ទីបំផុតតារាកំប្លែងភេទទី៣ នូឌី ត្រូវបានដោះលែងបន្ទាប់ពីឃាត់ខ្លួនរយៈពេល ៣ថ្ងៃ
បណ្ដាអ្នកគាំទ្រ ពិសេសមិត្តរួមអាជីពសិល្បៈជាច្រើនបានបង្ហាញពីអាមរ្មណ៍រំភើប និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះតារាកំប្លែងភេទទី៣ នូឌី ក្រោយត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីឃាត់ខ្លួនអស់រយៈពេល ៣ថ្ងៃ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យភាគីម្ខាងទៀតស្លាប់កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំនុចក្រោមស្ពានជ្រោយចង្វារ។
យ៉ាងណាមិញបន្ទាប់ពីត្រូវបានដោះលែងភ្លាម នូឌី ក៏មិនភ្លេចសោះឡើយនូវការដឹងគុណ ដោយនាងបានបង្ហោះសំណេរមួយរៀបរាប់បែបនេះថា៖ «នាងខ្ញុំ នូឌី ពេលនេះត្រូវបានតុលាការអនុញ្ញាតឲ្យវិលត្រឡបមកផ្ទះវិញហើយ ជាដំបូងនាងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព សូមអរគុណដល់មេស្រី CEO Pichy P-white ដែលបានផ្តល់មេធាវីជួយការពារសិទ្ធិដល់នាងខ្ញុំ សូមអរគុណដល់បងប្អូន និងបណ្ដាអ្នកគាំទ្រ ក្នុងបណ្តាយសង្គមទាំងអស់ដែលបានលើកទឹកចិត្តនាងខ្ញុំជានិច្ច អរគុណ និងបងៗសមត្ថកិច្ចដែលបានយកចិត្តទុកដាក់នាំខ្ញុំទៅពេទ្យ និងអរគុណដល់ស្ថាប័នតុលាការ ដែលផ្តលយុត្តិធម៌ដល់នាងខ្ញុំជាចុងក្រោយសូមផ្តាំផ្ញើរបងប្អូនទាំងអស់គ្នាចូលរួមគោរពច្បាប់ចរចរណ៍ទាំងអស់គ្នា»។
គួរបញ្ជាក់ផងដែរថា អំឡុងពេល តារាកំប្លែងភេទទី៣ នូឌី ត្រូវបានឃាត់ខ្លួន គេសង្គេតឃើញថាញាតិមិត្តបងប្អូនជាច្រើនបានទៅលើកទឹកចិត្ត និងទៅកំដរដោយមិនរត់ចោលគ្នាក្នុងគ្រាលំបាកឡើយ ដែលនេះសបញ្ជាក់ពីការស្រលាញ់ និងមិត្តភាពមានតម្លៃមិនអាចកាត់ថ្លៃបានផងដែរ៕ អត្ថបទដោយ៖ Sun Darasy
热门评论
评论