែរ ខ្ញុំនាំចូលចង់ឲ្យបងប្អូនដំណាងដែលគាត់កាត់ស្តុកលក់ឲ្យអស់ប៉ុណ្ណោះ ហើយក៏ឈប់នាំចូលប៉ុណ្ណឹង»។
បន្ថែមពីនេះ ចែយូរ៉ា ក៏បានបញ្ជាក់ទៀតថាទំនិញផលិតផលនាងនាំចូលមកច្រើនរាប់មុឺនខ្លង តាំងពីមុនសង្រ្គាមជាមួយសៀម តើឲ្យបង្ហើយអស់រយៈពេល ១ខែយ៉ាងម៉េចទៅគឺមិនអាចទៅរួមនោះទេ បើចង់ឆាប់អស់មានតែដុតចោល ជាចុងក្រោយនាងក៏បានសំណូមពរទៅអ្នកបង្ហោះសំណេរនេះគួរតែប្រើពាក្យណាមួយដែលកុំឲ្យបងប្អូនយល់ច្រឡំគិតខុសទៅកាន់អ្នកលក់អនឡាញដែលស្មោះត្រង់លក់បង្ហើយស្ដុកពិតផងដែរ៕ អត្ថបទដោយ៖ Sun Darasy
热门评论
评论